ក្នុងរយៈពេលកន្លៈខែមកនេះ មានរឿងរ៉ាវសំខាន់ៗចំនួន៣ដែលទាញមតិសាធា រណៈច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា គឺរឿងអាជ្ញាធរខ្មែរចាប់ជនវង្វេងផ្លូវសៀម ៧នាក់, រឿងចាប់បណ្ដាមន្ដ្រីមហាផ្ទៃនិងចៅ ក្រមទាក់ទងនឹងអំពើពុករលួយក្នុងមុខ របរធ្វើជំនួញគ្រឿងញៀន និងរឿងចាប់មន្ដ្រីយោធាដែលពាក់ព័ន្ធនឹងការជ្រើស រើសកម្លាំងខុសច្បាប់ ។ ប៉ុន្ដែរឿងដែលលេចធ្លោជាងគេគឺរឿងជនវង្វេងផ្លូវសៀម ទាំង៧នាក់ ដែលឥឡូវនេះក្នុងចំណោមអ្នកទាំង៧ មាន៦នាក់បានទទួលការ សន្ដោសពីសាលាឧទ្ធរណ៍ឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នរង់ចាំការបើកសវនាការ នៅពេលខាងមុខ ។
សាលាឧទ្ធរណ៍នៅថ្ងៃទី១៨ ខែមករា បានអនុគ្រោះដោះលែងជនជាតិសៀម៤ នាក់ទៀតចេញពីគុកព្រៃសឱ្យមកនៅក្រៅឃុំក្នុងស្ថានទូតថៃ ក្រុងភ្នំពេញ, នៅ សល់តែមេកន្ទ្រាញក្រុមអាវលឿងម្នាក់គត់គឺលោកវីរៈ ស៊ូមខ្វាមគីត ឱ្យសម្រាក ក្នុងគុកព្រៃសតទៅទៀត ។ ដូច្នេះ ក្នុងចំណោមជនជាតិសៀមទាំង៧ ដែលសមត្ថ កិច្ចកម្ពុជាចាប់ខ្លួននៅថ្ងៃទី២៩ ធ្នូ ២០១០ ក្នុងបទឆ្លងដែនចូលទឹកដីខ្មែរដោយ ខុសច្បាប់នោះមាន៦នាក់បានរួចពីគុកមកសម្រាកក្នុងស្ថានទូតប្រទេសខ្លួន ។ សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ព្រឹកម្សិលចំពោះវាសនាជនជាតិសៀមទាំង នោះ ត្រូវចំនឹងក្ដីរំពឹងរបស់នាយករដ្ឋមន្ដ្រីថៃលោកអាប់ភីស៊ីត វេចាជីវៈ ដែលបានប្រាប់បណ្ដាញផ្សព្វផ្សាយក្នុងក្រុងបាងកកមុននេះមួយថ្ងៃថា លោកសង្ឃឹម ថារឿងរ៉ាវជនជាតិថៃទាំង៧នឹងត្រូវដោះលែងឬយ៉ាងហោចណាស់ក៏ត្រូវអនុញ្ញាតឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្នដែរនោះ ។ ទោះយ៉ាងណា ករណីលោកមេធំអាវ លឿងឈ្មោះវីរៈ ស៊ុមខ្វាមគីត ដែលនៅតែត្រូវជាប់ឃុំតែម្នាក់ឯង (ក្នុងចំណោមគ្នី គ្នា៧នាក់) នៅឡើយនេះ វាមិនល្អជាចំពោះអ្នកនយោបាយក្រុងបាងកកនិងក្រុម អាវលឿងប៉ុន្មានឡើយ ។
ពេលនេះនៅពីមុខអគារទីស្ដីការរដ្ឋាភិបាលថៃក្រុងបាងកក ក្រុមអាវលឿង បានបន្ដបោះតង់ប្រមូលផ្ដុំគ្នាស្រែកអាក្រោសដេញលោកអាប់ភីស៊ីតនិងរដ្ឋមន្ដ្រី ការបរទេស, រដ្ឋមន្ដ្រីការពារជាតិនិងឧបនាយករដ្ឋមន្ដ្រីស៊ូថេប ថងស៊ូបានឱ្យចុះ ចេញពីតំណែង ដោយសារតែក្រុមអ្នកទាំង៤ មិនអាចជួយយកអាសាជនជាតិ សៀមទាំង៧ឱ្យផុតពីគុកព្រៃសនៅប្រទេសខ្មែរ និងចោទថាអ្នកនយោបាយទាំង នេះបានធ្វើឱ្យថៃបាត់បង់ទឹកដី ។ ដូច្នេះ ការសម្រេចរបស់សាលាឧទ្ធរណ៍កាល ពីព្រឹកម្សិល គេជឿថា ជាការស្រោចសាំងទៅលើភ្លើងដែលកំពុងឆាបឆេះស្រាប់ នៅក្រុងបាងកកឱ្យកាន់តែសន្ធោសន្ធៅឡើង ហើយភាពវឹកវរប្រឆាំងតបតគ្នា នៅកណ្ដាលក្រុងបាងកប្រាកដជាកើតមានដោយចៀសមិនផុត ។ ក្រុមមេដឹកនាំ អាវលឿងដែលខកបំណងជាច្រើនលើកក្នុងការលើកគ្នាមកអុកឡុកនៅតាម បណ្ដោយព្រំដែនកម្ពុជាហើយនោះ ម្សិលមិញក៏បានលើកគ្នាយកញត្ដិថ្វាយស្ដេច សៀមឱ្យជួយធ្វើអន្ដរាគមន៍ក្នុងករណីសៀម៧នាក់ជាប់គុកនៅកម្ពុជានេះដែរ ។ ទោះយ៉ាងណា គេមិនជឿថា ស្ដេចសៀមមានឥទ្ធិពលអ្វីមកជ្រៀតជ្រែកប្រព័ន្ធ តុលាការកម្ពុជាកើតឡើយ ។ អាស្រ័យហេតុនេះ ក្រុមអាវលឿងនិងក្រុមអ្នកកាន់ អំណាចក្រុងបាងកកប្រាកដជានឹងត្រូវតតាំងបង្ហូរឈាមគ្នាបង្កចលាចលមួយរយៈ ទៀតជាពុំខាន ។
អំពីបុរសចំណាស់វីរៈ ស៊ុមខ្វាមគីត ដែលត្រូវសាលាឧទ្ធរណ៍បដិសេធនៅ ក្រៅឃុំនោះ គាត់នេះនិងលេខាធិការិនីរបស់គាត់ជាប់ក្នុងបទចោទដល់ទៅ៣ ករណី គឺឆ្លងដែនចូលដីខ្មែរដោយខុសច្បាប់, ចូលទីលានយោធាកម្ពុជាក្នុងបំណង ទុច្ចរិត និងការធ្វើចារកម្មបង្កអសន្ដិសុខដល់កម្ពុជា ។ ជនចំណាស់សៀមម្នាក់នេះ ធ្លាប់ងងើលឆ្លងចូលដីខ្មែរដោយខុសច្បាប់ជាច្រើនលើកហើយៗបានសន្យាលើ លិខិតស្នាមជាមួយកងកម្លាំងព្រំដែនខ្មែរថាលែងឆ្លងដែនដោយខុសច្បាប់ជាច្រើន លើករួចហើយដែរ។ ប៉ុន្ដែគាត់នេះនៅតែចចេសក្នុងបទល្មើសដដែលទៀតដោយ មាក់ងាយថា កម្ពុជាមិនហ៊ានធ្វើអ្វីគេនោះទេ ។ អ្វីដែលគេនៅចាំនៅពេលសួរ ចម្លើយនៅតុលាការក្រុងភ្នំពេញ គឺមេអាវលឿងម្នាក់នេះហើយ ដែលឆ្លើយប្រាប់ ចៅក្រមស៊ើបសួរថា គេឆ្លងដែននេះចង់ឱ្យកម្ពុជាចាប់ខ្លួនគាត់នេះឯង ។ ដោយ សារតែគាត់មានបំណងអ៊ីចឹងទេដឹង បានជាសាលាឧទ្ធរណ៍សម្រេចសេចក្ដីឱ្យគាត់ បន្ដដេកគុកតាមបំណងប្រាថ្នាយ៉ាងនេះ ។
ដោយឡែក ក្រុមឧត្ដមសេនីយ៍និងវរសេនីយ៍ខ្មែរយ៉ាងហោច៤នាក់ ត្រូវតុលា ការខេត្ដបន្ទាយមានជ័យចោទប្រកាន់ជាផ្លូវការហើយនៅដើមសបា្ដហ៍នេះពីបទ ពាក់ព័ន្ធក្នុងអំពើពុករលួយជួញដូរគ្រឿងញៀន ។ ឥឡូវនេះ អាជ្ញាធរបានដាក់គុក បំបែកគ្នាអស់ហើយ ដើម្បីដេកចាំថ្ងៃបើកសវនាការកាត់ទោសគឺឧត្ដមសេនីយ៍ ម៉ឹក ដារា ត្រូវបញ្ជូនពីបន្ទាយមានជ័យមកដាក់នៅព្រៃស, លោកឧត្ដមសេនីយ៍ ហ៊ុន ហ៊ាន និងវរសេនីយ៍ឈៀង សុន បញ្ជូនទៅច្រកពន្ធនាគារនៅសៀមរាប, ឯ លោកវរសេនីយ៍ជា ឡេង ត្រូវសម្រាកនៅនឹងពន្ធនាគារបន្ទាយមានជ័យ ។ ឯបក្ស ពួកមួយហ្វូងទៀតដែលមានគ្នាជិត១០នាក់ ត្រូវចាប់ខ្លួនពីមុនៗនោះ ខ្លះជាប់នៅ នឹងបន្ទាយមានជ័យ ឯខ្លះជាប់នៅពន្ធនាគារពោធិ៍សាត់គ្រប់ៗគ្នាហើយដែរ បន្ទាប់ ពីសួរចម្លើយមួយលើកជាពីរលើក ។ នៅក្នុងរឿងទោសទណ្ឌនេះដែរ ថ្នាក់វរសេនីយ៍ ចំនួន៣រូបដែលមានឈ្មោះ សាមិត្ដ វីរៈ, លោកពើយ ប៉ែល ម្នាក់ទៀតគឺ រុន សារាត ជាអ្នកបើករថយន្ដលោកសាមិត្ដ វីរៈ ដែលទាក់ទងនឹងរឿងជ្រើសរើស កម្លាំងដោយខុសច្បាប់ហើយដែលធ្លាប់ជាយុទ្ធមិត្ដរបស់ចលនាសេរីជាតិកម្ពុជា ឬហៅកាត់តាមភាសាអង់គ្លេស ជធធ នោះ ក៏តុលាការយោធាកំពុងចាត់ការ តាមនីតិវធីដែរ ។
ព័ត៌មានសំខាន់ៗនៅសបា្ដហ៍នេះក្នុងប្រទេសកម្ពុជាមានបីមុខព្រួញនេះដែលសាធារណជនកំពុងតាមដានយ៉ាងយកចិត្ដទុកដាក់បំផុត ។ នគរវត្ដជឿថា ព័ត៌មានទាំងអស់នេះនឹងរឹតតែក្ដៅឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពីព្រោះរឿងរ៉ាងទាំង នេះ សុទ្ធតែត្រៀមលក្ខណៈចូលរង្វង់ក្រចកសេះដូចគ្នានាពេលឆាប់ៗនេះ ។ ប៉ុន្ដែ រឿងដែលក្ដៅជាងគេ គឺសវនាការកាត់ទោសជនជាតិសៀមទាំង៧នាក់ ដែលស្រួល មិនស្រួល ការកាត់ក្ដីសៀមនៅកម្ពុជានេះ អាចផ្ទុះសង្គ្រាមពាក្យសំដីនិងឈាន ដល់ផ្ទុះហិង្សានៅកណ្ដាលក្រុងបាងកកទៀតផង ព្រោះជនជាតិសៀមសម្លាប់គ្នា មិនសូវប្រណីដៃឡើយ៕
ដោយ ៖ អាចារ្យ កេត
No comments:
New comments are not allowed.