បន្ទាប់ពីគណបក្សប្រជាជនបានប្រារឰទិវាជ័យជំនះ ៧មករា លើកទី៣២ កន្លង មកនេះ ក្រុមប្រឆាំងនៅក្នុងប្រទេសបានបើកយុទ្ធការធ្វើវិច្ឆេទកម្មមកលើប្រមុខ រាជរដ្ឋាភិបាលកម្ពុជាជាប់រហូត ។ យុទ្ធការនេះប្រចុបប្រចែងដោយប្រព័ន្ធ ឃោសនាបរទេស និងអង្គការខ្លះគឺគេជួយបន្ទរបង្កជាបរិយាកាសអាប់អួលាប ពណ៌កម្ពុជាយ៉ាងខ្មៅងងឹត មើលតែរាជរដ្ឋាភិបាលកម្ពុជាជាសត្រូវសួរពូជរបស់ ពួកគេជាច្រើនតំណមកហើយដូច្នោះដែរ ។
នៅប៉ុន្មានថ្ងៃមុន ខណៈដែលក្រុមប្រេត អាដាម នៃអង្គការឃ្លាំមើលសិទ្ធិ មនុស្សអាស៊ី-ប៉ាស៊ីហ្វិកបានធ្វើអត្ថាធិប្បាយតាមរយៈវិទ្យុអាស៊ីសេរី ដោយផាត់ ពណ៌ថ្នាក់ដឹកនាំកម្ពុជា ពិសេសលោកនាយករដ្ឋមន្ដ្រីថាជាជនពុករលួយផ្ដាច់ការ គ្រប់បែបសព្វយ៉ាងនោះ, វិទ្យុអង់គ្លេស BBC ក៏បានផ្សាយនូវអត្ថបទរបស់អង្គការ បរិស្ថានក្លូបលវីតណេសថា កម្ពុជាជាប្រទេសសម្រាប់ដាក់លក់ដែរ។ ឥឡូវនេះ សោត ក្រុមប្រឆាំងក្នុងស្រុកកំពុងបើកយុទ្ធការធ្វើវិច្ឆេទកម្មនយោបាយទៅ លើគណបក្សប្រជាជនកម្ពុជា ដោយពួកនេះខំប្រកូកប្រកាសនូវរបស់ដែលហៅថា ការចាប់ផ្ដើមបែកបាក់ផ្ទៃក្នុងគណបក្សកាន់អំណាច។ ពួកគេចាប់ផ្ដើមឃោសនា ដោយចង្អុលបង្ហាញនូវព្រឹត្ដិការណ៍ចាប់ពួកឧត្ដមសេនីយ៍មហាផ្ទៃដែលជាប់ពាក់ ព័ន្ធក្នុងអំពើជួញគ្រឿងញៀនប៉ុន្មាននាក់បច្ចុប្បន្នថាជាការវាយបំបាក់ខ្សែនយោ បាយប៉ែកខាងលោកស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ។ ទោះបីជាលោករដ្ឋមន្ដ្រី មហាផ្ទៃ ស ខេង បានបញ្ជាក់រួចហើយកាលពីថ្ងៃចន្ទនេះអំពីដំណើរការច្បាប់ចាប់ ពិរុទ្ធទៅលើមន្ដ្រីថ្នាក់ឧត្ដមសេនីយ៍មហាផ្ទៃខ្លះដែលជាប់ចោទពីបទជួញគ្រឿង ញៀនថាជាបញ្ហាបុគ្គលផ្ទាល់ខ្លួនរបស់គេម្នាក់ៗក៏ដោយ ក៏នៅថ្ងៃម្សិល មេ គណបក្សសិទ្ធិមនុស្សនៅតែប្រើសំដីញំត្រណោតប្រកាន់ចោទទាំងពភ្លីពភ្លើទៅលើ របស់ដែលគាត់ថាមានសញ្ញានៃការប្រេះស្រាំផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ដែលមាននិន្នាការខុសគ្នានោះដដែល ។
ការលើកឡើងរបស់ក្រុមប្រឆាំងលើមូលបទនៃការប្រេះស្រាំឬបែកបាក់ផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចនេះ ដោយពិតទៅវាជារឿងចាស់ កំព្រោកនៃយុទ្ធសាស្ដ្ររបស់ក្រុមប្រឆាំង ហើយវិធីបំបាក់នេះក៏ពុំដែលទទួល ជោគជ័យម្ដងណាដែរ ពិសេសតាំងពីពីរបីអាណត្ដិនៃរដ្ឋាភិបាលកម្ពុជាកន្លងមក។ គេនៅចាំបានថា កាលបោះឆ្នោតអាណត្ដិទី២(១៩៩៨) និងអាណត្ដិទី៣ (២០០៣) គណបក្សសមរង្ស៊ី និងគណបក្សខ្លះទៀត រួមជាមួយប្រព័ន្ធឃោសនាប្រឆាំង មួយចំនួនបានបំផ្លោងព្រឹត្ដិការណ៍អកុសលជាច្រើនថា គណបក្សប្រជាជន កម្ពុជាបានបែកចេញជាពីរហើយ រវាងលោកជា ស៊ីម ប្រធានគណបក្ស នឹង លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជន ។ កាលនោះ គណបក្សសមរង្ស៊ី បានបង្កើតជំរំតស៊ូស្រមោលមួយដែលហៅថាជាក្រុមរបស់លោកជា ស៊ីម នៅ តំបន់អូរស្មាច់ ជាប់ព្រំដែនសៀមហើយឃោសនាថា ភាគីលោក ជា ស៊ីម កំពុង ប្រមូលកម្លាំងគាំទ្រនយោបាយពេលនោះទៀតផង ។ ឯនៅនឹងក្រុងភ្នំពេញនេះវិញ ក្រុមប្រឆាំងដដែលបានបំផុសព័ត៌មានបំផ្លើសព្រឹត្ដិការណ៍រាល់ថ្ងៃស្ដីពីការប្រទាំង ប្រទើសប្រេះស្រាំផ្ទៃក្នុងគណបក្សប្រជាជន ដែលពេលខ្លះគេហ៊ានឃោសនារហូត ដល់ថា មានកម្លាំងបដិបក្សក្នុងគណបក្សប្រជាជនឡោមព័ទ្ធត្រៀមវាយផ្ដួលគ្នា តាមមធ្យោបាយអាវុធទៀតផង ។ ប៉ុន្ដែ សកម្មភាពឃោសនាបំភាន់និងលាបពណ៌ របស់គណបក្សប្រឆាំងពេលនោះ ពុំបានទទួលលទ្ធផលអ្វីទាំងអស់ ពីព្រោះការពិត គឺគណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សមានសាមគ្គីផ្ទៃក្នុងរឹងមាំដូចដែកថែប ជាដដែល ហើយនៅតែទទួលជោគជ័យយ៉ាងត្រចះត្រចង់ជាបន្ដបន្ទាប់រហូតមក ។
ឥឡូវនេះ នៅមុនការបោះឆ្នោតអាណត្ដិទី៥ ក្រុមប្រឆាំងរបស់លោក កឹម សុខា បានចាប់ផ្ដើមយកមេរៀនកំហូចរបស់គណបក្សសមរង្ស៊ីមកឃោសនាញុះ ញង់បំបែកបំបាក់គណបក្សប្រជាជនកម្ពុជាឡើងវិញនេះ ជាសកម្មភាពមួយដែល ក្រុមអ្នកតាមដាននយោបាយខ្មែរចាត់ថាជាការចំណាយកម្លាំងដ៏ឥតប្រយោជន៍ របស់ក្រុមប្រឆាំងរខេករខាកមួយនេះ ។ អ្នកណាក៏ដឹងឮគ្រប់គ្នារួចហើយថា អង្គ ភាពប្រឆាំងអំពើពុករលួយបាននិងកំពុងបន្ដយុទ្ធសាស្ដ្របង្ក្រាបបទល្មើសពុករលួយ ក្នុងនោះគេឃើញមិនមែនមានតែឧត្ដមសេនីយ៍និងវរសេនីយ៍ប៉ុន្មាននាក់ត្រូវ ជាប់ជំពាក់ពិរុទ្ធភាពនៃអំពើពុករលួយទេ តែគេរំពឹងថានឹងមានមន្ដ្រីជាច្រើន ទៀតអាចនឹងជាប់ក្នុងសំណាញ់ច្បាប់ប្រឆាំងអំពើពុករលួយថែមទៀត ។ ម្យ៉ាងទៀត មន្ដ្រីដែលត្រូវប្រឈមនឹងរនុកច្បាប់នៅពេលអនាគត មិនថាជានរណាឬមន្ដ្រី ណានៅក្នុងបក្សសម្ព័ន្ធណាទេ ឱ្យតែមានបទល្មើសភស្ដុតាងជាក់ស្ដែង គឺត្រូវ បង្ក្រាបចាប់ឃាត់ខ្លួនជាយថាហេតុ ។ ដូច្នេះ ការបំផ្លោងដំណឹងអកុសលរបស់ ក្រុមប្រឆាំងនៅពេលនេះអំពីថាមានការបង្ក្រាបអ្នកមាននិន្នាការខុសខ្សែគ្នាក្នុង គណបក្សប្រជាជនកម្ពុជា វាជាការឃោសនាឆាប់ហួសពេក និងជាទស្សនៈរវើ រវាយពភ្លឺពភ្លើគ្មានតម្លៃឡើយ ។ ទីបំផុតពួកនេះនឹងចាញ់អាត្មាដូចសម្ពន្ធមិត្ដ របស់គេធ្លាប់បរាជ័យម្ដងជាពីរដងតាំងពីយូរមកហើយនោះដែរ ។
នគរវត្ដមានក្ដីសោកស្ដាយចំពោះអ្នកនយោបាយប្រឆាំងទាំងឡាយដែលចេះ តែប្រើនយោបាយបំបែកបំបាក់ខ្មែរគ្នាឯង ដោយបង្ហាញនូវចេតនាអាក្រក់ហួស ហេតុបែបនេះ ។ យើងយល់ថា ប្រជាពលរដ្ឋខ្មែរជាម្ចាស់ឆ្នោតដែលបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជាទទួលអាសនៈសភាចំនួន៩០លើ១២៣អាសនៈក្នុង អាណត្ដិទី៤នេះ ពិតជាមិនអត់ឱនទោសដល់ក្រុមប្រឆាំងដ៏រយីករយាកអស់នេះ ឡើយ បើសិនជាក្រុមប្រឆាំងនៅតែបន្ដនយោបាយហែកហួរគណបក្សប្រជាជន ដោយគ្មានហេតុផលត្រឹមត្រូវបែបនេះ ។ យើងធ្លាប់ឮក្រុមមេដឹកនាំគណបក្ស សិទ្ធិមនុស្សរបស់លោកកឹម សុខា តែងឃោសនាជាញឹកញាប់ថា គណបក្សលោក មិនយកខ្មែរធ្វើជាសត្រូវរបស់ខ្លួន គឺថាខ្មែរគ្រប់និន្នាការអាចរួមជាមួយគណបក្ស សិទ្ធិមនុស្សបានគ្រប់ពេលទាំងអស់ ឱ្យតែខ្មែរទាំងនោះមានឧត្ដមគតិជាតិពិត ប្រាកដ ។ ប៉ុន្ដែឥឡូវនេះ លោកកឹម សុខា បែរជាបញ្ចេញទង្វើបំបែកបំបាក់ គណបក្សប្រជាជនដែលកំពុងទទួលការគាំទ្រពីប្រជាជនស្ទើរ១០០ភាគរយ នៅ ទូទាំងប្រទេសទៅវិញ ។ គេគិតថា ប្រធានគណបក្សប្រឆាំងមួយនេះកំពុងអនុវត្ដ “ទ្រឹស្ដីក្បត់ខ្លឹមសារ” ទាំងស្រុងហើយ ដែលទង្វើនេះនឹងត្រូវរងការផ្ដន្ទាទោសពី ប្រជាជនយ៉ាងដំណំនៅពេលខាងមុខជាមិនខាន៕
ដោយ ៖ អាចារ្យ កេត
No comments:
New comments are not allowed.