កំពង់ធំ ៖ ពិធីអបអរសាទរ ទទួលសមាជិកថ្មីចំនួន៣៣២នាក់ ចូលគណបក្សប្រជាជនកម្ពុជា បានរៀបចំឡើងកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១១ នៅវេលាម៉ោង ៩ព្រឹក ស្ថិតនៅក្នុងបរិវេណក្រសាំងមានជ័យ ហៅវត្តស្រែក្រសាំង ស្ថិតនៅក្នុងភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោក ឈឹម កៃលាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជា ប្រធានក្រុមការងារចុះជួយស្រុកស្ទោង និងលោក ខោល យុទ្ធី អនុប្រធាននាយកដ្ឋានក្រសួងមហាផ្ទៃ និងលោក ហង្ស ស៊ីធីម អភិបាលស្រុកស្ទោង លោក ព្រំ រដ្ឋា ប្រធានក្រុមប្រឹក្សាស្រុកស្ទោង ព្រមទាំងប្រជាពលរដ្ឋ និងលោកតាលោកយាយ សិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ ។
លោក ហង្ស ស៊ីធីម អភិបាលស្រុកស្ទោង បានមានប្រសាសន៍ផ្តាំផ្ញើរ ដល់ប្រជាពលរដ្ឋអោយតាំងចិត្តសាមគ្គីគ្នា រួបរួមកសាងប្រទេសជាតិរបស់យើង នៅក្នុងកម្មពិធី មានការបំពាក់អាវពណ៌ផ្ទៃមេឃ ដែលមានស្លាកសញ្ញាទេវតាបាចផ្កា ដែលជាតំណាងគណបក្សប្រជាជនកម្ពុជា។
ស្របពេលនោះដែរក៏បានធ្វើពិធីបញ្ចុះបឋមសិលាកសាងព្រះវិហារថ្មី នៅវត្តក្រសាំងមានជ័យ ហៅវត្តស្រែក្រសាំង ដែលជាចំណងដៃថ្មីជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ដែលកន្លងមកពុំដែលមានព្រះវិហារឡើយ៕
ប៊ុន រដ្ឋា
No comments:
Post a Comment