សូមជម្រាបថាជនសង្ស័យមួយចំនួនពាក់ព័ន្ធនឹងអំពើពុករលួយនិងគ្រឿងញៀនត្រូវបានគេដឹង ថាអាចប្រឈមនឹងការជាប់ពន្ធនាគារអស់មួយជីវិត។ នៅក្នុងសន្នីសីទនៅអង្គភាពប្រឆាំងអំពើពុករលួយនាថ្ងៃទី២១ខែមករានេះ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱមយិនទៀងបានឲ្យដឹងថា អគ្គលេខាធិការអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯកមឹក ដារ៉ា និង ប្រធានការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ លោកជា ឡេង និងលោកឈៀង សុន អតីតស្នងការរងខេត្តបន្ទាយមានជ័យត្រូវបានគេចោទប្រកាន់ចំនួនពីរ បទល្មើសគឺបទពុករលួយនិងជួញដូរគ្រឿងញៀនដែល បទល្មើសនេះអាចប្រឈមនឹងការជាប់គុកអស់មួយជីវិត។
ទន្ទឹមនឹងនេះលោកឱមយិនទៀងបញ្ជាក់ថា អតីតស្នងការខេត្តបន្ទាយមានជ័យ លោកហ៊ុន ហ៊ាន ដែលត្រូវបានគេចាប់ខ្លួនក្នុង កាលពីថ្ងៃទី១០មករាត្រូវបានគេចោទតែមួយករណីប៉ុណ្ណោះគឺបទពុករលួយ ។លោកឱម យ៉ិនទៀងឱ្យដឹងថា សំណុំរឿងដ៏ធំមួយនេះត្រូវបានគេតាមដានតាំងពីឆ្នាំ២០០៧មកម្ល៉េះ មានសំណុំរឿងពី១៥ទៅ១៧ករណីដែល ជាប់ពាក់ពន្ធ័នឹងរឿងក្តីមួយនេះហើយទើបតែបំបែកបាននៅពេលនេះ។លោកឱម យ៉ិនទៀង បានអះអាងថា តុលាការបានអនុញ្ញាតឱ្យអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេតបន្ត សំណុំរឿងនេះ តែលោកអះអាងថា គ្មានអ្នកធំជាងមឹក ដារ៉ាជាប់ពាក់ពន្ធ័ក្នុងសំណុំរឿងនេះទេ។
CamBn
No comments:
Post a Comment