Thursday, January 13, 2011

លោកម៉ឹកដារ៉ាមន្ត្រីជំនាញកំពុងធ្វើការនៅឡើយ

ដោយ​ ៖ វិទ្យុនគរវត្ត

អគ្គលេខាធិការអាជ្ញាធរជាតិប្រឆាំងគ្រឿង ញៀនឧត្តមសេនីយ៍ផ្កាយបីប៉ូលិស ម៉ឹកដារ៉ាកំពុងតែស្ថិតក្នុងការសួរចម្លើយ ពីអង្គភាពប្រឆាំងអំពើ ពុករលួយ ក្រោយការសម្រេច ឃាត់ខ្លួននិងដាក់ខ្នោះកាលពីម្សិលមិញ ជុំវិញការសង្ស័យនឹងរឿង ពាក់ព័ន្ធនឹងរឿងគ្រឿងញៀន។ មន្ត្រីអ្នកនាំ ពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក កែវ រ៉េមី បានមាន  ប្រសាសន៏ថា លោកម៉ឹកដារ៉ាកំពុងស្ថិតក្នុង ការសាក សួររបស់អង្គភាពប្រឆាំង អំពើពុករលួយ។  សូមជំរាបថាអគ្គលេខាធិការអាជ្ញាធរជាតិ ប្រឆាំងគ្រឿង ញៀនឧត្តមសេនីយ៍  ផ្កាយបីប៉ូលិស ម៉ឹកដារ៉ាត្រូវគេឃាត់ខ្លួន តាំងពី ថ្ងៃត្រង់ទី១២ មករាម្សិលមិញនេះ  ពីបទជាប់ពាក់ព័ន្ធ នឹងរឿងគ្រឿង ញៀននិងបន្ទាប់មកមានការដាក់ខ្នោះលោកផងដែរ។  អគ្គលេខាធិការ អាជ្ញាធរ ជាតិប្រឆាំង  គ្រឿងញៀន លោកឧត្តមសេនីយ៍ឯកម៉ឹកដារ៉ា  ត្រូវគេរាយ ការណ៍ថា  បានជាប់ ពាក់ព័ន្ធ  ក្នុងរឿងគ្រឿងញៀនជាមួយនឹងស្នងការ ប៉ូលីស  ខេត្ត បន្ទាយ មានជ័យ  លោកឧត្តមសេនីយ៍ ហ៊ុនហ៊ាន។ ប្រភពដែល បានឃើញការនាំខ្លួនលោកផ្កាយ  បីម៉ឹកដារ៉ា  មកសាកសួរ  បានថ្លែងថាលោក ឧត្តមសេនីយ៍ម៉ឹកដារ៉ា  ត្រូវស្នង ការប៉ូលិសខេត្តបន្ទាយមានជ័យ ដែលកំពុងមាន ពិរុទ្ធ បានឆ្លើយសារភាពថា បានជាប់ពាក់ព័ន្ធនឹង រឿងគ្រឿង ញៀននោះដែរ។

No comments: