ភ្នំពេញ៖ នៅពេលច្បាប់ថ្មីផ្ដើមអនុវត្តន៍ ដោយតម្រូវអោយមន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលប្រកាសទ្រព្យសម្បត្តិ ទៅអោយស្ថាប័នប្រឆាំងអំពើពុករលួយ ឥឡូវនេះមានឧកញ៉ាចំនួន១០នាក់ហើយ ដែលបានសុំលាលែងចេញពីដំណែង ។
លោក សៀង ប៉ូរ៉ាត មន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយបានប្រាប់ អ្នករាយការណ៍ព័ត៌មានកាលពីពេលថ្មីៗនេះថា អ្នកទាំង១០នាក់នោះជាមន្ត្រីជាន់ខ្ពស់ក្នុងស្ថាប័ននីតិបញ្ញតិ្ត ដូចជាសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងទីប្រឹក្សារបស់មន្ត្រីជាន់ខ្ពស់ ។
លោក សៀង ប៉ូរ៉ាត មិនបានបង្ហើបប្រាប់ពីឈ្មោះរបស់ឧកញ៉ាទាំង១០នាក់ ដែលសុំលាលែងតំណែងនោះទេ។
មន្ត្រីដែលបានសុំលាលែងពីតំណែងនោះដោយបានផ្អែកលើហេតុផលមួយចំនួនដូចជា ខ្លាចខ្លួនមានការភ្លេចភ្លាំងដោយប្រការណាមួយក្នុងការប្រកាសទ្រព្យសម្បត្តិនោះ នាំអោយមានបញ្ហាកើតឡើង ។
មុននេះបន្តិចមានស្ថិតិមិនផ្លូវការបានបង្ហាញថា មានមន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលប្រមាណ ១០ម៉ឺននាក់តម្រូវអោយប្រកាសទ្រព្យសម្បត្តិដែលខ្លួនមានទៅដល់អង្គភាពប្រឆាំងអំពើពុករលួយ ដែលចាប់ផ្ដើមពី ខែមករា ឆ្នាំ២០១១នេះតទៅ ៕
ដោយ ៖ ភិរម្យ
No comments:
New comments are not allowed.