ភ្នំពេញ: កាសែតខុមឆាត់លឹក របស់សៀម បានចុះផ្សាយកាលពីថ្ងៃទី២៥ ខែមករា បានដកស្រង់ពីប្រភពកងទ័ព តាមព្រំដែនរបស់ថៃថា សភាពការណ៍ នៅតាមព្រំដែនប្រាសាទតាមាន់ កំពុងតានតឹង ព្រោះតែកម្ពុជាបានបញ្ជូនកងទ័ពជាច្រើន ទៅកាន់ទីនោះ។ ពីបញ្ជូនកងទ័ពទៅតាមព្រំដែនកម្ពុជា នៅបានកសាងផ្លូវទៅជិតដល់ប្រាសាទតាមាន់ធំនិងជីកលានដ្ឋានជាច្រើនទៀតនៅទីនោះ។
សារព័ត៌មានសៀមមួយនេះ ដែលបានសម្អាងលើការដកស្រង់សម្តីយោធា តាមព្រំដែនបាននិយាយថា ក្នុងរយៈប៉ុន្មានថ្ងៃនេះ កងទ័ពកម្ពុជា បានបន្ថែមកម្លាំងតាមប្រាសាទតាមាន់ និងប្រាសាទតាក្របី ហើយពេលនេះគេចង់ឲ្យពលរដ្ឋសៀម គិតគូពីព្រំដែនឲ្យបានច្រើនក្រែងត្រូវបាត់បង់ទឹកដីឲ្យមកដល់កម្ពុជា។
កាសែតបន្តថាកាលពីថ្មីៗមកនេះ កម្ពុជាបានបញ្ជូនកងទ័ពចំនួន៣០០នាក់ ទៅជិតប្រាសាទតាមាន់ធំ ហើយដាក់កម្លាំងការពារ ដែលមានចម្ងាយពីប្រាសាទបុរាណ របស់ខ្មែរមួយនេះ តែ៥០០ម៉ែត្រប៉ុណ្ណោះ។ យោងតាមកាសែតដដែល នៅប្រាសាទតាក្របីវិញ មានពលរដ្ឋកម្ពុជា ទៅកម្សាន្តច្រើន ហើយជនជាតិសៀម បានទៅកាន់ទីនោះតិចតួចបំផុត ។
នៅទីនោះដែរកម្ពុជាបានដាក់កម្លាំងកងទ័ពជាច្រើន ហើយមានកងទ័ពយាមប្រចាំការមិនតិចជាង៥០នាក់ទេ។ កម្ពុជាបានកសាងផ្លូវ ទៅកាន់ប្រាសាទមួយនេះ ជិតដល់តួប្រាសាទ ខណៈដែលប្រទេសសៀមវិញ ពេលនេះបានព្យាយាមកសាងផ្លូវដែរ ដោយកាលពីមុនបើគេធ្វើដំណើរ ទៅកាន់ប្រសាទតាក្របីត្រូវដើររយៈចម្ងាយផ្លូវ៣គីឡូម៉ែត្រទើបទៅដល់ តែពេលនេះផ្លូវបានកសាងសល់តែមួយគីឡូម៉ែត្រទៀតប៉ុណ្ណោះ នឹងទៅដល់ប្រាសាទនេះហើយ។
កាសែតខាងលើដែលតែងវាយប្រហារកម្ពុជាពីរឿងព្រំដែនញឹកញាប់បានបន្ថែមឲ្យដឹងទៀតថាពេលនេះគេត្រូវការអំពាវនាវឲ្យពលរដ្ឋសៀមធ្វើដំណើរទៅកម្សាន្តប្រាសាទតាមាន់និងប្រាសាទតាក្របីឲ្យបានច្រើនដើម្បីដណ្តើមសិទ្ធិធ្វើជាម្ចាស់លើប្រសាទខ្មែរទាំងពីនេះហើយក្រៅពីនេះនៅបានឲ្យពលរដ្ឋសៀមឈប់ឈ្លោះគ្នាហើយងាកមកគិតគូរពីបញ្ហាព្រំដែនឲ្យបានខ្លាំងក្លា៕
ដោយ : សម្បត្តិ
No comments:
Post a Comment