Saturday, January 22, 2011

សម្ភារៈ​សិក្សា​អំណោយ​រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន​ចែក​ដល់​សិស្ស បឋម​សិក្សា​ត្រពាំង​លើក

ភ្នំពេញ ៖ អំណោយ​ជា​សម្ភារៈ​សិក្សា​របស់​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​ត្រូវ​បាន​​ចែក​ដល់​សិស្ស​បឋម​សិក្សា​ត្រពាំង​លើក ស្ថិត​ក្នុង​ឃុំ​ត្រាចទង​ ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ ដែល​មាន​គ្រូ​៧​នាក់ និង​សិស្ស​សរុប​៥៤៥ នាក់ ។ សម្ភារៈ​សិក្សា​រួម​មាន​សៀវភៅ​១​ពាន់​ក្បាល ប៊ិច​១​ពាន់​ដើម និង​នំ​៨​ធុង។
លោកគ្រូ​អ្នក​គ្រូ​សាលា​បឋម​សិក្សា​ត្រពាំង​លើក​បាន​ថ្លែង​អំណរ​គុណ ចំពោះ​លោក​រដ្ឋមន្រ្តី ក្រសួង​ព័ត៌មាន​ដែល​បាន​ផ្តល់​សំភារៈ​សិក្សា​ទាំង​នេះ។
លោក​មាស ឫទ្ធី តំណាង​រដ្ឋមន្ត្រី​បាន​និយាយ​ថា នេះ​ជា​អំណោយ​តិច​តួច​ពិត​មែន តែ​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​សិស្សានុសិស្ស​ដែល​រស់​នៅ​តាម​តំបន់​ជនបទ​ឲ្យ​ខិត​ខំ​ប្រឹងប្រែង​រៀនសូត្រ កុំ​គិត​ថា ខ្លួន​ក្រីក្រ​រៀន​មិន​បាន​វែងឆ្ងាយ សូម្បី​តែ​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ក៏​ប្រសូត្រ​ចេញ​ពី​កសិករ​ដែរ តែ​អ្វីៗ​បាន​កើត​ចេញ​ពី​ការ​តស៊ូ​យ៉ាង​ពិតប្រាកដ។ លោក​រដ្ឋមន្រ្តី​បាន​ផ្តាំ​ផ្ញើ​មក​​​ក្មួយ​ៗ​ថា​ ត្រូវ​ចៀស​ឲ្យ​ផុត​ពី​គ្រឿងញៀន និង​ក្មេង​ទំនើង​ទើប​សម​ជា​កូន​ល្អ​នៅ​ក្នុង​សង្គម៕
ឬទ្ធី

No comments:

Post a Comment