សម្ដេចតេជោព្រមានបញ្ឈប់សកម្មភាពពុករលួយជាបន្ទាន់ចៀសវាងពីទោស
ម៉ឹក ដារ៉ា ចង់ធ្វើអត្ដឃាត
ម៉ឹក ដារ៉ា ទន់ជង្គង់ ពេលឃើញភស្ដុតាង និងឯកសារពុករលួយ
ភ្នំពេញ ៖ សំណុំរឿងអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ម៉ឹក ដារ៉ា ត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយហែកបង្ហាញនៅក្នុងសន្និសីទកាសែតនារសៀល ថ្ងៃទី២១ មករា ២០១១ម្សិលមិញនេះ ដែល បទល្មើសរបស់ ម៉ឹក ដារ៉ា មានរហូត ដល់១៥-១៦ ករណីឯណោះ ។
លោកឱម យ៉ីនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ នៅក្នុងសន្និសីទសារព័ត៌មាននោះថា លោកម៉ឹក ដារ៉ាជាប់ពាក់ព័ន្ធក្នុងករណី ប្រព្រឹត្ដអំពើពុករលួយនិងជួញដូរគ្រឿង ញៀនជាច្រើនករណី នេះបើតាមអង្គភាពរកឃើញភស្ដុតាងសំខាន់ៗជាច្រើន ដែលលោកម៉ឹក ដារ៉ានិងបក្ខពួកបាន ប្រព្រឹត្ដកន្លងមក ។
លោកឱម យ៉ីនទៀង បានឱ្យដឹងទៀត ថា លោកម៉ឹក ដារ៉ាបានយកមន្ទីរប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ដែលស្ថិតនៅក្រោម ចំណុះរបស់ខ្លួនធ្វើជាអង្គការចាត់តាំង ជួញដូរគ្រឿងញៀន ដោយដើរតួជាអ្នក បង្ក្រាបផង និងជាអ្នកលក់ដូរគ្រឿងញៀន ផងដែរ ក្នុងនោះលោកម៉ឹក ដារ៉ានៅ បានជំរិតទារប្រាក់ពីឈ្មួញជួញដូរគ្រឿង ញៀនថែមទៀតផង ។
លោក ឱម យ៉ិនទៀង បានបន្ដថា “ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន កន្លងមក ពួកគេតែងតែប្រឌិតរឿង ដើម្បី បិទបាំងទង្វើរបស់ ខ្លួន រួមជាមួយបក្ខពួក ដោយបង្កើតតួអង្គថ្មី ដើម្បីសម្រាល ទោសដល់អ្នកជួញដូរគ្រឿងញៀនពិត ប្រាកដតាមរយៈការធ្វើកំណត់ហេតុ ក្លែងក្លាយថ្មីមួយយកកំណត់ហេតុចាស់ ទៅបំផ្លាញចោល ។ ក្នុងនោះ ក្រុមរបស់ លោក ម៉ឹក ដារ៉ា ក្លែងយករឿងគ្រឿង ញៀនទុកនៅពេលបង្ក្រាបបានម្ដងៗ សម្រាប់លក់ឱ្យឈ្មួញដោយធ្វើសកម្ម ភាពចេញពីមន្ទីរប្រឆាំងគ្រឿងញៀន នេះតែម្ដង ។
លោកបានឱ្យដឹងទៀតថា នៅពេល អង្គភាពប្រឆាំងអំពើពុករលួយបង្ហាញ ភស្ដុតាងមួយចំនួនជុំវិញការប្រព្រឹត្ដ បទល្មើសរបស់ខ្លួនលោក ម៉ឹក ដារ៉ា បាន ព្យាយាមមិនផ្ដល់ចម្លើយ ដោយចង់ ធ្វើអត្ដឃាត ហើយបានអង្វរអង្គភាព ប្រឆាំងអំពើពុករលួយចោទប្រកាន់ លោកតែមួយករណីបាន ហើយគឺការ ប្រព្រឹត្ដអំពើពុករលួយដោយកុំឱ្យ ចោទប្រកាន់ករណីពាក់ព័ន្ធនឹងការជួញ ដូរគ្រឿងញៀន ។
បទល្មើសរបស់លោក ម៉ឹក ដារ៉ា រួម ជាមួយបក្ខពួកត្រូវរកឃើញថា ចាប់ ផ្ដើមតាំងពីឆ្នាំ២០០៧មកម្ល៉េះ ដោយ រៀបចំជារចនាសម្ព័ន្ធជួញដូរគ្រឿងញៀន យ៉ាងសកម្ម ។
បើតាមលោក ឱម យ៉ីនទៀង ក្រុម របស់លោក ម៉ឹក ដារ៉ា នៅឯខេត្ដបន្ទាយ មានជ័យ ដែលមានលោក ឈៀង សុន, នាង វណ្ណា (អតីតប្រធានគុក) មាន សំណុំរឿងជាច្រើនពាក់ព័ន្ធនឹងការដោះ លែងអ្នករកស៊ីគ្រឿងញៀន ។ សំណុំរឿង ប្រហែល២០ករណី ត្រូវបានដោះលែង ដែលពេលនេះ សមត្ថកិច្ចកំពុងតាម ចាប់យកមកវិញ ។
លោកឱម យ៉ិនទៀង បានបន្ដទៀតថា លោកម៉ឹក ដារ៉ា, លោកជា ឡេងនិង លោកឈៀង សុនអាចប្រឈមនឹងការ ជាប់ទោសអស់មួយជីវិត ក្នុងនោះអតីត ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ លោកហ៊ុន ហ៊ាន អង្គភាពបានរកឃើញ បទល្មើសតែមួយករណីប៉ុណ្ណោះ គឺការ ប្រព្រឹត្ដអំពើពុករលួយ ។ ជាមួយគ្នានេះ លោកឱម យ៉ីនទៀងក៏បានបង្ហើបឱ្យដឹង ដែរថា អង្គភាពប្រឆាំងអំពើពុករលួយ កំពុងស៊ើបអង្កេត៣-៤ករណីបន្ថែម ទៀត ប៉ុន្ដែអង្គភាពនេះមិនបង្ហាញថា ពាក់ព័ន្ធនឹងករណីអ្វីទេ ហើយជននោះជា នរណាដែរ ។
គួរបញ្ជាក់ថា នៅក្នុងសន្និសីទកាសែតនា រសៀលថ្ងៃដដែល អង្គភាពប្រឆាំងអំពើ ពុករលួយបានបង្ហាញអំពីគំរូមួយចំនួន ស្ដីពីការប្រព្រឹត្ដអំពើពុករលួយ និងការ ជួញដូរគ្រឿងញៀនរបស់ក្រុមលោកម៉ឹក ដារ៉ា រួមទាំងមានការបង្ហាញភស្ដុតាង រូបភាព និងកំណត់ហេតុដែលលោកម៉ឹក ដារ៉ាបានប្រព្រឹត្ដ ។ ទន្ទឹមនឹងនោះ ក៏បាន បង្ហាញពីសេណារីយ៉ូដែលក្រុមនេះបាន រៀបចំឡើងដើម្បីបិទបាំងនឹងសកម្មភាព ជួញដូរគ្រឿងញៀនរបស់ខ្លួន ។
ដោយឡែក នៅក្នុងកិច្ចប្រជុំពេញ អង្គរបស់គណៈរដ្ឋមន្ដ្រីនាព្រឹកថ្ងៃទី២១ មករា ២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះ រាជាណាចក្រកម្ពុជា សម្ដេចបានមាន ប្រសាសន៍ក្រើនរំឭកសាជាថ្មីឱ្យមន្ដ្រី ណាក៏ដោយ បើសិនជាមានការពាក់ ព័ន្ធនឹងអំពើពុករលួយការជួញដូរគ្រឿង ញៀន ការរំលោភដីធ្លី ការកាប់បំផ្លាញ ព្រៃឈើ ទោះបីអះអាងថា ស្មោះស្ម័គ្រជា មួយគណបក្សប្រជាជនកម្ពុជាក៏ដោយ ត្រូវតែបញ្ឈប់សកម្មភាពជាបន្ទាន់ ដើម្បីចៀសវាងពីការផ្ដន្ទាទោសដោយ ច្បាប់រដ្ឋ៕
ដោយ ៖ មរតក
No comments:
Post a Comment