Thursday, January 13, 2011

ប៉ូលិស​បង្ក្រាប​ទី​តាំង​សេព​និង​ចែក​ចាយ​គ្រឿង​ញៀន​នៅ​ច្រក​ព្រំ​ដែន​ជ្រៃ​ធំ​

ខេត្ត​កណ្តាល​៖ នៅ​រសៀល​ម៉ោង​៣​ ថ្ងៃ​ទី​១៣​ មករា​នេះ​ប៉ូលិស​ខេត្ត​កណ្តាល​ដែល​ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​អ៊ាវ​ ចំរើន​ ស្នង​ការ​នគរបាល​ខេត្ត​កណ្តាល​ និង​លោក​លុន​ សុផាត​ស្នង​ការ​រង​ទទួល​ផែន​ប្រឆាំង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​ និង​គ្រឿង​ញៀន​ខេត្ត​បាន​ចុះ​បង្ក្រាប​ទី​តាំង​សេព​ និង​ចែក​ចាយ​គ្រឿង​ញៀន​មួយ​កន្លែង​នៅ​ច្រក​ជ្រៃ​ធំ​ជាប់​កាស៊ីណូ​ជ្រៃ​ធំ​ខាង​ក្រោម​។
ការ​បង្ក្រាប​នេះ​ប៉ូលិស​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​ចំនួន​១៣​នាក់​ដែល​កំពុង​លាក់​ខ្លួន​សេព​ និង​ចែក​ចាយ​គ្រឿង​ញៀន​នៅ​ផ្ទះ​បុរស​ម្នាក់​ឈ្មោះ​លុយ​ ក្រេង​ ដែល​ជា​ប្អូន​ប្រុស​បង្កើត​របស់​លោក​លុយ​ ធាម​ ប្រធាន​ប៉ូលិស​វរៈការពារ​ព្រំដែន​ច្រក​ជ្រៃ​ធំ​យក​ទៅ​សួរ​នាំ​នៅ​ស្នង​ការដ្ឋាន​ ឯ​ឈ្មោះ​លុយ ​ក្រេង​មិន​ត្រូវ​បាន​គេ​ឃាត់​ខ្លួន​ឡើយ​៕
ធាម សំបូរ

No comments:

Post a Comment