Thursday, January 13, 2011

ឃាត់​ខ្លួន​ចៅក្រម​ខេត្ត​បន្ទាយ​មាន​ជ័យ​ម្នាក់​ពាក់​ព័ន្ធ​សំណុំ​រឿង​អតីត​ឧត្ដមសេនីយ៍​ផ្កាយ​៣​ម៉ឹក​ ដារា​​

ភ្នំពេញ​៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៣​ ខែ​មករា​នេះ​សមត្ថកិច្ច​បាន​បន្ត​ចាប់​ខ្លួន​ចៅក្រម​ខេត្ត​បន្ទាយ​មាន​ជ័យ​លោក​គង់​ គួយ​ និង​ជា​អនុប្រធាន​តុលាការ​ខេត្ត​ ដោយ​ជាប់​ពាក់ព័ន្ធ​ករណី​មួយ​ចំនួន​ជាមួយ​អតីត​លោក​ឧត្ដមសេនីយ៍​ ផ្កាយ​៣​ម៉ឹក​ ដារា​។
មន្រ្តី​ជាន់​ខ្ពស់​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា​ លោក​ចៅក្រម​រូប​នោះ​ពិត​ជា​មាន​ការ​ឃាត់​ខ្លួន​មែន​ ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​អ្នក​ធ្វើ​រឿង​នេះ​។
មន្រ្តី​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ ការ​ឃាត់​ខ្លួន​ចៅ​ក្រម​នេះ​គឺ​មាន​ជាប់​ពាក់ព័ន្ធ​ជា​មួយ​សំណុំ​រឿង​អតីត​ឧត្ដមសេនីយ៍​ផ្កាយ​៣​ម៉ឹក​ ដារា​ ហើយ​សំណុំ​រឿង​នេះ​កំពុង​ជាប់​ទាក់​ទង​គ្នា​ដូច​សម្ល​កំពឹស​៕
ឫទ្ធី

No comments:

Post a Comment