Saturday, January 22, 2011

ព័ត៌មាន​បន្ថែម​ស្ដីពី​ពលរដ្ឋ​ខ្មែរ​៩នាក់​ដែល​ត្រូវ​ទាហាន​ព្រំ​ដែន​ឡាវ​បាញ់​ប្រហារ

ស្រុក​សៀម​ប៉ា​ង -ខេ​ត្ដ​ស្ទឹង​ត្រែង​​៖ មាន​សេចក្ដី​រាយ​ការណ៍​ពី​វ​រៈ​ការពារ​ព្រំ​ដែន​ ​ខ្មែរ -ឡាវ​មក​ថា​ ​នៅ​វេលា​ម៉ោ​១៨ និង​ ​០០នាទី​ ​ល្ងាច​ថ្ងៃ​ទី​ ​២០ ខែ​ ​មក​រា​ ​ឆ្នាំ​ ​២០១១ ពលរដ្ឋ​ខ្មែរ​ចំនួន​ ​៩ នាក់​ ​ត្រូវ​បាន​បាញ់​រះ​ដោយ​អាវុធ​អឹ​ម​សី​ពី​សំណាក់​កង​ត​រ​ម្រួ​ត​យោធា​ការពារ​ ​ព្រំ​សី​ម៉ា​ ​នៃ​ ​ ​ប្រទេស​ឡាវ​ ​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​ម្នាក់​ ​និង​ ​៦ នាក់​ទៀត​ត្រូវ​បាត់​ខ្លួន​ ​។ ដែល​ព្រឹ​ត្ដ​ការណ៍​បាញ់​រះ​មក​លើ​ពលរដ្ឋ​ខ្មែរ​ទាំង​ ​៩ នាក់​នោះ​ ​បាន​កើត​ឡើង​ស្ថិត​ត្រង់​ចំណុច​អូរ​ឡែ​ ​ក្នុង​ចន្លោះ​បង្គោល​ខណ្ឌ​សី​ម៉ា​ ​លេខ​ ​០៦២ និង​ ​លេខ​ ​០៦៣ នៃ​ដី​ឡាវ​ប្រមាណ​ជា​ ​៥ ទៅ​ ​៦ គីឡូម៉ែត្រ​ ​គឺ​ ​នៅ​ទល់​មុខ​នឹង​ស្រុក​សៀម​ប៉ា​ង​ ​ខេ​ត្ដ​ស្ទឹង​ត្រែង​ ​។
            ប្រភព​ពី​ប្រធាន​នគរបាល​វ​រៈ​លេខ​ ​៧០១ ការពារ​សី​ម៉ា​ខ្មែរ​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​ពលរដ្ឋ​ខ្មែរ​ទាំង​ ​៩ នាក់​នោះ​បាន​លួច​ឆ្លង​ដែន​ចូល​ ​ទៅ​ក្នុង​ទឹក​ដី​ ​នៃ​ ​ប្រទេស​ឡាវ​ ​ដោយ​ស្ងា​ត់ៗ​ ​ហើយ​ក៏​ត្រូវ​កង​ទាហាន​ឡាវ​ធ្វើ​ការ​បាញ់​ប្រហារ​ ​បណ្ដាល​ឱ្យ រង​របួស​ធ្ងន់​ម្នាក់​ ​ហើយ​បុរស​ម្នាក់​នោះ​ក៏​ត្រូវ​បាន​អ្នក​រួម​ដំណើរ​ ​២ នាក់​ក្នុង​ចំណោម​ ​៩ នាក់​ជួយ​គ្រា​រត់​គេច​ចេញ​ពី​ការ​បាញ់​ប្រ​ ​ហារ​ដោយ​របស់​កង​តម្រួត​ឡាវ​ ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុ​ចា​វិញ​ ​ចំណែក​ឯ​ ​៦ នាក់​ទៀត​បាន​រត់​ភៀស​ខ្លួន​បាត់​ឈឹង​ ​មិន​ដឹង​ ​ជា​ស្លាប់​ ​ឬ​ ​រស់​ ​ព្រោះ​ត្បិត​សមត្ថ​កិច្ច​ខាង​កម្ពុ​ជា​ ​នៅ​ពុំ​ទាន់​ទទួល​បាន​របាយ​ការណ៍​ជាក់​លាក់​ណា​មួយ​ពី​ករណី​នេះ​នៅ​ឡើយ​ទេ​ ​។
            ប្រភព​ដដែល​នោះ​បាន​ប​ន្ដ​ឱ្យ​ដឹង​ទៀត​ថា​ ​ពលរដ្ឋ​ខ្មែរ​ទាំង​ ​៩ នាក់​ដែល​ត្រូវ​បាន​កង​ទាហាន​ឡាវ​ ​ដេញ​បាញ់​ប្រហារ​កាល​ពី​ល្ងាច​ ​ថ្ងៃ​ទី​ ​២០ ខែ​ ​មក​រា​ ​កន្លង​ទៅ​ថ្មី​ៗនោះ រួម​មាន​ ​១.ឈ្មោះ​ ​នួន​ ​នី​ ​អាយុ​ ​៣៥ ឆ្នាំ​ ​ ​រង​របួស​ធ្ងន់​បាក់​ដៃ​ដោយ​ចំ​ស្មា​ខាង​ឆ្វេង​ ​២.ឈ្មោះ​ ​គា​ ​ឡៃ​ ​ភេទ​ប្រុស​អាយុ​ ​៣៥ ឆ្នាំ​ ​៣.ឈ្មោះ​ ​សៅ​ ​អ៊ី​ន​ ​ភេទ​ប្រុ​ ​ស​អាយុ​ ​៣៣ ឆ្នាំ​ ​៤. ឈ្មោះ​ ​ហួត​ ​សៅ​ ​ភេទ​ប្រុស​អាយុ​ ​២៩ ឆ្នាំ​ ​៥.ឈ្មោះ​ ​ចែ​ម​ ​ញឹ​ល​ ​ភេទ​ប្រុស​អាយុ​ ​៤០ ឆ្នាំ​ ​៦.ឈ្មោះ​ ​ចែ​ម​ ​ផាត​ ​ភេទ​ប្រុស​ ​អាយុ​ ​៣៤ ឆ្នាំ​ ​៧.ឈ្មោះ​ ​វុ​ធ​ ​ភេទ​ប្រុស​ ​៣៨ ឆ្នាំ​ ​៨.ឈ្មោះ​ ​សេង​ ​សែ​ ​ភេទ​ប្រុស​អាយុ​ ​២៩ ឆ្នាំ​ ​និង​ ​ទី​៩.ឈ្មោះ​ ​អ៊ី​ន​ ​ផៃ​ ​ភេទ​ប្រុស​ ​អាយុ​ ​៣៥ ឆ្នាំ​ ​អ្នក​ទាំង​ ​៩ មាន​ទី​លំនៅ​ ​ភូមិ​ ​កែង​ ​ឃុំ​ ​ជ្រោយ​បន្ទាយ​ ​ស្រុក​ ​ព្រែក​ប្រសព្វ​ ​ខេ​ត្ដ​ក្រចេះ​ ​។
            លោក​ ​ស៊ុន​ ​បាន​ ​ប្រធាន​វ​រៈ​ការពារ​ព្រំ​ដែន​ខ្មែរ​បាន​បញ្ជាក់​ប្រាប់​នគរ​វ​ត្ដ​ឱ្យ​ដឹង​នៅ​យប់​មិ​ញ​នេះ​ថា​ ​ពលរដ្ឋ​ខ្មែរ​ទាំង​ ​៩ នាក់​នោះ​ ​បាន​រត់​បក​ក្រោយ​សំដៅ​ចូល​មក​កាន់​ទឹក​ដី​ខ្មែរ​វិញ​ទាំង​តក់ស្លុត​ ​ហើយ​បាន​រត់​បែក​ផ្លូវ​គ្នា​អស់​ ​តែ​គ្រាន់​តែ​ដឹង​ថា​ ​៦ នាក់​បាន​បាត់​ខ្លួន​នៅ​ក្នុង​ទឹក​ដី​ឡាវ​ឯ​ ​២ នាក់​ទៀត​ក៏​បាន​ជួយ​គ្រា​ ​ឈ្មោះ​ ​នួន​ ​នី​ ​ដែល​រង​របួស​ដោយសារ​ទាហាន​ឡាវ​ ​បាញ់​នោះ​រត់​មក​កាន់​ទឹក​ដី​ខ្មែរ​វិញ​ ​រហូត​មក​ទល់​នឹង​យប់​ថ្ងៃ​ទី​ ​២១ ខែ​ ​មក​រា​ ​នេះ​នៅ​ពុំ​ទាន់​ដឹង​ថា​ ​អ្នក​ទាំង​ ​៣ នាក់​នោះ​ទៅ​ដល់​ទី​ណា​ឡើយ​ ​ ​ហើយ​ក៏​មិន​បាន​ដឹង​អំពី​មូល​ហេតុ​ ​នៃ​ ​ការ​ឆ្លង​ដែន​ចូល​ក្នុង​ទឹក​ដី​ឡាវ​ដែរ​ ​បច្ចុប្បន្ន​ ​ភា​គី​កម្ពុ​ជា​ ​កំពុង​ប​ន្ដ​ការ​ស្វែង​រក​ពលរដ្ឋ​ទាំង​ ​៩ នាក់​នោះ​នៅ​ឡើយ​ ​ដោយ​ធ្វើ​ការ​ទំនាក់​ទំនងជា​មួយ​នឹង​ភា​គី​ខាង​ប្រទេស​ឡាវ​ដើម្បី​មាន​ពន្លឺ​ពី​ករណី​នេះ​ ​។
            ប្រភព​ដាច់​ដោយ​ឡែក​មួយ​ផ្សេង​ទៀត​បាន​ឱ្យ​ដឹង​ថា​ ​ពលរដ្ឋ​ទាំង​ ​៦ នាក់​ដែល​បាត់​ខ្លួន​ ​បន្ទាប់​ពី​ទាហាន​ឡាវ​បាញ់​រះ​នោះ​ ​នៅ​មិន​ ​ទាន់​ឃើញ​វិល​ត្រ​ឡប់​មក​ដល់​ទឹក​ដី​ខ្មែរ​វិញ​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​២២ ខែ​ ​មក​រា​ ​នេះ​ ​ចំណែក​ឯ​ ​៣ នាក់​ទៀត​ឮ​ថា​បាន​ចូល​ទៅ​សំ​រាក​ព្យាបាល​ ​នៅ​ក្នុង​ម​ណ្ឌ​ល់​សុខ​ភាព​ស្រុក​សៀម​ប៉ា​ង​ ​ប៉ុន្ដែ​ត្រូវ​បាន​បដិសេធ​ដោយ​លោក​ប្រធាន​ម​ណ្ឌ​ល់​សុខ​ភាព​ ​។ បន្ទាប់​មក​អ្នក​យក​ព័​ត៍​មាន​នគរ​វ​ត្ដ​ ​បាន​ប​ន្ដ​ជួប​សំ​ភា​ស​ន៍​ជាមួយ​លោក​ ​អ៊ុ​ង​ ​សូ​វៀ​ត​ ​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេ​ត្ដ​ស្ទឹង​ត្រែង​ ​ហើយ​ក៏​ត្រូវ​បាន​លោក​បដិសេធ​ដ​ដែ​ល​។
            ប៉ុន្ដែ​លោក​ ​អ៊ុ​ង​ ​សូ​វៀ​ត​ ​បាន​បង្ហើប​ឱ្យ​នគរ​វ​ត្ដ​ដឹង​ថា​ ​មាន​បុគ្គលិក​របស់​លោក​ម្នាក់​ ​ឈ្មោះ​ ​តឹក​ ​ភាព​ ​មាន​អា​ស័​យ​ដ្ឋា​ន​នៅ​ក្រុង​ ​ស្ទឹង​ត្រែង​ ​បាន​ទទួល​ព្យាបាល​អ្នក​ជ​ម្ងឺ​រ​ម្នាក់​នៅ​ឯ​ផ្ទះ​ ​ក្រោម​ការ​ពឹង​ពាក់​តាម​រ​យៈ​មិ​ត្ដ​ភ​ក្ដិ​ស្គាល់​គ្នា​ ​កាល​ពី​រសៀល​ថ្ងៃ​ទី​ ​២១ ខែ​ ​មក​រា​ ​ម្សិល​មិ​ញ​ ​ដែល​អ្នក​ជ​ម្ងឺ​រ​នោះ​មក​ពី​ព្រំ​ដែន​ខ្មែរ -ឡាវ​ ​រង​របួស​ធ្ងន់​ដោយសារ​ត្រូវ​គ្រាប់​កាំភ្លើង​ ​។
            ប្រភព​ច្បាស់​ការណ៍​ជា​ចុង​ក្រោយ​ពី​លោក​ ​តឹក​ ​ភាព​ ​បុគ្គលិក​មន្ទីរ​ពេទ្យ​ខេ​ត្ដ​ ​និង​ ​ជា​អ្នក​ទទួល​ព្យាបាល​ឱ្យ​ជន​រង​គ្រោះ​ ​ពី​ការ​បា​ ​ញ់​ប្រហារ​ដោយ​ទាហាន​ឡាវ​នោះ​ ​បាន​បញ្ជាក់​ថា​ ​រូប​លោក​ពិត​ជា​បាន​ទទួល​ព្យាបាល​ឱ្យ​ជន​រង​គ្រោះ​នោះ​មែន​ ​គឺ​ ​ក្រោម​ការ​ពឹង​ពាក់​របស់​ ​មិ​ត្ដ​ភ​ក្ដិ​ ​និង​ ​ក្នុង​នាម​លោក​ជា​គ្រូ​ពេទ្យ​មួយ​រូប​ ​ឃើញ​រម​ក​ដល់​ផ្ទះ​ហើយ​មិន​ជួយ​មិន​កើត​ទេ​ ​។
            ប្រភព​នោះ​បាន​ប​ន្ដ​ទៀត​ថា​ ​បន្ទាប់​ពី​លោក​បាន​រំ​របួស​ ​ចាក់​ថ្នាំ​ ​និង​ ​ព្យួ​សេ​រ៉ូ​ម​ឱ្យ​ហើយ​ឃើញ​ថា​ ​ស្ថាន​ភាព​ជ​ម្ងឺ​ហាក់​បាន​ធូរ​ស្រាល​ ​ជាង​ពេល​មក​ដល់​ដំបូង​ ​មិន​បង្អង់​យូរ​ជន​រង​គ្រោះ​ ​និង​ ​គូកន​ពីរ​ ​បី​ ​នាក់​ទៀត​ក៏​បាន​លា​ចាក​ចេញ​ទៅ​ ​តែ​មុន​ពេល​ចេញ​ទៅ​ពួក​គាត់​បាន​និ​ ​យាយ​ប្រាប់​លោក​ថា​ ​បាន​ជា​គាត់​រង​របួស​ធ្ងន់​យ៉ាង​នេះ​ ​គឺ​ ​ដោយសារ​តែ​ពួក​គាត់​បាន​ឆ្លង​ចូល​ទៅ​ក្នុង​ដី​ឡាវ​ ​ដើម្បី​ស្វែង​រក​កាប់​ឈើ​គ្រញូង​ ​នៅ​ទី​នោះ​ ​ហើយ​នៅ​ពេល​ដែល​ពួក​គាត់​កំពុង​តែ​ឈប់​សំ​រាក​រក​កន្លែង​ដាក់​ស​ម្ភា​រៈ​មាន​ ​កាំបិត​ ​ពូថៅ​ ​និង​ ​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ផង​នោះ​ ​ខ​ណៈ​ ​នោះ​ស្រាប់តែ​លេច​មុខ​ក្រុម​ទាហាន​ឡាវ​ជា​ច្រើន​នាក់​មក​ធ្វើ​ការ​ឡោម​ព័ទ្ធ​ ​ហើយ​ចាប់​យក​អស់​នូវ​ស​ម្ភា​រៈ​ដែល​ភ្ជាប់​មក​នឹង​ខ្លួន​ទាំង​ប៉ុ​ ​ន្មា​ន​នោះ​ទៅ​ ​បន្ទាប់​មក​កង​ទាហាន​ឡាវ​ទាំង​នោះ​ក៏​បាន​ដើរ​ចាក​ចេញ​ពី​ពួក​គាត់​ ​ឃើញ​ឱ​កាស​ល្អ​ ​ពួក​គាត់​ក៏​បាន​នាំ​គ្នា​រត់​ ​។ ភ្លា​មៗ​នោះ​គ្រាប់​កាំភ្លើង​ ​ក៏​ ​បាន​ហើរ​សំដៅ​មក​ស្រោច​លើ​ទី​កន្លែង​ដែល​ពួក​គាត់​ត្រូវ​បាន​ទាហាន​ឡាវ​ឡោម​ព័ទ្ធ​ ​និង​ ​ដក​ហូត​យក​ ​ស​ម្ភា​រៈ​នោះ​ប្រៀប​ដូច​ជា​ទឹក​ភ្លៀង​នៅ​កណ្ដាល​ព្រៃ​ស្រោង​ ​។
            ការ​រៀបរាប់​នោះ​បាន​ប​ន្ដ​ទៀត​ថា​ ​ពួក​គាត់​ក៏​មិន​នឹក​ស្មាន​ថា​ ​បាន​ជួប​នឹង​ទាហាន​ឡាវ​ ​ហើយ​ក៏​មិន​នឹក​ស្មាន​ដែរ​ថា​បាន​រួច​ជីវិត​ពី​ ​គ្រាប់​កាំភ្លើង​របស់​ទាហាន​ឡាវ​ដែរ​ ​តែ​គួរ​ឱ្យ​អាណិត​ទៅ​ដល់​ ​៦ នាក់​ទៀត​ ​នៅ​ពេល​នេះ​មិន​ដឹង​ថា​ស្លាប់​ ​ឬ​ ​រស់​ ​ឬ​ ​ត្រូវ​ចាប់​ខ្លួន​នោះ​ទេ​ ​។និយាយ​ដល់​ត្រឹម​នេះ​ពួក​គាត់​ក៏​បាន​ចាក​ចេញ​ទៅ​ ​ក្នុង​បំណង​ទៅ​សំ​រាក​ព្យាបាល​ជ​ម្ងឺ​នៅ​ឯ​មន្ទីរ​ពេទ្យ​ខេ​ត្ដ​ក្រចេះ​ ​ហើយ​បើ​សភាព​ជ​ម្ងឺ​នោះ​ ​ធ្ងន់ធ្ងរ​ពេក​ ​នឹង​ ​ប​ន្ដ​ទៅ​កាន់​មន្ទីរ​ពេទ្យ​រាជ​ធានី​ភ្នំពេញ​ប​ន្ដ​ទៀត​ ​៕

ដោយ​ ៖ ឡុ​ង​ ​សំ​បូ​រ​

No comments:

Post a Comment