ភាពចម្រូងចម្រាសនៅច្រកសម្បុកឃ្មុំក្បែរប្រាសាទព្រះវិហារកំពុងកើតឡើងខ្លាំងរវាងកងទ័ពកម្ពុជា-សៀមមិនទាន់ដោះស្រាយចប់នៅឡើយទេ។ កងទ័ពសៀមបានបញ្ជូនកំលាំងរបស់ខ្លួនរាប់រយនាក់នាំមកជាមួយនូវផ្ទាំងប៉ាណូជាភាសារ សៀមមួយផ្ទាំងមកដាក់តាំងចំណុចច្រកសម្បុកឃ្មុំទៀតផង។
កងទ័ពកម្ពុជាប្រចាំច្រកសម្បុកឃ្មុំប្រាប់កម្ពុជាថ្មីថាយើងមិនទាន់ដឹងថា យីហោស្លាកនោះដាក់ ខ្លឹមសារយ៉ាងម៉េចទេដោយសារភាសាសៀម មើលមិនដាច់ ។ តែស្លាកនេះពួកសៀមគ្រោងយកមក ដាក់នៅលើវត្ត កែវសិក្ខាគីរីស្វារ:ក្បែរស្លាកយើងដាក់នេះដែរ តែត្រូវបានរារាំងដោយកងទ័ពកម្ពុជា។ ដូច្នេះបើ សិនជាភាគីសៀមនៅតែព្យាយាមយកស្លាកនោះមកដាក់លើវត្តខ្មែរអាវុធនិងផ្ទុះភ្លាម ៕
ឬទ្ធី
No comments:
Post a Comment