ភ្នំពេញ: ជនជាតិថៃទាំង៥នាក់ដែលតុលាការរាជធានីភ្នំពេញកាត់ទៅសកាលពីល្ងាចម្សិលមិញនឹងចាកចេញពីកម្ពុជានៅវេលាម៉ោង៩ព្រឹកថ្ងៃទី២២មករានេះដើម្បីត្រឡប់ទៅប្រទេស ថៃវិញ។ ការចាកចេញនេះត្រូវបានជំនួយការនាយករដ្ឋមន្ត្រីថៃឈ្មោះឆៅ វ៉ានុនមក ទទួលដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញតែម្តង។ នេះបើយោងតាមប្រភពពីមន្ត្រី រដ្ឋាភិបាល។
ជនជាតិថៃទាំង៥នាក់ត្រូវបានតុលាការរាជធានីភ្នំពេញផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន៩ខែគិតចាប់ពីថ្ងៃចាប់ខ្លួន តែទោសនៅសល់ពីការជាប់ពន្ធនាគារទាំងប៉ុន្មនាន នោះត្រូវបានព្យួរទាំអស់ពៅលគឺពួកគេបានរួចទោសវិញហើយ។
ជនជាតិថៃទាំង៥នាក់នោះមានឈ្មោះផានិច វីគីតសេត (Panic Vikitseth) ជាសមាជិកសភាឈ្មោះណារឿម មុលជិតវ៉ារ៉ាតាណា( Maruemol Chitwaratana) គុជ ពុនថន ជូសាណាសេរី (Kochpontorn Chusana Seree) ឈ្មោះ សែម ឌីនឡឺតប៊ូឆា(Samdin Lersbusya) និងឈ្មោះតាយ ណែមួងម៉ាកចន(Taynae Moonmachon) ។
ចំណែកឈ្មោះ វីរៈ ស៊ុមខ្វាមឃីត ( Veera Somkwamkit) និងឈ្មោះ រ៉ាត់ទ្រីប៉ៃ ពូតាណាប៉ៃប៊ូន ( Ratree Paiputanapaiboon) ដែលតុលាការចោទបន្ថែមពីបទប៉ុនប៉ងប្រមូលព័ត៌មានដែលអាច នាំឱ្យអន្តរាយដល់ការការពារជាតិនោះនៅតែបន្តជាប់ចោទដដែលហើយនឹងត្រូវគេលើកយកមកបើកសវនាការនៅថ្ងៃទី១កុម្ភៈខាងមុខ៕
ដោយ : រតនា CEN
No comments:
Post a Comment