ដោយ ៖ អាចារ្យ កេត
បណ្ដាញសម្ព័ន្ធអ្នកស្នេហាជាតិសៀម (ក្រុមអាវលឿង ) កាន់តែពុះកញ្ជ្រោលខ្លាំងតាំងពីម្សិលម្ង៉ៃ គឺនៅក្រោយពេលតុលាការកម្ពុជាអនុញ្ញាតជនជាប់សង្ស័យ ជនជាតិសៀម២នាក់ក្នុងចំណោម៧នាក់ឱ្យនៅក្រៅឃុំ រង់ចាំបើកសវនាការនៅពេលខាងមុខ ។ ក្រុមអាវលឿងដែលគ្នាគេ៥នាក់នៅតែជាប់គុកព្រៃសនៅឡើយ នោះ បានចោទប្រកាន់លោកនាយករដ្ឋមន្ដ្រីអាប់ភីស៊ីត និងរដ្ឋមន្ដ្រីអន្ទ្រើសៗគ្នា គាត់ប៉ុន្មាននាក់ថាបានឃុបឃិតជាមួយរដ្ឋាភិបាលក្រុងភ្នំពេញឱ្យដោះលែងតែ សមាជិកសភា និងស្ដ្រីម្នាក់ដែលជាសមាជិកគណបក្សប្រជាធិបតេយ្យកំពុងគ្រប់ គ្រងអំណាចឱ្យនៅក្រៅឃុំ ហើយបណ្ដោយឱ្យសមាជិកក្រុមអាវលឿង៥នាក់នៅ ជាប់ក្នុងគុកជាដដែល ដែលនេះជាការរើសអើងមួយទទួលយកមិនបាន ។ ដោយ សារកំហឹងពេញទ្រូងបែបនេះ ក្រុមអាវលឿងបានប្រមូលគ្នានៅក្រុងបាងកក ស្រែកចំទាលឱ្យក្រុមលោកអាប់ភីស៊ីតចុះចេញពីតំណែងផង និងក្រុមអាវលឿង ដដែលនេះប្រមូលគ្នីគ្នាពីក្រុងបាងកកនិងស្រុកស្រែចម្ការ ដើម្បីមកផ្ដុំគ្នាធ្វើបាតុ កម្មនៅពីមុខទីដែលកម្ពុជាចាប់ពួកគេទាំង៧នាក់កាលពីចុងឆ្នាំទៅនោះផង ។ ប៉ុន្ដែគោលបំណងមួយក្រោយនេះបានរងឧបសគ្គ ដោយសារប្រជារាស្ដ្រថៃនៅ តាមបណ្ដោយព្រំដែនកម្ពុជានិងក្រុមល្បាតព្រំដែនថៃ រាំងខ្ទប់ដំណើរអនាធិប តេយ្យនេះយ៉ាងរឹងមាំ ។
ពេលនេះយើងអាចមើលឃើញទៀតហើយថា ក្រុមមនុស្សសៀមទាំង៧នាក់ ដែលកម្ពុជាចាប់ខ្លួនពីបទឆ្លងចូលទឹកដីកម្ពុជាដោយខុសច្បាប់និងចូលទីលាន យោធាកម្ពុជាក្នុងបំណងទុច្ចរិតស៊ើបការណ៍សម្ងាត់នោះ ជាប្រភពដើមចមនៃ សង្គ្រាមហែកហួរនយោបាយថ្មីមួយទៀតរវាងក្រុមអាវលឿងនឹងក្រុមអ្នកក្ដាប់ អំណាចក្រុងបាងកក ហើយក៏ស្របពេលក្រុមប្រឆាំង (អាវក្រហម ) កំពុងទាម ទាររដ្ឋាភិបាលអាប់ភីស៊ីតឱ្យដោះលែងសហការីរបស់ខ្លួនជាច្រើនសិបនាក់ចេញ ពីបទចោទករណីភេរវកម្មនោះដែរ ។ ដូច្នេះ ក្រុងបាងកកកំពុងវិលសន្សឹមៗ មករកសមុទ្របាតុករម្ដងទៀតចាប់ពីពេលនេះតទៅ ដែលគេមិនរំពឹងថា មិនអាច រលត់ស្ងប់ស្ងាត់ក្នុងពេលឆាប់ៗបានឡើយ ។ក្រៅពីអ្នកនយោបាយទាំងពីរក្រុម ផ្ដន្ទាទោសនាយករដ្ឋមន្ដ្រីនិងបក្សពួកយ៉ាងស្មើដៃគ្នាដូចនេះ , គេសង្កេតឃើញ ប្រជារាស្ដ្រថៃនៅជាប់ព្រំដែនកម្ពុជា ក៏បានចូលដៃជាមួយកងល្បាតព្រំដែនថៃរាំង ខ្ទប់ចលនាក្រុមអាវលឿង មិនឱ្យរំកិលមកក្បែរព្រំដែនដែរ ប្រយោជន៍កុំឱ្យរំខានដល់ មុខរបររកទទួលទានប្រចាំថ្ងៃរបស់ពួកគេ និងកុំឱ្យបង្កអុកឡុកក្រែងលោភ្លាត់ជើង ជ្រុលចូលទឹកដីខ្មែរ ហើយត្រូវចាប់ខ្លួននាំតែអំពល់ទុក្ខដល់រដ្ឋាភិបាលក្រុងបាងកក។
តាមប្រភពជាច្រើននិយាយថា ក្រុមអាវលឿងសៀមនឹងច្បាមយកករណីជន ជាតិសៀមទាំង៧នាក់ ដែលកំពុងជាប់ខ្លួននៅកម្ពុជានោះ ធ្វើជាវិញ្ញាសាចម្បងក្នុង ការសាកល្បងស្ទាបស្ទង់កម្លាំងស្នេហាជាតិរបស់ក្រុមខ្លួនទៅលើរដ្ឋាភិបាលក្រុង បាងកក និងជាឈ្នួនបង្កសង្គ្រាមព្រំដែនជាថ្មីជាមួយកម្ពុជា ដោយរាប់ទាំងការធ្វើ អន្ដរាគមន៍បង្ខូចគម្រោងអភិវឌ្ឍន៍ និងអភិរក្សប្រាសាទព្រះវិហារពីអង្គការបេតិក ភណ្ឌពិភពលោកនៅពាក់កណ្ដាលឆ្នាំនេះផង ។ ប៉ុន្ដែចលនារបស់ក្រុមអាវលឿង លើកនេះ មិនសូវរស់រវើកសាហាវឃោរឃៅដូចកាលពីជាង៤ឆ្នាំមុនទេ , ម្យ៉ាង មកពីបណ្ដាជនថៃកាន់តែយល់អំពីច្បាប់កំណត់ព្រំដែនកម្ពុជា -ថៃ និងដឹងថា ប្រាសាទព្រះវិហារជាកម្មសិទ្ធិរបស់ប្រជាជនកម្ពុជា។ ពិសេសគេកាន់តែមើលឃើញ ចលនាស្នេហាជាតិរបស់ក្រុមអាវលឿងជាឈុតឆាកបោកប្រាស់ដើម្បីកេងចំណេញ នយោបាយឱ្យបក្សពួកខ្លួន ក្នុងពេលយុទ្ធនាការឃោសនារកសំឡេងបោះឆ្នោត នាពេលខាងមុខតែប៉ុណ្ណោះ ។ ដូច្នេះល្បិចរបស់ក្រុមអាវលឿងនេះ ពុំមែនជា ចលនាស្នេហាជាតិអ្វីទេ ប៉ុន្ដែជាទង្វើបំផ្លិចបំផ្លាញបំបែកបំបាក់សាមគ្គីក្នុង សង្គមថៃទៅវិញ ។ ដោយមកពីឃើញចលនាស្នេហាជាតិវង្វេងវង្វាន់របស់ក្រុម អាវលឿងនេះ ទើបប្រជារាស្ដ្រថៃនៅតាមព្រំដែនបានត្រៀមខ្លួនគ្រប់វិនាទីដើម្បី សហការទប់ស្កាត់ការមកកាន់ព្រំដែននៃពួកជ្រុលនិយមសៀមមួយក្ដាប់នេះជា រៀងរហូត ។
យ៉ាងណាក៏ដោយចុះ រហូតមកទល់ថ្ងៃសៅរ៍នេះ ស្ថានការណ៍ទូទៅនៅតាម បណ្ដោយព្រំដែនកម្ពុជា -ថៃ ពុំមានព្រឹត្ដិការណ៍ចម្លែកដែលគួរឱ្យចាប់អារម្មណ៍ ឡើយ ថ្វីបើមានពាក្យចចាមអារ៉ាមថា ក្រុមអាវលឿងវង្វេងប្រវត្ដិសាស្ដ្រនឹង សម្រុកមកតំបន់ព្រំដែនដើម្បីតវ៉ាទាមទារកម្ពុជាឱ្យដោះលែងគ្នាគេ៧នាក់ពី ភ្នំពេញនិងគម្រាមបិទច្រកព្រំដែនទាំងអស់ជាមួយកម្ពុជាក៏ដោយ ។
បើយើងឈរពីកម្ពុជាក្រឡេកមើលទៅប្រទេសថៃ នឹងមានអារម្មណ៍ព្រួយ ជួសបណ្ដាជនថៃ ពីព្រោះក្រុមអ្នកនយោបាយថៃច្រើនពណ៌សម្បុរកំពុងវក់វីនឹង ល្បែងប្រជាភិថុតិនយោបាយយ៉ាងលេលាខុសទំនង ដែលមិនដឹងពេលណាទើប ស្ថានភាពក្រឡាប់ចាក់នេះស្ដារឡើងវិញ ឱ្យមានប្រក្រតីភាពនោះឡើយ ។ អំពី ការព្យាបាទមកលើកម្ពុជាពីសំណាក់អ្នកនយោបាយលេលាវង្វេងប្រវត្ដិសាស្ដ្រអាវ លឿងថៃមួយក្ដាប់នោះវិញ វានឹងពុំបណ្ដាលឱ្យមានអរិភាពអ្វីជាដុំកំភួនទៅលើ ទំនាក់ទំនងការទូតរយៈពេល៦០ឆ្នាំរវាងកម្ពុជានឹងថៃ ដែលទើបបាននាំគ្នាប៉ះប៉ូវ កែលម្អយ៉ាងល្អប្រពៃឡើងវិញនាពេលថ្មីៗនេះ។ មែនទែនទៅកម្ពុជាពុំមាន ជំពាក់ជំពិនអ្វីនឹងនយោបាយផ្ទៃក្នុងរបស់ក្រុងបាងកកទេ ឯការចាប់ខ្លួនពួកជ្រុល និយមសៀមទាំង៧នាក់យកមកកាត់ទោសពីបទឆ្លងដែនខុសច្បាប់និងចូលស៊ើប ការណ៍ក្នុងទីលានយោធាកម្ពុជាកាលចុងឆ្នាំទៅនោះ វាគ្រាន់តែជាការអនុវត្ដ តាមច្បាប់អន្ដោប្រវេសន៍និងច្បាប់ព្រហ្មទណ្ឌខ្មែរក្នុងដែនអធិបតេយ្យជាតិខ្មែរតែ ប៉ុណ្ណោះ ។ អាស្រ័យហេតុនេះ ក្រុមអាវលឿងដែលខំត្រដរលើកយកករណីមនុស្ស ៧នាក់នេះ ធ្វើជាអាវុធប្រកាប់ប្រចាក់គ្នាជាមួយក្រុមអ្នកនយោបាយថៃយ៉ាងណា នោះ វាជារឿងផ្ទៃក្នុងរបស់ថៃសុទ្ធសាធ រីឯកម្ពុជាពិតជាពុំមានភាគហ៊ុនជាមួយ សោះនោះឡើយ ៕
No comments:
Post a Comment