Wednesday, January 26, 2011

អនុប្រធានទីមួយនៃព្រឹទ្ធសភាបារាំងកំពុង បំពេញទស្សនកិច្ចនៅកម្ពុជា

អនុប្រធានទីមួយនៃព្រឹទ្ធសភា និងប្រធានក្រុមមិត្តភាពព្រឹទ្ធសភាបារាំង កម្ពុជា លោកស្រី Catherine Tasca កំពុងបំពេញ ទស្សនកិច្ចនៅកម្ពុជាដែលដំណើរ ទស្សនកិច្ចនេះនឹងបញ្ចប់នៅថ្ងៃទី៣០ ខែមករាខាងមុខនេះ ។ មន្ត្រីទំនាក់ទំនងស្ថានទូតបារាំង បានបញ្ជាក់ថា លោកស្រី Catherine បាន ចូលរួមក្នុងសិក្ខាសាលាមួយ ស្តីពីការងារនិតិកម្ម ការពិនិត្យ ការអនុវត្តច្បាប់ និងសកម្មភាពក្នុងមូលដ្ឋាន នៅឯព្រឹទ្ធសភាកម្ពុជាដែលមានការចូលរួម ពីមន្ត្រី ព្រឹទ្ធសភាកម្ពុជាចូលរួមជាច្រើននាក់។ មន្ត្រីទំនាក់ទំនងស្ថានទូតបារាំងប្រចាំ នៅកម្ពុជាលោក ទឹង សុខលីម បានឲ្យដឹងថាលោកស្រី អនុប្រធានទីមួយ នៃព្រឹទ្ធសភា Catherine នឹងអញ្ជើញបំពេញទស្សនកិច្ចនៅសាលាក្តីខ្មែរក្រហម នៅថ្ងៃទី២៦ខែមករានេះ ផងដែរ
សូមជម្រាបថាកាលពីម្សិលមិញនេះ អនុប្រធានទីមួយនៃព្រឹទ្ធសភានិងប្រធាន ក្រុមមិត្តភាពព្រឹទ្ធសភាបារាំងកម្ពុជា លោកស្រី Catherine បានជួបសវនាការ ជាមួយ ប្រធានព្រឹទ្ធសភា លោក ងួន ញ៉ិល ហើយបានពិភាក្សាអំពីកិច្ចសហប្រតិ បត្តិការស្ថាប័ននិតិបញ្ញត្តិរបស់ប្រទេសកម្ពុជានិងស្ថាប័នព្រឹទ្ធសភារបស់បារាំង ផងដែរ ហើយលោកស្រីក៏បានចូលក្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ ។

No comments:

Post a Comment