Wednesday, January 26, 2011

បង្ក្រាប​ទំនិញ​ខូចគុណភាព​បង្កប់​ក្នុង​រទេះ​នាំចូល​ពី​ថៃ

 បន្ទាយមានជ័យ: ​សមត្ថកិច្ច​កាំកុងត្រូល​សហការ​នឹង​សមត្ថកិច្ច​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ស្ទាក់​ឆែកឆេរ​រកឃើញ​ផលិតផល​សាច់​ស៊ុតមាន់​លាក់​បង្កប់​ក្នុង​រទេះអូស​របស់​កម្ម​ករ​អូស​នាំ​ពី​ផ្សារ​រោង​ក្លឿ​ប្រទេស​ថៃ​ឆ្លងកាត់​ព្រំដែន​ប៉ោយប៉ែត ។​
​    ​លោក ស៊ាន ស៊ី​ណាត អនុប្រធាន​កាំកុងត្រូល​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ឲ្យ​ដឹង​ថ្ងៃទី​២៦ ខែមករា​ថា ជា​បន្តបន្ទាប់​ថ្មីៗ​នេះ​សមត្ថកិច្ច​កាំកុងត្រូល​សហការ​នឹង​គយ និង​រដ្ឋាករ​, ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​និង​នគរបាល​ប៉ុស្ដិ៍​ច្រកទ្វារ​បាន​រកឃើញ​ផលិតផល​ពី​សាច់​ស៊ុតមាន់​ដែល​លាក់​បង្កប់​នឹង​ទំនិញ​ដទៃទៀត នាំ​ពី​ផ្សារ​រោង​ក្លឿ​ប្រទេស​ថៃ​មក​ប៉ោយប៉ែត​ចំនួន ២៥​គីឡូក្រាម ។ ប៉ុន្តែ​នគរបាល​ពុំ​ឃើញ​ម្ចាស់​ទំនិញ​ដូច​មុន​ដដែល ។​
​លោក​បន្តថា ទោះជា​សមត្ថកិច្ច​រាយការណ៍​ត្រួតពិនិត្យ​យ៉ាងណាក៏ដោយ​ឈ្មួញ​ខិលខូច​នៅតែ​លួច​បង្កប់​នាំចូល​នៅ​ទំនិញ​ពី​ផលិតផល​បក្សី​ដែល​ហាមឃាត់​នាំចូល​ប្រទេស​ទាំងនោះ​ដដែល ៕

ដោយ : សូផុន

No comments:

Post a Comment