សប្បុរសជនរួមគ្នាកសាងផ្លូវក្រាល ក្រួសក្រហមជាង១ពាន់ម៉ែត្រ
ខេត្ដកណ្ដាល៖ ផ្លូវក្រាលក្រួសក្រហម មួយខ្សែដែលកន្លងមកពិបាកក្នុងការធ្វើ ដំណើរពេលភ្លៀងទឹកជន់លិចបែកភក់ បែកម៉ាំ ធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងមូល ដ្ឋានធ្វើដំណើរទៅណាមកណាម្ដងៗ ពិបាក ឥឡូវនេះត្រូវបានសប្បុរសជន ដែលមានធនធានជួយឧបត្ថម្ភតាមរយៈ លោកមេភូមិ ចាប់ផ្ដើមសាងសង់ឱ្យមាន ភាពល្អប្រសើរងាយស្រួលក្នុងការធ្វើ ដំណើរ ។
ការបើកការដ្ឋានស្ថាបនាផ្លូវក្រាល ក្រួសក្រហមមួយខ្សែខាងលើនេះ បាន ចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃទី១២ ខែ មករា ឆ្នាំ២០១១ ស្ថិតនៅក្នុងភូមិតារាប ដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដ កណ្ដាល ។ ផ្លូវលំក្រាលក្រួសក្រហមនេះ មានប្រវែង១.២០០ម៉ែត្រគុណនឹងទទឹង ៥ម៉ែត្រ តភ្ជាប់ចេញពីភូមិតារាបដូនស ទៅកាន់ភូមិគគីរ ហើយថវិកាដែលបាន យកមកស្ថាបនានៅពេលនេះ គឺជាការ ជួយឧបត្ថម្ភរបស់សប្បុរសជនដែលមាន ធនធាននៅទីក្រុងភ្នំពេញ ។ ក្នុងនោះ អាជីវករឈ្មោះ ឆ ជូ ឧបត្ថម្ភក្រួសក្រហម ១០រថយន្ដ ក្រៅពីនេះគឺបានមកពីសប្បុ -ុរសជនផ្សេងៗទៀត រួមនឹងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានផងដែរ ។
លោកសរ ចាន់ថន មេភូមិតារាប ដូនស បានឱ្យដឹងថា កន្លងមកផ្លូវមួយខ្សែ ខាងលើមានការលំបាកក្នុងការធ្វើដំណើរ ដោយមើលឃើញពីទុក្ខលំបាកខ្លាំងពេក លោកក៏បានចលនាប្រជាពលរដ្ឋនៅក្នុង មូលដ្ឋាន និងស្វែងរកជំនួយឧបត្ថម្ភពី សប្បុរសជន ដើម្បីស្ថាបនាផ្លូវលំមួយខ្សែ នេះ ។ ជំហានដំបូងគឺចាប់ផ្ដើមស្ថាបនា ដោយក្រាលខ្សាច់ភ្នំ រួចហើយទើបក្រាល ក្រួសក្រហមពីលើបន្ថែមទៀត ហើយ ថវិកាទាំងនេះគឺបានមកពីការជួយឧបត្ថម្ភ សុទ្ធសាធពីសំណាក់ពីសប្បុរសជន ប្រជា ពលរដ្ឋក្នុងមូលដ្ឋាន ។
លោកមេភូមិបានបន្ដថា កន្លងមក ធ្លាប់មានអ្នកនយោបាយសន្យាថា នឹងធ្វើ ការជួសជុលផ្លូវលំមួយខ្សែនេះឱ្យប្រជា ពលរដ្ឋនៅពេលណាប្រជាពលរដ្ឋបោះ ឆ្នោតគាំទ្រ ។ តែការទន្ទឹងរង់ចាំការ សន្យារបស់អ្នកនយោបាយនោះបានត្រឹម តែសន្យាចោល ចំណែកប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋានធ្វើដំណើរទៅណាមកណា ពិបាកដូចផ្លូវរទេះគោរទេះក្របី ។ ក្រោយ មកក្នុងនាមអាជ្ញាធរឃុំ -ភូមិ លោកក៏ បានចលនាស្វែងរកជំនួយសប្បុរស ទើប បើកការដ្ឋាននៅថ្ងៃនេះ ។
ប្រជាពលរដ្ឋម្នាក់ឈ្មោះហេង ប៊ុណ្ណា ដែលរស់នៅជាយូរមកហើយតាម បណ្ដោយផ្លូវលំខាងលើ បានសម្ដែងនូវ ការត្រេកអរយ៉ាងខ្លាំងចំពោះលោកមេ ភូមិដែលខិតខំគៀងគរស្វែងរកជំនួយ សប្បុរសយកមកស្ថាបនាផ្លូវមួយខ្សែឱ្យ មានភាពងាយស្រួលក្នុងការធ្វើដំណើរ ។ ប្រជាពលរដ្ឋរូបនេះបានបន្ដថា កាលពី មុនពេលបោះឆ្នោតអាណត្ដិទី៣ មានអ្នក នយោបាយបានចូលទៅសន្យាថា នឹង ស្ថាបនាផ្លូវលំមួយខ្សែខាងលើឱ្យបានល្អ ងាយស្រួលក្នុងការធ្វើដំណើរ តែមកដល់ ពេលនេះ អ្នកដែលសន្យានោះបានត្រឹម តែសន្យាចោល ពុំដែលចុះមកមើលការ លំបាករបស់ប្រជាពលរដ្ឋនោះឡើយ ។ ប្រជាពលរដ្ឋរូបនេះបានបន្ដទៀតថា អ្នក ដែលសន្យាកាលណោះ គឺមានតួនាទីជា អភិបាលរងខេត្ដកណ្ដាលម្នាក់ មកដល់ ពេលនេះពុំដែលឃើញមុខគាត់ចុះមក សួរសុខទុក្ខប្រជាពលរដ្ឋនោះឡើយ ។ កុំ តែបានការយកចិត្ដទុកដាក់ពីសំណាក់ អាជ្ញាធរភូមិ ស្វែងរកជំនួយសប្បុរស កុំ អីផ្លូវលំមួយខ្សែខាងលើនេះ នៅតែពិបាក ធ្វើដំណើរដដែល ទន្ទឹងរង់ចាំការសន្យា របស់អ្នកនយោបាយរូបនោះ ប្រៀបដូច ជាការកាប់បំពង់រង់ចាំទឹកភ្លៀងអ៊ីចឹង ៕
ដោយ ៖ សណ្តោស
No comments:
Post a Comment