Saturday, January 22, 2011

ផ្ដល់​​ពូជ​​ស្រូវ​​សម្រាប់​បង្កបង្កើន​ផល​ស្រូវ​នៅ​រដូវ​ប្រាំង​ដល់​កសិករ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​កន្លង​មក​

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​នៅ​រដូវរស្សា​ចំនួន ៦២២ គ្រូសារ​ស្ថិត​នៅ​ក្នុង​ឃុំ​ទឹកជោរ ​និង​ឃុំ​ប្រាសាទ​​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​នាំ​យក​ពូជ​ស្រូវ អ៊ីអែ ៦៦​សរុប​ចំនួន ១២​តោន សំរាប់​បង្កបង្កើន​ផល​នៅ​រដូវ​ប្រាំង​ដែល​ឧបត្ថម្ភ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី( ADB )​តាមរយៈ​គំរោង​ឧបត្ថម្ភ​ស្បៀង​សង្រ្គោះ​​បន្ទាន់។
លោក លី សុវណ្ណារិទ្ធ អភិបាល​ស្រុក​ព្រះ​នេត្រ​ព្រះ​អោយ​ដឹង​ថា ​ស្រុក​មាន​ផ្ទៃដី​សរុប ១០៥.៨៣៥​ហិកតា​ក្នុង​នោះ​ផ្ទៃ​ដី​បង្កបង្កើន​ផល​មាន​៧០.៦០១​ហិកតា​ក្នុង​ឆ្នំា​២០១១​កន្លង​មក​នេះ​ប្រជា​កសិករ ទូទាំង​ស្រុក បង្កបង្កើន​ផល​ស្រូវ​សម្រេច​បាន​ផ្ទៃដី​៤៦.៤៩៥ ហិកតា​លើស​ផែនការ​(៤៥.៧០០ហិកតា)។ លទ្ធផល​ដែល​សំរេច​បាន​នេះ​ត្រូវ​បាន​រង​ការ​ខូច​ខាត​ទៅ​វិញ​មួយ​ចំនួន​ដោយ​គ្រោះ​ទឹក​ជំនន់​​ខូច​ខាត​​ស្ទើរ​គ្រប់​ឃុំ​សរុប ប៉ះពាល់​ចំនួន​១០.១៦៥​ហិកតា​ខូចខាត ១៧៣០​ហិកតា។
លោក​បន្ត​ថា ហេដ្ឋា​រចនា​សម័្ពន្ធ​រូបវន្ត​ត្រូវ​រង​ការ​ខូច​ខាត​ជាច្រើន​រួម​មាន៖ ផ្លូវ​ខូច ខាត​មធ្យម​ចំនួន ៤ ខ្សែ​ស្មើ​១៨៤.គីឡូម៉ែត្រ​ ខូច​ខាត​ធ្ងន់​ ២០​គីឡូម៉ែត្រ បាក់​ស្រុត​ស្ពាន​បេតុង ១​កន្លែង​ទៀត។
លោក អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​លើក​យក​ការ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​សម្តេច​អគ្គ​មហា​ទាំង​បី ដែល​តែង​តែ​គិត​គូ យក​ចិត្ត​ទុក​ដាក់​ពី​សុខ​ទុក​ប្រជាពលរដ្ឋ​គ្រប់​កន្លែង​នៅ​ទូទាំង​ប្រទេស។
លោក អ៊ុង អឿន បន្ត​ថា ការ​ផ្តត់ផ្គង់​ស្រូវ​ពូជ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​រដូវវស្សា​ក្នុង​ថ្ងៃ​នេះ​គឺ​ដើម្បី​រួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​បន្ធូរបន្ថយ​នូវ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​ទទួល​រង​ការ​ខូច​ខាត​ខ្លាំង​លើ​ដំណាំ​ស្រូវ សត្វ​ពាហនៈ​និង​លំនៅឋាន។តាម​រយៈ​ការ​ផ្គត់ផ្គង់​នេះ​បង​ប្អូន ឲ្យ​ទៅ​ដោះ​ស្រាយ​ជីវភាព​ចំពោះ​មុខ​ឬ យក​ទៅ​ដំាដុះ​ដើម្បី​ធានា​បាន​នូវ​តម្រូវ​ការ​ស្បៀង​យូរ​អង្វែង​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន។
ជាមួយ​គ្នា​នេះ​ដែរ​លោក អ៊ុង អឿន បាន​ជូន​ថវិកា ២​លាន​រៀល​ដើម្បី​ចូល​រួម​កសាង ស្ពាន​យោល កន្ទួត ស្ថិត​ក្នុង​ភូមិ​កន្ទួត ឃុំ​ទឹកជោរ ស្រុក​ព្រះ​នេត្រ​ព្រះ ត​ភ្ជាប់​ជាមួយ​តាអាន ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ព្រម​ទាំង​សន្យា​ជូន​ឧគ្ឃោសនស័ព្ទ​បំពង​សំលេង​​មួយ​ឈុត​ដល់​ឃុំ​ទឹក​ជោរ​ និង​ឃុំ​ប្រាសាទ ក្នុង​ឱកាស​ចូល​ឆ្នាំ ប្រពៃណី​ខ្មែរ​ផង​ដែរ៕
. ពៅ

No comments:

Post a Comment