Saturday, January 15, 2011

ហ្វ៊ុនស៊ិនប៉ិច​ប្រជុំ​ពង្រឹង​ផ្ទៃក្នុង​ឆ្ពោះទៅ​កាន់​ការបោះឆ្នោត​

ភ្នំពេញ​: ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​បើក​កិច្ចប្រជុំ​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥​មករា​នេះ​នៅ​ឯ​ទីស្នាក់ការ​គណបក្ស ភ្នំពេញ​ដើម្បី​ពង្រឹង​ផ្ទៃក្នុង​គណបក្ស​។​

​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​សំណាក់​សមាជិក​មកពី​បណ្តា​ខេត្ត​ជាច្រើន​ក្រោម​អធិបតីភាព​របស់ លោក​កែវ ពុធ​រស្មី​ប្រធាន​គណបក្ស​ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា ឃុំ​សង្កាត់​ឆ្នាំ​២០១២ និង​ការបោះឆ្នោត​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៣​ខាងមុខ​។​

​លោក​កែវ ពុធ​រស្មី​បានឲ្យដឹងតា​មទូរស​ព្ទ័​នៅ​ថ្ងៃ​នេះ​ថា គណបក្ស​របស់​លោក​កំពុង​ពង្រឹងកម្លាំង​នៅ​មូលដ្ឋាន​។ កិច្ចប្រជុំ​នេះ​ក៏​ជា​ឱកាស​ដែល​មេដឹកនាំ​គណបក្ស​បាន​ជំរាប​ជូន​សមាជិក​របស់ខ្លួន អំពី​គោលជំហរ និង​ការវិវត្ត​ចុងក្រោយ​ទាក់ទង​នឹង​សម្ពន្ធ័ភាព​ជាមួយ​គណបក្ស​ជាតិនិ​យមដែ​ល ទើបតែ​ដូរ​ឈ្មោះ​ជា​គណបក្ស នរោត្តម រណប្ញ​ទ្ធិ​វិញ​។​

​លោក​កែវ ពុធ​រស្មី​អះអាងថា ហ្វ៊ុន​ស៊ិនប៉ិច​នៅ​តែ​រក្សា​ជំហរ​ដដែល​ដោយ​ផ្អែក​លើ​អនុស្សារណៈ យោគយល់​គ្នា​ដែល​បាន​ចុះហត្ថលេខា​ជាមួយ​គណបក្ស​ជាតិនិយម​កន្លងទៅ​។ ឥឡូវនេះ ហ្វ៊ុន​ស៊ិនប៉ិច​នៅ​តែ​បើកទ្វារ​ចំហរ​រង់ចាំ​គណបក្ស​នរោត្តម រណប្ញ​ទ្ធិ មក​អង្គុយ​ចរចា​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​។​

​កាលពី​ពេល​ថ្មីៗ​នេះ លោក​លឺ ឡាយស្រេង និង​លោក​ញ៉ឹក ប៊ុនឆៃ បាន​អះអាង​យ៉ាង​ច្បាស់​ថា ហ្វ៊ុនស៊ិនប៉ិច​មិន​អាច​ប្តូរ​ឈ្មោះ​ជា​ហ្វ៊ុនស៊ិនប៉ិច​៨១​តាម​សំណើរ​របស់​គណបក្ស​នរោត្តម រណប្ញ​ទ្ធិ បាន​ទេ​ព្រោះ​គណបក្ស​នេះ​ជា​គណបក្ស​ដែល​មាន​ប្រវត្តិ​របស់​ខ្លួន​៕​

ដោយ : រតនា

No comments:

Post a Comment