Wednesday, January 26, 2011

សៀម​ត្រៀម​ធ្វើ​សម​យុទ្ធ​គំរាម​ទ័ព​កម្ពុជា​មុខ​ប្រាសាទ​ព្រះវិហារ

ព្រះវិហារ ៖ ស្ថាន​ភាព​ព្រំដែន​ប្រាសាទ​ព្រះវិហារ​កំពុង​តាន​តឹង​សំរាប់​ព្រឹក​នេះ​ដោយ​ហេតុ​ថា​កង​ទ័ព​សៀម បាន​បញ្ជូន​កំលាំង​កាន់​តែ​ច្រើន​មក​ប្រឈម​ទល់​មុខ​កង​ទ័ព​កម្ពុជា ។
មេទ័ព​ប្រចាំ​ប្រាសាទ​ព្រះវិហារ បាន​ប្រាប់​កម្ពុជា​ថ្មី​ព្រឹក​​ថ្ងៃទី​២៦ ខែមករា នេះ​ថាពួក​ទ័ព​សៀម​គេ​គ្រោង​ធ្វើ​សម​យុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅ​ចំ​ពី​មុខ​ប្រាសាទ​របស់​យើង​ជា​ការ​គំរាម​ទ័ព​កម្ពុជា​ ។ ឥឡូវ​ពួក​ទ័ព​សៀម​បាន​ដាក់​ពង្រាយ​គ្រប់​ទី​កន្លែង មិន​តិច​ជាង​២០០០​នាក់​ឡើយ ។ ដោយ​ឡែក​ប្រជាពលរដ្ឋ​សៀម​ដែល​មាន​ភូមិ​នៅ​ជាប់​ព្រំដែន ត្រូវ​បាន​គេ​ជម្លៀស​ចេញ​ទៅ​​ក្រោយ​​ទាំងអស់​ហាក់​បី​ដូច​ជា​គេ​មាន​យុទ្ធសាស្រ្ត​អ្វី​មួយ​គ្រោង​ទុក​ជា​មុន​ក្នុង​បំណង​អាក្រក់​មក​លើ​កម្ពុជា ។
ដូច្នេះ​កង​ទ័ព​សៀម​ឥឡូវ​បាន​កើន​ឡើង​ចំនួន​ច្រើន នៅ​មុខ​ប្រាសាទ​ខ្មែរ ដូច​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ ២០០៨ គឺ​ជា​ថ្ងៃ​ដែល​គេ​បាន​ឈ្លានពាន មក​លើ​ទឹក​ដី​កម្ពុជា​លើក​ដំបូង ។ លោក​អាប់ភីស៊ីត បាន​និយាយ​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ព្រឹក​​នេះ​ថា​ខ្លួន​បាន​បើក​ភ្លើង​ខៀវ​ឲ្យ​ទាហាន​ខ្លួន​ធ្វើ​លំហាត់​សម​យុទ្ធ​នៅ​មុខ​ប្រាសាទ​ខ្មែរ​នោះ​មែន៕
ឫទ្ធី

No comments:

Post a Comment