តាមរយៈគម្រោងសេវាសន្តិភាពពិភពលោក (Service for Reace) និស្សិតកូរ៉េមកពីសកលវិទ្យាល័យ CHUNGJU NATIONAL UNIVERSITY ចំនួន២៤នាក់ដឹកនាំដោយលោកបណ្ឌិត Kim Kyeong Jin តំណាងនៃគម្រោងមកពីប្រទេសកូរ៉េបានមកបំពេញទស្សនកិច្ចមនុស្សធម៌នៅកម្ពុជាពីថ្ងៃទី១២ដល់ថ្ងៃទី២៦ខែមករាឆ្នាំ២០១១។
លោក ហូរ ឡុងផេង ប្រធានគម្រោងប្រចាំកម្ពុជាបានឲ្យដឹងថាក្នុងអំឡុងដំណើរទស្សនកិច្ចនេះក៏មាននិស្សិតស្ម័គ្រចិត្តកម្ពុជាមកពីបណ្ដាមហាវិទ្យាល័យនានាក្នុងទីក្រុងភ្នំពេញចំនួន ១០នាក់ដឹកនាំដោយលោក ឥន្ទទិត្យដារា ចូលរួមផងដែរ។តាមកម្មវិធីពីថ្ងៃទី១២ដល់២៦ខែមករាឆ្នាំ២០១១ក្រុមនិសិ្សតនៃសាធារណរដ្ឋកូរ៉េនិងនិស្សិតស្ម័គ្រចិត្តកម្ពុជានិងទៅចូលរួមជួសជុលអាគារមួយខ្នងនៅបឋមសិក្សាកំពង់ធំខេត្តកំពង់ធំទៅជួយឧបត្ថម្ភអង្ករដល់សិស្សនិងផ្ដល់ការអប់រំនិងផ្លាស់ប្ដូរវប្បធម៌គ្នារវាងនិសិ្សតកូរ៉េនិងសិស្សានុសិស្សក្មេងកំព្រាដែលស្នាក់នៅក្នុង SPCA ភ្នំពេញ។បន្ទាប់មកបន្តដំណើរទៅកាន់ទីក្រុងភ្នំពេញដើម្បីសួរសុខទុក្ខនិងផ្ដល់ជំនួយឧបត្ថម្ភដល់កុមារកំព្រានៅអង្គការអេស្ពេកានិងMissionary of Charity រួចបន្តដំណើរដើម្បីសួរសុខទុក្ខនិងផ្ដល់ជំនួយឧបត្ថម្ភដល់កុមារកំព្រានៅអង្គការ Dail Community ៕សុង យោ
No comments:
Post a Comment