Saturday, January 22, 2011

វិចារណកថា​ ​៖ ការ​ចាប់​ខ្លួន​សៀម​៧នាក់​នាំ​មក​នូវ​ ​បច្ច័យ​ល្អ​ដល់​ទំនាក់​ទំនង ​កម្ពុ​ជា​-ថៃ​

ចំ​ណាត់​វិធាន​ការ​ទប់​ស្កាត់​ចលនា​ស្នេហា​ជាតិ​ជ្រុល​និយម​ក្រុម​អាវ​លឿង​សៀម​ ​នា​ពេល​ថ្មី​ៗនេះ ពី​សំណាក់​អាជ្ញា​ធ​រ​ថៃ​នៅ​តាម​ព្រំ​ដែន​កម្ពុ​ជា​និង​ក្នុង​ក្រុង​បាងកក​ ​បន្ទាប់​ពី​កម្ពុ​ជា​ចាប់​សៀម​វង្វេង​ប្រវត្ដិ​សា​ស្ដ្រ​៧នាក់​នា​ពេល​នេះ​ ​ជា​បច្ច័យ​ល្អ​ក្នុង​ ​ទំនាក់​ទំនង​រវាង​រ​ដ្ឋា​ភិ​បា​ល​នៃ​ប្រទេស​ទាំង​ពីរ​ ​ហើយ​នេះ​ក៏​បញ្ជាក់​បង្ហាញ​នូវ​ជំហរ​ ​សុចរិត​ភាព​និង​ចរិត​ស៊ី​វិ​ល័​យ​របស់​មេ​ដឹកនាំ​ប្រទេស​ទាំង​ពីរ​ក្នុង​យុគ​សម័យ​ទំនើប​ ​នេះ​ដែរ​ ​។
ដើម​ឡើយ​គឺ​ចាប់​ពី​ថ្ងៃ​ទី​២៩ ធ្នូ​ ​ឆ្នាំទៅ​ ​ដែល​អាជ្ញា​ធ​រ​កម្ពុ​ជា​ចាប់​ឃាត់​ខ្លួន​ជន​ ​ជាតិ​សៀម​៧នាក់​ ​ពី​បទ​ឆ្លង​ចូល​ទឹក​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់​នោះ​ ​សាធារណ​ជន​និង​ ​អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​នានា​បាន​សម្ដែង​នូវ​ទុទ្ទិដ្ឋិនិយម​យ៉ាង​ខ្លាំង​អំពី​ទំនាក់​ទំនង​ ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ទើប​តែ​បាន​ផ្សះផ្សា​រ​ថ្មី​ៗនេះ​ថា​ ​នឹង​អាច​ត្រ​ឡប់​ទៅ​រក​ ​ភាព​តានតឹង​ឡើង​វិញ​ ​។ ពេល​នោះ​សោត​ ​ក្រុម​មេ​ដឹកនាំ​ក្រុង​បាងកក​ក៏​បាន​ធ្វើ​ ​អត្ថា​ធិ​ប្បា​យ​កាន់ជើង​ពួក​សៀម​កំហូច​ទាំង​៧នាក់​នោះ​ផង​ដែរ​, ប៉ុន្ដែ​ដោយសារ​ ​ការ​ព្យាយាម​ពន្យល់​ហេតុ​ផល​ត្រឹម​ត្រូវ​និង​ការ​ប្រកាន់​ជំហរ​របស់​កម្ពុ​ជា​ជាក់​ ​លាក់​ ​ក្នុង​ការ​មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ចំណង​មិ​ត្ដ​ភាព​របស់​ប្រទេស​ទាំង​ពីរ​ ​ព្រោះ​តែ​ ​ការ​ចាប់​ខ្លួន​ជន​ល្មើស​សៀម​ទាំង​៧នាក់​នោះ​ ​ធ្វើ​ឱ្យ​ក្រុង​បាងកក​ភ្លឺ​ភ្នែក​ហើយ​ ​ទទួល​ស្គាល់​ការ​ពិត​នៃ​កំ​ហុង​ឆ្គង​របស់​ជន​សៀម​ពាក់​អាវ​លឿង​ទាំង​នោះ​ដែរ​ ​។ អាស្រ័យ​ហេតុ​នេះ​ ​លើ​ទិដ្ឋភាព​រួម​នៃ​ទំនាក់​ទំនង​កម្ពុ​ជា​-ថៃ​ ​នៅ​តែ​ធ្វើ​ដំណើរ​ ​ទៅ​មុខ​ដោយ​រលូន​ជា​ប្រក្រតី​ ​ស្រប​ពេល​ដែល​ជន​សៀម​ទាំង​៧កំពុង​រង់​ចាំ​សវ​នា​ ​ការ​កាត់​ទោស​នៅ​ដើម​ខែ​កុម្ភៈ​ខាង​មុខ​ ​។
ឥឡូវ​នេះ​ ​ក្រុម​បណ្ដាញ​ស្នេហា​ជាតិ​ជ្រុល​និយម​សៀម​ដែល​ធ្លាប់​ប្រឡាក់​ប្រឡូស​ ​នឹង​ឧក្រិដ្ឋ​កម្ម​រាប់​មិន​អស់​នៅ​នឹង​ស្រុក​ថៃ​តាំង​ពី​៤,៥ឆ្នាំ​រហូត​មក​នេះ​បាន​ត្រូវ​ ​រ​ដ្ឋា​ភិ​បា​ល​ក្រុង​បាងកក​ចាត់​ការ​តាម​នីតិ​វិធី​ទៅ​លើ​ពួក​គេ​ជា​ប​ន្ដ​បន្ទាប់​ហើយ​ ​ដូច​ ​ ​នៅ​កម្ពុ​ជា​ដែល​កំពុង​តែ​ចាត់​ការ​ក្រុម​អាវ​លឿង​ទាំង​៧ដូច្នោះ​ដែរ​ ​។ ការ​ប​ង្ក្រា​ប​ ​និង​ទប់​ស្កាត់​ក្រុម​អាវ​លឿង​ស្នេហា​ជាតិ​ជ្រុល​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ពេល​មុន​និង​ ​ពេល​នេះ​ ​ជា​សញ្ញា​បង្ហាញ​ថា​ ​អាជ្ញា​ធ​រ​ថៃ​កំពុង​និង​ប​ន្ដ​កាត់​ផ្ដាច់​ ​បណ្ដាញ​ក្រុម​អាវ​ ​លឿង​ជា​ក​ង់ៗ​ដែល​ផ្ដើម​ឡើង​ដោយ​ការ​ចាប់​ពួក​មេ​កោយ​សំ​ខា​ន់ៗ​ញាត់​គុក​ជា​ ​ប​ណ្ដើ​រៗ​ ​ធ្វើ​ឱ្យ​ក្រុម​នេះ​បាក់​ផែនការ​ជា​ផ្ទាំ​ងៗ​ ​ហើយ​ដែល​តាម​ក្រុម​អ្នក​ឃ្លាំ​ ​មើល​នានា​ទ​ស្ស​ន៍​ទាយ​ថា​ ​ក្រុម​អាវ​លឿង​សៀម​នឹង​ត្រូវ​ស្ថិត​ក្នុង​សភាព​រលាយ​ ​រលំ​ឬ​យ៉ាង​ណោ​ច​ណាស់​ ​ក៏​បាត់បង់​មូល​ដ្ឋា​ន​គាំ​ទ្រ​ស្ទើរ​អស់​ ​ដូច​ពួក​ប្រឆាំង​ ​មួយ​ក្ដាប់​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​យើង​នេះ​ដែរ​ ​។
នៅ​នឹង​តុលាការ​ក្រុង​ភ្នំពេញ​ដែល​ឈ្មោះ​វី​រៈ​ ​ស៊ុម​ខ្វាម​គី​ត​ ​អគ្គ​លេខាធិការ​ ​ក្រុម​អាវ​លឿង​សៀម​ដែល​ចចេស​រឹងរូស​ចំពោះ​ចៅក្រម​ស៊ើប​សួរ​របស់​កម្ពុ​ជា​ ​ដែល​កំពុង​ប​ន្ដ​ដេក​គុក​តែ​ម្នាក់​ឯង​នៅ​ព្រៃ​ស​នោះ​, មេ​ដឹកនាំ​ដ៏​សំខាន់​ម្នាក់​ទៀត​ ​របស់​ក្រុម​អាវ​លឿង​ឈ្មោះ​ឆាយ​វ៉ា​ត​ ​ស៊ី​សុ​វង្ស​ ​ត្រូវ​សមត្ថ​កិច្ច​ចាប់​វាយ​ខ្នោះ​ ​សែង​ដាក់​រថ​យ​ន្ដ​យក​ទៅ​ច្រក​គុក​កាល​ពី​ថ្ងៃ​ទី​ ​១៨ មក​រា​នេះ​ពី​បទ​បង្ក​វិនាស​កម្ម​ ​សេដ្ឋ​កិច្ច​ថៃ​ ​ក្នុង​ឱ​កាស​គាត់​នេះ​និង​បក្ស​ពួក​ឡោម​ព័ទ្ធ​អាកាស​យាន​ដ្ឋា​ន​ដ​ន​មឿង​ ​ ​ថៃ​ ​កាល​ពី​៣ឆ្នាំ​មុន​ ​។ ការ​ចាប់​ខ្លួន​នេះ​ ​ធ្វើ​នៅ​ពេល​គ្នី​គ្នា​គាត់​យក​ញ​ត្ដិ​ទៅ​ថ្វាយ​ ​ស្ដេច​សៀម​ឱ្យ​ជួយ​អ​ន្ដ​រាគ​ម​ន៍​ដោះ​លែង​វី​រៈ​ ​ស៊ុម​ខ្វាម​គី​ត​ ​ពី​ពន្ធនាគារ​ព្រៃ​ស​ ​របស់​កម្ពុ​ជា​ ​។ ឯ​មេ​ដឹកនាំ​ក្រុម​អាវ​លឿង​អ​ន្ទ្រើ​សៗ​ឯទៀត​ ​ដូច​ជា​សុ​ន្ធិ​ លឹ​ម​ថង​ ​គុល​ ​និង​ចម្លង​ ​ស្រី​មឿង​ ​ជា​ដើម​ ​ក៏​បាន​ជាប់​នៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​បំផ្លិច​បំផ្លាញ​ ​ទ្រព្យ​ស​ម្ប​ត្ដិ​សា​ធារ​ណៈ​ ​ពេល​ដឹកនាំ​បាតុកម្ម​ឡោម​ព័ទ្ធ​ព្រ​លាន​យ​ន្ដ​ហោះ​នៅ​គ្រា​ ​នោះ​ដែរ​ ​ហើយ​ក៏​មាន​ដីកា​កោះ​ហៅ​ម្ដង​ជា​ពីរ​ដង​រួច​ហើយ​ដែរ​ ​។ ដូច្នេះ​អាវ​លឿង​ ​សៀម​កំពុង​ដាច់​សរសៃ​ឈាម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ​ដែល​នៅ​ទី​បំផុត​នឹង​វិនាស​ខ្ចាត់​ ​ខ្ចាយ​ជា​អហោសិកម្ម​ ​។ ឧបមា​ថា​ ​បើ​ក្រុម​អាវ​លឿង​នេះ​រលាយ​ពិត​មែន​ ​នុ៎ះ​ទំនាក់​ ​ទំនង​កម្ពុ​ជា​-ថៃ​ ​នឹង​រឹង​រិ​ត​តែ​មាន​វឌ្ឍន​ភាព​លើ​គ្រប់​វិ​ស័​យ​យ៉ាង​លឿន​ថែម​ទៀត​ដែ​រ​។
ជ្រុង​មួយ​ទៀត​ដែល​ជា​សញ្ញា​នៃ​ការ​រក្សា​ស្ថាន​ភាព​ល្អ​រវាង​កម្ពុ​ជា​-ថៃ​ ​ក្នុង​កា​លៈ​ ​ទេ​សៈ​នេះ​ ​គឺ​ប្រទេស​ថៃ​បាន​យល់​និង​ទទួល​ស្គាល់​តម្លៃ​នៃ​អធិបតេយ្យ​របស់​កម្ពុ​ជា​ ​លើ​ចំ​ណាត់​ការ​នីតិ​វិធី​ទៅ​លើ​ជន​ជាតិ​សៀម​ទាំង​៧នេះ​ ​និង​ខិតខំ​ការពារ​បង្ការ​ក្រុម​ ​អាវ​លឿង​ឯ​ទៀត​មិន​ឱ្យ​បង្ក​អំពើ​ល្មើស​ផ្សេ​ងៗ​ ​ដែល​ជា​ទ​ង្វើ​បង្ក​អរិ​ភាព​រវាង​ជាតិ​ ​និង​ប្រទេស​ទាំង​ពីរ​ត​ទៅ​ទៀត​ ​។ ក្រៅ​ពី​នោះ​ ​ចំ​ណាត់​ការ​របស់​កម្ពុ​ជា​ពេល​នេះ​ ​ក៏​បង្ខំ​ឱ្យ​រដ្ឋ​បា​ល​ក្រុង​បាងកក​ប្រើ​នយោបាយ​ ​“ក្ដៅ​ស៊ី​រាក់​ ​ត្រជាក់​ស៊ី​ជ្រៅ​” ដែរ​ ​គឺ​អាជ្ញា​ធ​រ​ថៃ​បាន​ស្ម័គ្រ​ដោះ​លែង​ប្រជា​ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​ដែល​បាន​ជាប់​ ​ពន្ធនាគារ​ក្នុង​ប្រទេស​ថៃ​ពី​បទ​កំហុស​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​កន្លង​មក​ឱ្យ​ មាន​សេរី​ភាព​វិញ​ហើយ​ដែរ​ ​។ សរុប​មក​ ​កម្ពុ​ជា​ចាប់​ខ្លួន​ជន​ល្មើស​សៀម​ទាំង​៧ នេះ​ ​បាន​កើត​ជា​បច្ច័យ​ល្អ​មួយ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុ​ជា​និង​ថៃ​យ៉ាង​ពិត​ប្រាកដ​ ​។ នេះ​ក៏​ជា​ការ​លើក​ទឹក​ចិ​ត្ដ​យ៉ាង​ធំ​សម្បើម​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ ​ពិសេស​ ​វីរ​យុទ្ធ​ជន​ល្បាត​ព្រំ​ដែន​ឱ្យ​កាន់តែ​មាន​មោ​ទ​នភា​ព​ប្រកបដោយ​ទឹក​ចិ​ត្ដ​ក្លាហាន​ ​ស្នេហា​ជាតិ​ ​ក្នុង​ការ​ការពារ​អធិបតេយ្យ​ជាតិ​ឱ្យ​រឹង​មាំ​ឥត​ឃ្លៀង​ឃ្លាត​ជា​យូរ​អង្វែង​ ​ទៅ​មុខ​ទៀត 
 
ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​

No comments: