មូលដ្ឋានសេរីភាពនៅកម្ពុជាបានត្រូវធានានិងការពារយ៉ាងខ្ជាប់ខ្ជួន ហើយ ពលរដ្ឋគ្រប់រូបធ្វើសកម្មភាពគ្រប់យ៉ាងដោយទទួលខុសត្រូវតាមផ្លូវច្បាប់ជា កំហិត ។ នេះជាគោលការណ៍ដ៏ត្រឹមត្រូវមួយដែលកម្ពុជាប្រកាន់ខ្ជាប់ក្នុងការ ពង្រឹងការកសាងនីតិរដ្ឋនៅកម្ពុជាពីពេលនេះតទៅ ។ ប៉ុន្ដែ ចំណាត់វិធានការពង្រឹង ការអនុវត្ដច្បាប់របស់កម្ពុជា បែរជាត្រូវអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ ថ្កោលទោសទៅវិញ ។ ការថ្កោលទោសនេះ បង្ហាញនូវចរិតលំអៀងប្រឆាំងយ៉ាង ទុច្ចរិតរបស់ក្រុមប្រឆាំងខ្វះមនសិការនិងខូចសតិសម្បជញ្ញៈមួយ ក្ដាប់តូច ។
ជាថ្មីម្ដងទៀត នៅថ្ងៃទី២៥ មករា ២០១១នេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បានចេញសេចក្ដីប្រកាសព័ត៌មានដោយអំពាវនាវដល់អង្គការសហប្រជាជាតិនិង បណ្ដាប្រទេសផ្ដល់ជំនួយកម្ពុជាឱ្យទប់ទល់ប្រឆាំងរដ្ឋាភិបាលកម្ពុជា កុំឱ្យគាបសង្កត់ ទៅលើអ្នកការពារសិទ្ធិមនុស្សដែលតាមការចង្អុលបង្ហាញនៅក្នុងសេចក្ដីប្រកាស ព័ត៌មាននេះមានដូចជា ការបញ្ជូនជនជាតិភាគតិចចិនទៅប្រទេសចិន ,ការគាប សង្កត់សហជីពកម្មករ។ ការបណ្ដេញមន្ដ្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និង គំរាមបិទការិយាល័យនេះ , ការចាប់ដាក់ពន្ធនាគារមន្ដ្រីកម្មវិធីស្បៀងអាហារ ពិភពលោក និងការកាត់ទោសអ្នកតំណាងរាស្ដ្រគណបក្សប្រឆាំងជាដើម ។
សេចក្ដីប្រកាសព័ត៌មាននេះមានលំនាំដូចគ្នាបេះបិទទៅនឹងសកម្មភាពនានា របស់គណបក្សប្រឆាំងនៅកម្ពុជា គឺការខំបំប៉ោងស្ថានការណ៍នៅកម្ពុជាឱ្យកាន់តែ ខ្មៅងងឹត , កាន់ជើងបុគ្គលមួយចំនួនដែលបំពានច្បាប់ រួចហើយបរិយាររិះគន់រាជ រដ្ឋាភិបាលថារឹតត្បិតសេរីភាពនិងរំលោភសិទ្ធិមនុស្ស ។ ក្នុងចំណាត់វិធានការ នានារបស់រដ្ឋាភិបាលដើម្បីពង្រឹងនីតិរដ្ឋនាបច្ចុប្បន្នកាល ក្រុមឃ្លាំមើលសិទ្ធិ មនុស្សចាត់ទុកជា គំនាបសង្កត់របស់រដ្ឋាភិបាលទៅលើជនល្មើសទាំងនោះ ។ នេះ អាចបញ្ជាក់យ៉ាងច្បាស់ថា ក្រុមឃ្លាំមើលសិទ្ធិមនុស្សកំពុងសមគំនិតជាមួយ ក្រុមប្រឆាំង និងគាំទ្រជនល្មើសនានាដើម្បីវាយប្រហាររដ្ឋាភិបាលគណបក្សប្រជា ជនកម្ពុជា ដែលទង្វើបែបនេះបានលេចផុសចេញយ៉ាងច្បាស់ក្រឡែតពីក្រុមមន្ដ្រី ឃ្លាំមើលសិទ្ធិមនុស្ស ឃុបឃិតជាមួយក្រុមប្រឆាំងមួយក្ដាប់តូច ដើម្បីអុកឡុក បន្ទច់បង្អាក់សកម្មភាពរដ្ឋាភិបាលនិងដំណើរកសាងប្រទេសជាតិរបស់ប្រជាពល រដ្ឋខ្មែរ ។ ដោយសារតែមានចរិតលំអៀងរបស់ក្រុមមន្ដ្រីសិទ្ធិមនុស្សយ៉ាងនេះ ទើបរដ្ឋាភិបាលកម្ពុជាមិនផ្ដល់តម្លៃដល់បុគ្គលទាំងនោះ ហើយក៏មិនចង់ ស្វាគមន៍ពួកគេនៅកម្ពុជាដែរ ។
នៅប្រទេសកម្ពុជាពិតជាពុំបានលើកលែងទោសដល់ជនល្មើសណាម្នាក់ឡើយ ទោះអ្នកនោះជាមន្ដ្រីជាន់ខ្ពស់ក្នុងជួរដ្ឋាភិបាល , ជាមន្ដ្រីសិទ្ធិមនុស្សសហប្រជាជាតិ ប្រចាំនៅកម្ពុជា , ជាមន្ដ្រីគណបក្សប្រឆាំង , ជាកម្មករ ឬសហជីពកម្មករក៏ដោយ ពីព្រោះទាំងអស់គ្នាត្រូវគោរពច្បាប់ស្មើមុខគ្នា ។ ជាក់ស្ដែងដូចជាមន្ដ្រីគណបក្ស ប្រឆាំងលោកសម រង្ស៊ី មានចេតនាបំផ្លាញសម្បត្ដិសាធារណៈ (ដកបង្គោល ព្រំដែន ) ជាដើម គាត់ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ , មន្ដ្រីសិទ្ធិមនុស្ស ជាតិនិងសហប្រជាជាតិដែលសមគំនិត និងកាន់ជើងពួកជនល្មើសទាំងឡាយ ក៏ មិនអាចចាកចេញពីទំនួលខុសត្រូវដូចនេះដែរ ។ ដូច្នេះ ការគោរពច្បាប់នៅ កម្ពុជា គឺធ្វើឱ្យមនុស្សគ្រប់ឋានានុក្រម គ្រប់ជាតិសាសន៍ដែលកំពុងរស់រាននិង ប្រកបអាជីពនៅទីនេះ មានតម្លៃស្មើគ្នានៅចំពោះមុខច្បាប់ គឺពុំមានមន្ដ្រីឬ ឥស្សរជនកំពូលណាមួយអាចជាន់ឈ្លីតាមទំនើងចិត្ដលើច្បាប់បានឡើយ។ ដូចអ្នក នាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់រួចហើយថា មនុស្សគ្រប់រូបនៅក្នុង ប្រទេសនេះត្រូវអនុវត្ដច្បាប់ជាកំហិត និងថាចាប់ពីពេលនេះទៅ មិនមានសកម្ម ភាពណាមួយដែលត្រូវចាកឆ្ងាយពីការទទួលខុសត្រូវរបស់អ្នកប្រព្រឹត្ដនោះឡើយ។
សេចក្ដីប្រកាសព័ត៌មានចុងក្រោយនេះរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ជាសារទុច្ចរិតរបស់អង្គការមួយដែលធ្លាប់តែចងគំនុំគុំកួនប្រមុខរាជរដ្ឋាភិបាល នេះ វាពុំបានឆ្លុះបញ្ចាំងអំពីតថភាពក្នុងសង្គមពិតនៅកម្ពុជាទេ ។ ប៉ុន្ដែវាជា មធ្យោបាយឃោសនា ជួយបិទបាំងជនល្មើសមួយក្ដាប់ដែលស្អប់និងផ្ចាញ់ផ្ចាល់ រដ្ឋាភិបាលជាប្រពៃណីរបស់ពួកគេតែប៉ុណ្ណោះ ។ ទោះយ៉ាងណាក្រុមឃ្លាំងមើល សិទ្ធិមនុស្សស្អីនោះ នឹងពុំអាចស្ទួយយោងជនទុច្ចរិតបានទេ ហើយការព្យាបាទដែល ពោរពេញទោដោយចរិតបំផ្លិចបំផ្លាញកម្ពុជាពីក្រុមអសោចិ៍កេរ្ដិ៍មួយនេះ ក៏នឹង ពុំអាចប្រែក្រឡាស់ស្ថានភាពល្អពិតនៅកម្ពុជាឱ្យធ្លាក់ចូលក្នុងគន្លងអនាធិបតេយ្យ របស់ពួកគេបានដែរ៕
No comments:
Post a Comment