Wednesday, January 26, 2011

ចុះ​ពិនិត្យ​ការស្ថាបនា​បណ្តាញ​ផ្លូវ​ទិសនិរតី​និង​ការងារ​ស្តារឡើងវិញ​


 ភ្នំពេញ: លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន  លោក លឹម ស៊ីដេនី​ន​រដ្ឋលេខាធិការ និង​សហការី​ព្រមទាំង​ក្រុម​ការងារ មន្ត្រី​បចេ្ចកទេស បាន​ចុះទៅពិនិត្យ​មើល​ការងារ​ស្តារឡើងវិញ និង​ជួសជុល​នូវ​បណ្តាញ​ផ្លូវ​ជាតិ​មួយ​ចំនួន​នៅ​និរតី​នៃ​ប្រទេស ។ 

​ផ្លូវ​ដែល​ប្រតិភូ​ពិនិត្យ​នោះ​មាន ផ្លូវជាតិ​លេខ​៤១ មាន​ប្រវែង ៩៥,២៨៣​គ​.​ម (​ដោយ​ភ្ជាប់​ពី​ផ្លូវ​ជ​តិលេខ​៤ ត្រង់​ថ្នល់ទទឹង ខេត្ត​កំពង់ស្ពឺ ដល់​ស្រុក​ជុំ​គិរី ខេត្ត​កំពត​) , ផ្លូវជាតិ​លេខ​៣ មាន​ប្រវែង ១៣៧.៥០​គម (​ពី​ចោមចៅ ខ័ណ្ឌដង្កោ រាជធានី​ភ្នំពេញ ដល់​ខេត្ត​កំពត​) ដែល​មាន​ទឹកប្រាក់​សរុប ៤១.៥ លាន​ដុល្លា​អាមេរិក ចាប់ផ្តើម​ជួសជុល​ពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០០៨ ដោយ​ក្រុមហ៊ុន​កូរ៉េ Kukdong Engineering & Construction Co., Ltd និង HHI Coperation Joint Venture  និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស Korea Construction International and Yooshin បច្ចុប្បន្ន​សម្រេចបាន ៨៦.៨៤%​ហើយ នឹងត្រូវ​បញ្ចប់​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១១ ។​

​ផ្លូវជាតិ​លេខ​៣១ ប្រវែង​៥៤.៧៩​គម (​ពី​បែក​គូស ដល់​ស្រុក​កំពង់ត្រាច ខេត្ត​កំពត​) , ផ្លូវជាតិ​លេខ​៣៣ មាន​ប្រវែង ៣៦.២៧​គ​.​ម (​ចាប់​ពី​ខេត្ត​កំពត ដល់​ស្រុក​កំពង់ត្រាច​) និង​ការដ្ឋាន​សាងសង់ កំណាត់​ផ្លូវ​លេខ​១១៧ (​ពី​កន្ថោ​ខាងលិច ដល់​ព្រែក​ក្រេះ ច្រកទ្វារព្រំដែន តន់ ហន់​) ប្រវែង ១១.២៥​គ​.​ម គម្រោង​សាងសង់​ផ្លូវ​ទាំង​បី​ខ្សែ​មាន​រយៈពេល​សាងសង់​៤​ឆ្នាំ ក្រោម​ប្រាក់​កម្ចី​សម្បទាន​កូរ៉េ​តំលៃ​សរុប ៣០​លាន​ដុល្លា ដែល​ទទួល​សាងសង់​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស SAMBO in association with KEC និង KUNHWA in association with Yooshin បច្ចុប្បន្ន​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន កំពុង​បន្ត​ពិនិត្យ​លើ​ឯកសារ​សិក្សា​គម្រោង​ប្លង់​លំអិត​ទាំងនេះ ដើម្បី​ផ្ញើជូន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ធនាគារ Exim កូរ៉េ ធ្វើការ​ពិនិត្យ​មុន​នឹង​សម្រេច ។ ចំណែកឯ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ មាន​ប្រវែង ១៥.៦​គម (​ពី​កំពង់ត្រាច​-​ព្រែក​ចាក ដល់​ព្រំប្រទល់​កម្ពុជា​-​វៀតណាម​) ក្រោម​កម្ចីសម្បទាន​ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ដែល​មាន​ទឹកប្រាក់​សរុប ២៥.៤៥៤.៤៨៩​ដុល្លារ ក្រសួង​បាន​វាយតម្លៃ​លើ​ឯកសារ​ដេញថ្លៃ ទៅ ADB ដើម្បី​សុំ​ការអនុម័ត ។​

​គ្រប់កន្លែង​ប្រតិភូ​ទៅដល់ លោក​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បាន​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​បច្ចេកទេស បុគ្គលិក កម្មករ ក្រសួង ឱ្យ​យកចិត្តទុកដាក់​ក្នុង​ការសាងសង់​ស្របតាម​បទដ្ឋាន​បច្ចេកទេស ធានា​នូវ​គុណភាព និង​យកចិត្តទុកដាក់​ក្នុង​ការថែទាំ ជួសជុល​ផ្លូវ ស្ពាន ដែល​រដ្ឋាភិបាល​បាន​ប្រគល់​ឱ្យ​អនុ​លាម​តាម​គម្រោង ផែនការ​ប្រចាំឆ្នាំ ឬ​គម្រោង​ស្នើសុំ​ដែល​ក្រសួង​ស្នើឡើង ផ្អែក​តាម​តំរូវការ​ចាំបាច់ នៃ​ចរាចរ​ដឹក​ជញ្ជូន និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ៕

ដោយ : សេរី

No comments:

Post a Comment