ចំណងជើងខាងលើនេះជាសង្ខេបន័យរបស់មេដឹកនាំគណបក្សកាន់អំណាចដៅ ទៅលើរាសីលិចអណ្ដែតរបស់ក្រុមប្រឆាំងនៅក្នុងស្រុកយើង ។ នៅកម្ពុជាសព្វ ថ្ងៃ គណបក្សនយោបាយប្រឆាំងមានតែពីរឬបី ហើយដែលសុទ្ធតែជាក្រុមតូចៗ ពុំមានទម្ងន់នយោបាយគ្រប់គ្រាន់ដែលអាចដណ្ដើមជោគជ័យនៅលើសង្វៀន នយោបាយកម្ពុជាសព្វថ្ងៃបានទេ ។ ស្ថានភាពពិតរបស់ក្រុមប្រឆាំង វាគ្រាន់ តែ “រស់មិនខ្លាំង” តែ “ខ្សោយមិនស្លាប់” ។ និយាយមួយបែបទៀតថា ក្រុមប្រឆាំង ល្អិតល្អោចទាំងនេះ គ្រាន់តែជាឧបករណ៍សម្រាប់បង្កចលាចលក្នុងសង្គមមួយដង មួយកាលដើម្បីកំដរឆាកនយោបាយកម្ពុជា កុំឱ្យតែស្ងាត់រោងពេកប៉ុណ្ណោះ ។
និយាយដល់ឈ្មោះគណបក្សប្រឆាំង គេអាចស្គាល់ភ្លាមថា នោះគឺគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ព្រមទាំងសម្ពន្ធមិត្ដអារាត់អារាយរបស់ពួកគេ តិចតួចនៅក្នុងស្រុកនិងក្រៅស្រុក ដែលមានភារកិច្ចជាចម្បងគឺញុះញង់អុជអាល ឱ្យក្រុមប្រឆាំងខាតលក្ខណ៍បាក់អន្សាអស់នេះ ធ្វើសកម្មភាពប្រឆាំងដោយងងឹត ងងុលមកលើសង្គមសន្ដិភាពក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ន ។ ប៉ុន្ដែសកម្មភាពបំបះស្ថានការណ៍សង្គមរបស់ក្រុមប្រឆាំងទាំងនេះ កំពុងបង្ហាញនូវសញ្ញាអវិជ្ជមានជាទូទៅ នៅពេលរដូវកាលបោះឆ្នោតព្រឹទ្ធសភា, ក្រុមប្រឹក្សាឃុំ-សង្កាត់និងការបោះឆ្នោតសាកលពីនេះរហូតដល់ឆ្នាំ២០១៣ កាន់ តែឈានសន្សឹមៗមកហើយនេះ ។
គេសង្កេតឃើញគណបក្សសិទ្ធិមនុស្ស ដែលប្រមូលផ្ដុំសុទ្ធតែក្រុមអ្នកនយោ បាយច្រើនភ្លើងហើយនោះ បាននិងកំពុងបន្ដបើកយុទ្ធនាការដើម្បីសន្សំពិន្ទុនយោ បាយរបស់ខ្លួនយ៉ាងសកម្មពេញបន្ទុក ជាពិសេសនៅតាមស្រុកស្រែជនបទឆ្ងាយៗ។ ក្រុមនេះបានខំលាបពណ៌ផាត់មុខថ្នាក់ដឹកនាំគណបក្សកាន់អំណាច ហើយបំភ័យ ប្រជាពលរដ្ឋឱ្យងាកមកគាំទ្រគណបក្សសិទ្ធិមនុស្សវិញ ។ ដោយឈ្លក់នឹងទ្រឹស្ដីហៀរ កែងរបស់ខ្លួន យូរៗទៅក្រុមនេះស្រមៃដល់តំណែងនាយករដ្ឋមន្ដ្រី និងសមាជិក សភាហើយប្រកាសខ្លួនឯងជាប្រមុខដឹកនាំរដ្ឋាភិបាលនៅពេលអនាគត ។ ឥឡូវ នេះ ក្រុមមន្ដ្រីគណបក្សសិទ្ធិមនុស្សកំពុងពុលនឹងអារម្មណ៍មមើមមៃទៅដល់ការ គ្រប់គ្រងអំណាច ហើយត្រូវធ្វើអ្វីៗសព្វយ៉ាងដើម្បីបម្រើប្រយោជន៍ប្រជាជននិង ប្រទេសជាតិ ដែលតាមការបរិយាយរបស់ពួកគេ មើលទៅដូចចៅចាក់ស្មុគនៅ លើចុងត្នោត ដែលគេខ្លាចតែក្ដីស្រមៃនេះនឹងធ្វើឱ្យក្រុមប្រឆាំងចាក់ស្មុគអស់នេះ ធ្លាក់ពីចុងត្នោតដល់ក្ដីមរណាមុនថ្ងៃរះវិញទេ ។
ឯគណបក្សសមរង្ស៊ី ដែលតាំងខ្លួនឯងជាក្រុមប្រឆាំងអាជីពលេខ១ នៅប្រទេស កម្ពុជានោះ ឥឡូវនេះកំពុងស្ថិតក្នុងស្ថានភាពមួយដូចដើមត្នោតកំបុតចុងហើយ។ នៅពេលនេះ មេបក្សគឺលោកសម រង្ស៊ី ដែលបានជាប់ពិរុទ្ធក្នុងបទល្មើសព្រហ្ម ទណ្ឌច្រើនករណីនោះ កំពុងបង្ខំចិត្ដនីរទេសខ្លួនដោយខ្លួនឯងបណ្ដោយឱ្យក្រុមអ្នក នយោបាយរខេករខាកប្រព្រឹត្ដអំពើប៉ោឡែអបាយមុខតាមទំនើងចិត្ដរៀងៗខ្លួននៅ ក្នុងប្រទេស ។ សកម្មភាពដឹកនាំរបស់មេបក្សសម រង្ស៊ី ដែលបាននាំប្រជាពលរដ្ឋ ឱ្យប្រព្រឹត្ដបទល្មើសព្រហ្មទណ្ឌកន្លងមក ដូចនាំប្រជាពលរដ្ឋឱ្យជាប់គុកហើយខ្លួន គាត់រត់ចោលយករួចខ្លួនតែម្នាក់ឯងនេះជាដើម នាំឱ្យគេមើលឃើញថា មេបក្ស ម្នាក់នេះបានបំផ្លាញគណបក្សខ្លួនឯង ពីព្រោះប្រជាពលរដ្ឋដែលធ្លាប់គាំទ្រគណបក្ស សម រង្ស៊ី បានដកជំនឿទុកចិត្ដ និងឈប់គាំទ្រតទៅទៀត ។ ម្យ៉ាងនៅផ្ទៃក្នុង គណបក្សវិញ ក្រុមខិលខូចបាននិងកំពុងរៀបចំសេណារីយោក្ដោបក្ដាប់អំណាចក្នុង បក្សជាលក្ខណៈគ្រួសារ និងបក្សពួកនិយមយ៉ាងមាំ ធ្វើឱ្យផ្ទៃក្នុងបែកបាក់គ្នាយ៉ាង តិចចំនួន៣ក្រុមរួចហើយមកទល់ពេលនេះ ។ ដូច្នេះ វាសនារបស់គណបក្សសម រង្ស៊ី ហាក់ដូចស៊ូមិនយូរប៉ុន្មានទៀតទេ ។ ប៉ុន្ដែដើម្បីទប់ជ្រែងនឹងស្រោចស្រង់ស្ថាន ការណ៍ធ្លាក់ជ្រោះរបស់ក្រុមប្រឆាំងសមរង្ស៊ីនេះ មេបក្សដែលកំពុងខ្ចាត់ព្រាត់ លោកសម រង្ស៊ី បានរហន់កោះមន្ដ្រីខិលខូចរបស់ខ្លួនពីភ្នំពេញទៅប្រជុំគ្នារយៈពេល ជិត១អាទិត្យ នៅប្រទេសហ្វីលីពីនក្នុងសបា្ដហ៍នេះ ប្រយោជន៍ស្ដារស្ថានភាព អាក្រក់ក្នុងគណបក្ស។ ប៉ុន្ដែការព្យាយាមពូនជ្រួយរបស់សមរង្ស៊ីនេះ គ្មានលទ្ធផល អ្វីប្រសើរទេ ពីព្រោះមន្ដ្រីខិលខូចរបស់សមរង្ស៊ីពេលនេះកំពុងស្ថិតក្នុងស្ថានភាព “ឆ្មាមិននៅកណ្ដុរឡើងរាជ្យ” អស់ហើយ ។ ដូច្នេះ គណបក្សសម រង្ស៊ី ក៏កំពុងស្រូត ចុះជម្រាលយ៉ាងលឿន ដែលពុំមានមេណាមកទប់ជាប់ដែរ ។
ទោះបីជានៅពេលនេះ ក្រុមអសតិខ្លះខំជួយស្ដារក្រុមអ្នកប្រឆាំងយ៉ាងណា ក៏មិន អាចយកអាសាបានដែរ ។ យកអាសាមិនបាន ពីព្រោះក្រុមប្រឆាំងទាំងពីររោង ដូចពោលមកនេះ សុទ្ធតែជាក្រុមបង់មារយាទដូចគ្នា ។ ពួកគេខំប្រមូលផ្ដុំគ្នាក្នុង គ្រាអវសាននៃជីវិតនយោបាយរបស់ខ្លួនពេលនេះ គឺដើម្បីកញ្ជ្រោកបោកបាចបំផ្លាញ លទ្ធផលសង្គមដែលកើតចេញពីស្នាដៃដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតែ ប៉ុណ្ណោះ គឺក្នុងន័យថា បើពួកគេមិនបានស៊ី ត្រូវតែជាន់ឈ្លីកម្ទេចឱ្យខ្ទេចខ្ទីនូវ លទ្ធផលទាំងនោះដែរ ។ អាស្រ័យហេតុនោះ បានជានាយករដ្ឋមន្ដ្រីហ៊ុន សែន បាន សង្ខេបន័យថា ក្រុមប្រឆាំងសព្វថ្ងៃ “រស់មិនខ្លាំង” តែ “ខ្សោយមិនស្លាប់” ឡើយ នោះគឺមានគណបក្សសិទ្ធិមនុស្សជាដើម និងគណបក្សសមរង្ស៊ី ជាទីបំផុត ៕
ដោយ ៖ អាចារ្យ កេត
ដោយ ៖ អាចារ្យ កេត
No comments:
New comments are not allowed.