Saturday, January 15, 2011

ធនាគារ​អភិវឌ្ឍន៍ជនបទ​ផ្តល់​ឥណទាន​ពិសេស​ដល់​កងទ័ព​២០០០​គ្រួសារ​

ភ្នំពេញ: ​ធនាគារ​អភិវឌ្ឍន៍ជនបទ បានផ្តល់​ប្រាក់​ឥណទាន​ពិសេស សំរាប់​យកទៅ​ធ្វើការ​អភិវឌ្ឍ​ន៍​កសិកម្ម​ពង្រីក​ជីវភាព​គ្រួសារ​កងទ័ព​ប្រមាណ ២០០០​គ្រួសារ ឱ្យបាន​ប្រសើរឡើង​នៅ​តំបន់​ព្រះវិហារ​។ 

​ទឹកប្រាក់​ប្រមាណ ៦០​ម៉ឺន​ដុល្លា​អាមេរិក ត្រូវបាន​ផ្តល់ជូន​ដល់​គ្រួសារ​កងទ័ព រួមមាន កងពលធំ​អន្តរាគមន៍​លេខ​៣ មាន​ទឹកប្រាក់ ១០​ម៉ឺន​ដុល្លា​អាមេរិក​។ កងពលតូច​អន្តរាគមន៍​លេខ​៧  ២០​ម៉ឺន​ដុល្លា​អាមេរិក​។ កងពលតូច​អន្តរាគមន៍​លេខ​៨ ១០​ម៉ឺន​ដុល្លា​អាមេរិក និង​កងពលតូច​អន្តរាគមន៍​លេខ​៩ បានទទួល​ទឹកប្រាក់ ២០​ម៉ឺន​ដុល្លា​អាមេរិក​។ នេះ​ជា​ឥណទាន​សម្រាប់​ឲ្យ​បងប្អូន​កងទ័ព យកទៅ​ទិញ​ឧបករណ៍​ភ្ជូ​រ​រា​ស់ដី យកទៅ​ពង្រីក​មុខរបរ​ចិញ្ចឹមសត្វ ទិញ​ពូជ​ដំណាំ​ពង្រីក​ផ្ទៃដី​ធ្វើស្រែ និង​ធ្វើ​ចំការ​ដំឡូង​មី​៘ 
​    ​
​លោក​សុន គន្ធរ​ប្រធាន​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​មានប្រសាសន៍ថា ទឹកប្រាក់​ដែល​ផ្តល់ជូន​គ្រួសារ​កងទ័ព​នៅ​តំបន់​ព្រះវិហារ ក៏បាន​ទទួល​ឯកភាព​យល់ព្រម​ពី សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​ទៀតផង​។ បច្ចុប្បន្ននេះ​លុយ​ឥណទាន​ពិសេស​នេះ យកទៅ​ប្រើប្រាស់​ចំ​គោលដៅ ហើយ​ពេល​បាន​ប្រមូល​ផល ហើយ​ពួកគេ​នឹង​ធានា​សន្យា​សង​មក​ធនាគារ​អភិវឌ្ឍន៍ជនបទ​វិញ​ទាំង​ការ​ទាំង​ដើម តាម​ពេលវេលា​កំណត់​។​

​លោក​បាន​បន្ថែមថា ក្នុងការ​ផ្តល់​ឥណទាន​ពិសេស​សំរាប់​អភិវឌ្ឍន៍​កសិកម្ម​ ដល់​គ្រួសារ​កងទ័ព​ប្រមាណ​២០០០​គ្រួសារ​នេះ ​ក៏ត្រូវ​បាន​ឯកភាព​និង​ទទួលខុសត្រូវ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ គន់ គីម លោក​ឧ​ត្ត​ម​សេនីយ៍​ជា តារា និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្រី ឌឹ​ក​ផងដែរ ៕
 

ដោយ : សេរី

No comments:

Post a Comment