នៅថ្ងៃទី២១មករាខាងមុខនេះដោយមានការចូលរួមពីប្រទេសអាស៊ានទាំង១០បូក ជាមួយកូរ៉េ ចិន ជប៉ុន និងឥណ្ឌា។
លោកថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានប្រាប់ឲ្យដឹងថាកិច្ចប្រជុំនេះផ្តោតលើបញ្ហាសំខាន់៣គឺ៖ ទី១ការជំរុញឲ្យបានខ្លាំងក្លាអំពីទេសចរណ៍វប្បធម៌ និងធម្មជាតិ ដើម្បីពង្រីកទីផ្សារទេសចរណ៍អាស៊ានឲ្យកាន់តែធំ។
ទី២គឺការបណ្តុះបណ្តាលធនធានមនុស្សដើម្បីបង្កើនសមត្ថភាពតាមរយៈការបង្កើតកម្មវិធីសិក្សារួមមួយលើមុខជំនាញចំនួន៣២ដើម្បីជំរុញស្តង់ដារទេសចរណ៍អាស៊ាន ពង្រឹងសន្តិសុខ និងការប្រែក្លាយទេសចរណ៍អាស៊ានឲ្យទៅជាទេសចរណ៍កម្រិត ពិភពលោក។
និងទី៣ សម្រួលដល់ការធ្វើដំណើរនិងការដឹកជញ្ជូនក្នុងតំបន់អាស៊ានដោយមិនចាំបាច់មានទិដ្ឋាការនៅឆ្នាំ២០១៥។ ជាមួយគ្នានេះដែរ ទេសចរបរទេសអាច នឹងប្រើទិដ្ឋាការប្រទេសអាស៊ានណាមួយក៏បានសម្រាប់ការធ្វើដំណើរក្នុងអាស៊ាន ទាំងមូល។
លោកថោង ខុនឲ្យដឹងទៀតថា ទេសចរណ៍អាស៊ានអាចស្រូបអ្នកទេសចរបាន៦៥លាននាក់ក្នុង១ឆ្នាំក្នុងនោះមានភ្ញៀវជាង៤០ភាគរយជាទេសចរក្នុងបណ្តា ប្រទេសអាស៊ានខ្លួនឯងឬស្មើនឹង២០លាននាក់។ ក្រៅពីនោះមានអ្នកទេសចរមកពីចិន កូរ៉េ និងជប៉ុនជាង២០ភាគរយ មកពីអឺរ៉ុប២០ភាគរយ និងជាង១០ភាគរយទៀតមកពីសហរដ្ឋ អាមេរិក។
បើតាមប្រសាសន៍លោកថោង ខុន កម្ពុជាជាទីផ្សារទេសចរណ៍ធំជាងគេក្នុងអាស៊ីដែលអាចស្រូបបានអ្នកទេសចរដល់ទៅ៦០ភាគរយ។ កម្ពុជាក៏បានស្រូបយកអ្នកទេសចរ មកពីចិន ជប៉ុន កូរ៉េ និងមកពីប្រទេសអាស៊ានផ្សេងទៀតចំនួន២០ភាគរយឬស្មើនឹង ជាង៤០ម៉ឺននាក់។
នៅឆ្នាំ២០១០ កម្ពុជាទទួលបានចំណូលពីទេសចរណ៍ចំនួន ១៧០០ លានដុល្លារអាមេរិកដោយមានអ្នកទេសចរចំនួន២លាន៥សែននាក់។ វិស័យទេសចរណ៍បាន បង្កើតការងារឲ្យពលរដ្ឋខ្មែរប្រមាណជាជាង៤០ម៉ឺននាក់។ នៅឆ្នាំ២០១៣ ចំនួនទេសចរមកកម្ពុជានឹងកើនដល់៣លាន៥សែននាក់៕
ដោយ : រតនា
No comments:
Post a Comment