ទាក់ទិននឹងករណីខាងលើនេះ ក្រុមប្រឹក្សាភិបាលកំពង់ផែស្វយត័ខេត្តព្រះសីហនុ និងកម្មសិទ្ធិករម្ចាស់ដីនៅតំបន់ពយម៉ាចូវ ឃុំប៊ិតត្រាំង ស្រុកព្រៃនប់ខេត្តព្រះសីហនុបានអះអាងថា ពុំមានការលក់ ឬទិញដីធ្លីជាមួយក្រុមហ៊ុន B.M.G.I នោះទេ ដូចច្នេះអាចបញ្ជាក់បានថា ក្រុមហ៊ុនមួយនេះគ្មានដីធ្លីនៅចំណុចពយម៉ាចូវ ឃុំប៊ិតត្រាំង ស្រុកព្រៃនប់នេះឡើយ ។
កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១០ កន្លងទៅនេះក្រុមហ៊ុន B.M.G.I បានដាក់ពាក្យស្នើសុំទិញដីចំនួន ១៥០ ហិកតា នៅតំបន់ពយម៉ាចូវក្នុងឃុំប៊ិតត្រាំងនោះ ពីកំពង់ផែស្វយត័ខេត្តព្រះសីហនុ តែពេលនោះក្រុមប្រឹក្សាភិបាលកំពង់ផែ បានធ្វើការប្រជុំសម្រេចមិនលក់ឲ្យទៅក្រុមហ៊ុននោះទេ ដោយមានសំអាងថា ដីនោះកំពង់ផែត្រៀមបង្កើតមូលដ្ឋានផ្គត់ផ្គង់សេវា និងភស្តុភាផ្តាច់មុខសម្រាប់ការស្រាវជ្រាវ និងខួងប្រេងក្នុងដែនសមុទ្រកម្ពុជា ដោយកំពង់ផែស្វយត័ខេត្តព្រះសីហនុ ។
បញ្ជាក់ដែរថា កាលពីថ្ងៃទី២០ ខែវិឆ្ឆិកា ឆ្នាំ២០១០ ក្រុមហ៊ុន B.M.G.I investment corporation បានធ្វើសកម្មភាពជួលសាឡង់បូមខ្សាច់មួយគ្រឿងយ៉ាងធំ មកត្រៀមលក្ខណៈបូមខ្សាច់ ចាក់បំពេញលើដីធ្លីកំពង់ផែម្តងរួចមកហើយ តែត្រូវបរាជយ័ដោយម្ចាស់កម្មសិទ្ធិករ និងកំពង់ផែស្វយត័ខេត្តព្រះសីហនុដឹងខ្លួនទាន់ពេលវេលា ចំពោះទង្វើបែបនេះសាធារណៈជនកំពង់មានការងឿងឆ្ងល់ថា ក្រុមហ៊ុនមួយនេះចេះធ្វើទៅកើតដែលខ្លួនពុំមានដីនៅកន្លែងនោះមួយច ង្អាមផងនោះ តើគេមានគំនិតបូមខ្សាច់យកទៅចាក់កន្លែងណា បើសុទ្ធតែដីរបស់គេនោះ ៕
ដោយ : សមុទ្រ
No comments:
Post a Comment