នៅសមាគមអ្នកសារព័ត៌មានថៃលោកអាប់ភីស៊ីតបានផ្ដល់កិច្ចសម្ភាសន៍ពីករណីតុលាការកម្ពុជាមិនឲ្យធានាខ្លួនអ្នកទោសថៃ៥នាក់ដែលនៅសល់នោះថាក្រោយពេលតុលាការកម្ពុជាមិនអនុញ្ញាតឲ្យធានាអ្នកទោសនៅសល់៥នាក់នោះរដ្ឋាភិបាលថៃបានដាក់ពាក្យឧទ្ធរណ៍រួចរាល់ហើយព្រោះរដ្ឋាភិបាលថៃត្រូវការឲ្យមានការដោះលែងជនជាតិថៃគ្រប់រូប។
ដោយឡែកចំពោះហេតុផលដែលតុលាការមិនអនុញ្ញាតឲ្យធានាអ្នកទោសថៃនៅសល់៥នាក់នោះលោកអាប់ភីស៊ីតបានថ្លែងថាការពិតយើងមិនគួរបណ្ដែតបណ្ដោយឲ្យរឿងនេះនៅអូសបន្លាយវែងឆ្ងាយតទៅទៀតឡើយ។ក៏ប៉ុន្តែទាំងអស់នេះគឺជារឿងប្រព័ន្ធការងារនៅក្នុងប្រទេសកម្ពុជាហើយក្រសួងការបរទេសក៏បានរាយការណ៍ថាភាគីកម្ពុជានៅស្ដាប់ជំហររបស់ភាគីថៃនៅឡើយដែរ៕