លោកបណ្ឌិត អ៊ឹម សិទ្ធី ប្រគល់ត្រាជូនលោក លោក ឈើយ ចាន់ណា ប្រធានថ្មីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ: ក្រសួងអប់រំបានធ្វើការតែងតាំងប្រធានមន្ទីអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បន្ទាប់ពីលោកប្រធានមន្ទីរចាស់បានចូលនិវត្តន៍។
ពិធីចូលកាន់ដំណែងបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៣ មករា ២០១១ និងមានការចូលរួមពីសំណាក់លោក អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ, រដ្ឋលេខាធិការ លោក ប៉ុក សាលុយ ប្រធានក្រុមប្រឹក្សាខេត្ត, លោក អ៊ុង អឿន អភិបាលខេត្ត មន្ត្រីស្ថាប័នអង្គភាពពាក់ព័ន្ធរាប់រយនាក់ផងដែរ។
លោក នៀ សុផន ប្រធាននាយកដ្ឋានបុគ្គលិកនៃក្រសួងអប់រំ បានអានប្រកាសក្រសួងអប់រំ យុវជន និងកីឡា លេខ៣៣៧៦ អ.យ.ក./ប្រ.ក. ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១០ ចុះហត្ថលេខាដោយរដ្ឋមន្ត្រី អ៊ឹម សិទ្ធី ដែលតែងតាំង លោក ឈើយ ចាន់ណា ពីអនុប្រធានជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ ជំនួស លោក ប្ល៉ែង សារុត ប្រធានដែលចូលនិវត្តន៍។
លោក ប្ល៉ែក សារុត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ ដែលចូលនិវត្តន៍បានលើកពីលទ្ធផល និងសមិទ្ធផលការងារក្នុងអំឡុងលោកកាន់ការនៅខេត្តនេះ ដែលមានការអភិវឌ្ឍន៍ឈានឡើង ហើយត្រូវជំរុញបន្តទៀត។
លោក ឈើយ ចាន់ណា ប្រធានថ្មីមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានឡើងប្ដេជ្ញាចិត្តយ៉ាងក្លៀវក្លាថា នឹងទទួលខុសត្រូវចំពោះមុខនាទី ភារកិច្ចដូចដែលថ្នាក់លើ អង្គភាពពាក់ព័ន្ធដឹកនាំ ណែនាំនិងសហការដើម្បីឲ្យវិស័យអប់រំ យុវជន និងកីឡាខេត្តនេះ បានលទ្ធផល និងប្រសិទ្ធភាពថែមទៀត។
លោក អ៊ុង អឿន អភិបាលខេត្តបន្ទាយមានជ័យនិយាយថា ថ្នាក់ដឹកនាំថ្មីរបស់មន្ទីរអប់រំខេត្ត នឹងដឹកនាំអនុវត្តការងារឲ្យរលូនជាមួយមន្ត្រីក្នុងអង្គភាព និងពន្លឿននូវការបំពេញបន្ថែមចំណុចខ្វះចន្លោះកន្លងមក ចៀសវាងភាពលំអៀង ។ ទី២ ធានាគុណភាពប្រសិទ្ធភាព និងការទទួលនូវសេវាអប់រំល្អ និងទី៣ ធានាកសាងសមត្ថភាព និងអភិវឌ្ឍន៍ស្ថាប័នរដ្ឋស្របតាមអទិភាពនៃគោលនយោបាយអប់រំ រួមមានចក្ខុវិស័យ និងការកសាងធនធានមនុស្ស។
លោកបណ្ឌិត អ៊ឹម សិទ្ធី ថ្លែងថា ប្រធានមន្ទីរអប់រំថ្មីត្រូវតែបង្កើបនូវបទពិសោធន៍ស្នាដៃច្រើនថែមទៀតក្នុងបេសកកម្មពីពេលនេះតទៅរបស់ខ្លួន។ ត្រូវជួសជុលចំណុចខ្វះខាតក្នុងអង្គភាពកន្លងមក ដើម្បីឲ្យការងារទីនោះ បានជោគជ័យថ្មីៗទៀត ត្រូវអនុវត្តឲ្យវិស័យអប់រំបានបំរើការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយសមធម៌៕

ដោយ : សុផុន
No comments:
Post a Comment