ព្រះវិហារ ៖ ស្ថានភាពព្រំដែនប្រាសាទព្រះវិហារបានធូរស្រាលហើយ បន្ទាប់ពីលទ្ធផលជំនួបចរចារវាងមេទ័ព និងមេទ័ព បានសម្រេចថា ស្លាកសិលាចារិក ទាំងកម្ពុជា ទាំងថៃ ត្រូវវាយចោលទាំងអស់គ្នា ហើយ កងទ័ពក៏ត្រូវដកទាំងសងខាងដូចគ្នា។ ស្លាកសិលាចារិកដែលបានវាយកំទេចចោលទាំងសងខាងនេះ មាន អត្ថន័យដូចគ្នាថា«ទីនេះទឹកដីកម្ពុជា»,«ទីនេះទឹកដីថៃ»។
មេទ័ពប្រចាំប្រាសាទព្រះវិហារបានប្រាប់កម្ពុជាថ្មីមុននេះថា ស្ថានភាពព្រំដែនបានវិលទៅរកប្រក្រតីឡើងវិញហើយ តែមិនទាន់ជ្រះស្រឡះទាំងស្រុងទេ បើទោះបីមានការឯកភាពគ្នាវាយស្លាកសិលាចារិកចោល និងយល់ព្រមដកទ័ពទាំងសងខាងក៏ដោយ។ តែទោះបីយ៉ាងណាក៏ដោយ នេះជាផ្លូវមួយដែលយើងរកឃើញថា ត្រូវដើរលើភាពទន់ភ្លន់ និងផ្អែកលើយុទ្ធសាស្រ្តសន្តិវិធីនិងភាពស្មោះត្រង់ទាំងអស់គ្នា។
ក្រោយជំនួបចរចាចប់នៅម៉ោង៣និង១៥នាទី រសៀលថ្ងៃនេះ ស្លាកសិលាចារិកដែលត្រូវបំផ្លាញចោលត្រូវបានអនុវត្តភ្លាមៗ ដោយភាគីកម្ពុជាមានតំណាងទៅពិនិត្យការបំផ្លាញស្លាកសិលាចារិកខាងភាគី សៀម និងភាគីសៀមមានតំណាងមកពិនិត្យការបំផ្លាញស្លាកសិលាចារិកខាងកម្ពុជា។ ដូច្នេះលទ្ធផលដែល ធ្វើឲ្យភាពធូរស្រាលនៅព្រំដែនព្រះវិហារឡើងវិញ ដោយសារតែមានជំនួបបន្ទាន់នេះ។
ឫទ្ធី
No comments:
Post a Comment