នៅព្រឹកថ្ងៃទី២៦ ខែ មករា ឆ្នាំ២០១១ នៅស្រុកគីរីវង់ ខេត្តតាកែវ មានប្រារព្ធពិធីវេទិកាជាតិ ស្តីពីការជំរុញចលនាភូមិ១ ផលិតផល១ នៅកម្ពុជា គំរូខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ព្រមទាំងមានចូលការរួមពីសំណាក់ចំនួន៣៩០ នាក់ ដែលមកពី មន្ទីរ ស្ថាប័ននានា។
បន្ទាប់ពីបានស្តាប់សុន្ទរកថាស្វាគមន៍របស់ ឯកឧត្តម ស្រី បេន អភិបាលខេត្តតាកែវរួចមក ឯកឧត្តម សុន គន្ធរ អគ្គលេខាធិការគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ ប្រធាន មុខរបរ និងមីក្រូសហគ្រាសកម្ពុជា ប្រធានអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទបានមាន ប្រសាសន៍ ថា អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានរៀបចំវេទិការ ជាតិស្តីពី ការជំរុញចលនាភូមិ១ ផលិតផល១ នៅកម្ពុជា “ គំរូខេត្តតាកែវ ”ក្រោមកិច្ចសហការ ជាមួយមជ្ឈមណ្ឌលផលិតភាពជាតិនៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ដោយមានការ ឧបត្ថម្ភថវិកាពីអង្គការផលិតភាពអាស៊ី ( Asian Productivity Organization )។
ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា ចាប់តាំងពីឆ្នាំ ២០០៦ មក អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានអនុវត្តការងារជាជំហានៗ ដើម្បីជួយ ជំរុញដល់ការផលិតនូវផលិតផលរបស់ប្រជាពលរដ្ឋ តាមរយៈការច្នៃប្រឌិតបង្កើនគុណភាព និងការ វេចខ្ចប់ឲ្យមានលក្ខណៈត្រឹមត្រូវតាមស្តង់ដារសមស្របតាមទីផ្សារក្នុង និងក្រៅប្រទេស ។ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ បានចុះ សិក្សាស្រាវ ជ្រាវផលិតផលសម្រាប់អនុវត្តគម្រោងភូមិ១ ផលិតផល១នៅតាមបណ្តាខេត្ត-ក្រុងនានា បានផ្សព្វ ផ្សាយស្តីពីចលនាភូមិ១ ផលិតផល១ ដល់សិស្ស និស្សិតនៅតាម បណ្តាម ហាវិទ្យាល័យនានា។ ទន្ទឹមនឹងនេះ ក៏បានចូលរួមការតាំងពិព័ណ៌ដើម្បីបង្ហាញ និងទាក់ទាញនូវការគាំទ្រពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិចំពោះផលិតផលខ្មែរ ក៏ដូចជាការបំផុសឱ្យមានការចូលរួមពីសំណាក់កសិករ សិប្បករ ផលិតករខ្មែរ ក្នុងការអនុវត្តចលនាភូមិ១ផលិតផល១នៅទូទាំងប្រទេស បានសហការជាមួយសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា និងសាលារាជធានីភ្នំពេញរៀបចំផ្សាររាត្រី ភូមិ១ ផលិតផល១ ដែលជាស្ពានសម្រាប់ផ្សារភ្ជាប់ផលិតកម្មមូលដ្ឋានទៅនឹងទីផ្សារកណ្តាល ផលិតកម្មមូលដ្ឋានទៅនឹង អ្នកប្រើប្រាស់ ស្របតាមទស្សនៈទានដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា “ ប្រើប្រាស់ផលិត ផលខ្មែរ ដើម្បីយើងទាំងអស់គ្នា ” និងពិសេសបម្រើដល់វិស័យទេសចរណ៏ ។
ឯកឧត្តមបានបន្តទៀតថា ក្រោមការទំនាក់ទំនងនិងសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋាន ភ១.ផ១ អង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ FAO បានផ្តល់ជំនួយបច្ចេកទេស ដែលមានទឹកប្រាក់ចំនួន USD ៤៧០,០០០ សម្រាប់អភិវឌ្ឍន៍វិស័យសូត្រនៅកម្ពុជា ដើម្បីបំពេញ តម្រូវការក្នុងស្រុកដែលកម្ពុជាបាននាំចូលវត្ថុធាតុដើមជាសសៃសូត្រប្រមាណពី ៤០០ ទៅ ៥០០ ក្នុង១ឆ្នាំ។
នៅក្នុងខេត្តតាកែវ ពិសេសនៅក្នុងស្រុកគីរីវង់នេះមានផលិតផលសក្តានុពលជាច្រើនដែលបាននិងកំពុងជំរុញ គួបផ្សំនឹងលទ្ធភាពដែលមានដូចជា ការដាំដើមមន ចិញ្ចឹមដង្កូវនាង និងផលិតសូត្រ ការដាំឆៃថាវ ការកែច្នៃឆៃប៉ូវ ម្ទេស ម្រេច និង ដីភ្លៃ ។ល។ ការបង្កើតផ្សារកសិផល សុខ អាន ទន្លាប់-មជ្ឈមណ្ឌលភូមិ១ផលិតផល១ផងនោះ ខេត្តនេះអាចជ្រើសរើសជាខេត្តគំរូក្នុងការជំរុញចលនាភូមិ១ផលិតផល១។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថាកម្ពុជាបានអនុវត្តជាបណ្តើរៗរហូតមកដោយមានការសហការជាមួយខេត្តអយតាប្រទេសជប៉ុន និងបណ្តាប្រទេសដែលជំរុញចលនាដូចគ្នា និងស្រដៀង គ្នានេះគឺចលនាភូមិថ្មី របស់ប្រទេសកូរ៉េដោយមានការបញ្ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជរដ្ឋា ភិបាលទៅ ដកស្រង់បទពិសោធន៍ពីជប៉ុននិងបណ្តាប្រទេសទាំងឡាយ។
ស្ថិតក្នុងស្ថានភាពកំពុងបន្តកសាង ស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងធនធាន មនុស្ស ក៏ដូចជាបណ្តាវិស័យទាំងឡាយព្រមគ្នាទាំងអស់ដូចបានរំលេចយ៉ាងច្បាស់នៅក្នុង យុទ្ធ សាស្រ្តចតុកោណ ការរៀបចំកម្មវិធីអភិវឌ្ឍន៍ត្រូវឲ្យ គិតបញ្ចូលនូវបញ្ហាពហុវិស័យព្រោះថា យើងមិន អាចជុំរុញវិស័យកសិកម្មបានលឿនទេប្រសិនបើយើងពុំទាន់មានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសមរម្យ ដូចជា ប្រព័ន្ធធារាសាស្រ្តផ្គត់ផ្គង់ទឹកឲ្យបានគ្រប់គ្រាន់ និងផ្លូវថ្នល់សម្រាប់ដឹកផលិតផលកសិផល ពីកន្លែងផលិតទៅកន្លែងកែច្នៃឬទៅលក់ដូរបានស្រួលទេនោះ។ ក្នុងន័យនេះជាមួយនឹង ការជំរុញ កម្មវិធីអភិវឌ្ឍន៍ចាំបាច់ជាច្រើនគួបផ្សំ និងថវិការមានកំរិត ការជំរុញចលនាភូមិ១ ផលិតផល១ ក៍ជា កម្មវិធីមួយរបស់ រាជរដ្ឋាភិបាល និងបានចាប់ផ្តើមអនុវត្តដែរ ហើយយើងបាន ធ្វើឡើងក្នុង រូបភាព ជាការផ្សព្វផ្សាយ ឲ្យអ្នកពាក់ព័ន្ធទាំងអស់ដែលត្រូវចូលរួមអនុវត្តបានយល់ដឹងទស្សនាទាននេះ ដែលក្នុងនោះមានការរៀបចំកិច្ចប្រជុំផ្សេងៗជាការពិតណាស់ដើម្បីផ្លាស់ប្តូរផ្នត់គំនិតថ្នាក់ដឹកនាំ និងប្រជាជន នៅក្នុងមូលដ្ឋានឲ្យចូលរួមក្នុងចលនានេះបានកាត់តែច្រើន ពិតជាត្រូវការនូវរូបមន្តជោគជ័យនៅកម្ពុជាមួយដែលបញ្ជាក់ថា យើងអាចធ្វើបាន ហើយឈរលើមូលដ្ឋាននេះយើងអាចកៀរគរឲ្យមានការចូលរួម អនុវត្តកាត់តែសកម្ម និងមានសង្ឃឹមចំពោះលទ្ធផលដែលនឹងទទួល បាន។ ពីសំណាល់ថ្នាក់ ដឹកនាំគ្រប់ជាន់ថ្នាក់ និងដៃគូអភិវឌ្ឍន៍ទាំងអស់។ នៅពេលដែលគាត់មាន ចំណូល និងប្រាក់ចំណេញកើនឡើងធ្វើឲ្យជីវភាពបានប្រសើរឡើងដែលបង្កើនការប្រើប្រាស់ទំនិញ និងសេវាកម្មនៅក្នុងគ្រួសារ ហើយនិង ការសន្សំប្រាក់ខ្លះ សម្រាប់ការវិនិយោគ បន្តដោយផ្តោត ជាបន្ថែមលើការកែច្នៃការវេចខ្ចប់រចនា តុបតែងលំអរដាក់ម៉ាក និងបញ្ចូលគំនិតថ្មីផ្សេងៗ និងអាច អភិវឌ្ឍផលិតផល កាន់តែទាក់ទាញដល់អតិថិជនឲ្យចង់ប្រើប្រាស់ដែលនាំឲ្យកាន់តែលក់ដាច់ នៅ ផ្សារកសិផល ដែលមានហើយថែមទាំងអាចពង្រីកការលក់ទៅស្រុកផ្សេងទូទាំងខេត្ត ទូទាំងប្រទេស និងអាចឈានទៅក្រៅប្រទេសផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍បន្ថែមទៀតថា ស្រុកគីរីវង់ជាកន្លែងគំរូ ព្រោះ ថា យើងប្រមូលផ្តុំកិច្ចខិតខំជាវិធានការជាក់ស្តែងលើគំរោងមួយចំនួនដើម្បីធានា ដល់ជោគជ័យក្នុង ការអនុវត្តជាគំរូមួយ។ ម្យ៉ាងទៀត សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានជំរុញឲ្យគ្រប់រាជធានី ខេត្តរៀបចំគណៈកម្មាធិការភូមិ១ ផលិតផល១ថ្នាក់ខេត្ត-រាជធានី ដើម្បីទទួលបន្ទុកអនុវត្តចលនា នេះ នៅតាមរាជធានី-ខេត្តរបស់ខ្លួន ហើយខេត្តតាកែវក៍បានបង្កើតរួចហើយដែរ។ មួយវិញទៀតចលនា ភូមិ១ ផលិតផល១នេះមានលក្ខណៈស្របនឹងកម្មវិធីអភិវឌ្ឍជនបទដើម្បីកាត់បន្ថយ ភាពក្រីក្រ នៅកម្ពុជា។
No comments:
New comments are not allowed.