ភ្នំពេញ: នៅក្នុង ពិធីដង្ហែរកម្រងផ្ការំលឹកខួបទី៧ឆ្នាំនៃការស្លាប់របស់លោកជា វិជ្ជា នៅព្រឹកថ្ងៃទី២២មករានេះ លោកជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាដែលបានស្នងតំណែងពីបងប្រុសរបស់ខ្លួនបានទាមទារ៣ចំណុច៖
ទី១ គឺសុំឱ្យព្រះមហាក្សត្រប្រទានបរមងារជាវីរៈជនកម្មករដល់សពលោកជា វិជ្ជាដើម្បីជាគុណបំណាច់ក្នុងការតស៊ូដើម្បីសេរីភាពកម្មករ។ ទី២គឺសុំឱ្យរដ្ឋាភិបាលផ្តល់ទីតាំងមួយសម្រាប់សង់ស្តូបគោរពវិញ្ញាណខន្ធ័លោកជា វិជ្ជានិងសង់រូបសំណាកជា វិជ្ជា។ ចំណែកឯការទាមទារទី៣គឺសុំឱ្យរដ្ឋាភិបាលចាប់ខ្លួនឃាតករមកផ្តន្ទាទោសតាមច្បាប់។
លោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់កាលពីព្រឹកព្រលឹមថ្ងៃទី២២មករាឆ្នាំ២០០៤នៅកន្លែងតូបលក់កាសែតមួយក្បែរវត្តលង្ការ ខណៈដែលលោកកំពុងអានកាសែតពេលព្រឹក។ រហូតមក ទល់ពេលនេះគឺរយៈពេល៧ឆ្នាំហើយដែលឃាតកម្មបិទមុខមួយនេះមិនត្រូវបានបំបែកនៅឡើយ៕
ដោយ : រតនាCEN
No comments:
Post a Comment