Friday, December 31, 2010

ឧត្តមសេនីយ៍ទោប៊ុន សេង ជួប​មេទ័ព​ភូមិភាគ១ថៃ ​ជុំវិញ​ភាព​តានតឹង​តាម​ព្រំដែន​កម្ពុជា​-​ថៃ

កាលពី​វេលា​ម៉ោង ១២ ថ្ងៃត្រង់​ថ្ងៃ​ទី ៣១ ធ្នូ​នេះ លោក​ឧត្តមសេនីយ៍ទោ ប៊ុន សេង មេបញ្ជាការ​យោ​ធភូមិភាគ​ទី​៥ របស់​កម្ពុជាធ្វើដំណើរ​ចូល​ទៅ​ខេត្ត​ស្រះកែវជួប​នឹង​មេបញ្ជាការ​កងទ័ព​ភូមិភាគ​ទី​១ របស់​ថៃ លោកឧត្តមសេនីយ៍ទោ អ៊ុកប៊ូ​កេតចា​ន់ត្រា​បុត្រ ដើម្បី​ប្រជុំ​ពិភាក្សាគ្នា សម្រួល​សភាពការណ៍​ព្រំដែន នៅ​នឹង​បន្ទាយយោធា​ខេត្ត​ស្រះកែវ ។​

​    គេ​មិន​ទាន់​ដឹង​ពី​លទ្ធផល​នៃ​អង្គប្រជុំ​ភាគី​ទាំង​ពីរ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ជឿថា ភាគី​ទាំងពីរ​ជជែក​គ្នា​រឿង​ព្រំដែនកុំឲ្យ​មាន​បញ្ហា​ តានតឹងកើតឡើងដែលឈានដល់ការ ផ្ទុះអាវុធ បញ្ហា​ប្រឈមមុខ​ដាក់គ្នា បន្ទាប់ពី​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​ក្រុម​ជ្រុលនិយម​ថៃ ៧ នាក់ កាលពី​ថ្ងៃ​ទី ២៩ ធ្នូ​កន្លងទៅ​នេះ ។ 

    ​តាម​ប្រភព​ព័ត៌មាន​ពី​ព្រំដែន​កម្ពុជា​ថៃឲ្យដឹងថា មេបញ្ជាការ​កងទ័ព​ទាំងពីរអាច​ធ្វើដំណើរ​ទៅ​មើល​បង្គោល​ព្រំដែន​លេខ ៤៦ ត្រង់​ភូមិ​ណង​ចា​ន់របស់​ថៃ និង​ភូមិ​ជោគជ័យ​របស់​ខ្មែរដើម្បី​ពិនិត្យ​ស្ថានការណ៍​នៅ​ទីនោះ។​​ 

    មកទល់ពេលនេះ ពួក​អាវ​លឿង​ថៃ​ប្រមាណ​ជា ១០០០ នាក់ ដែល​បាន​ប្រមាន​ថា នឹង​មក​មើល​បង្គោល​សីមា​លេខ ៤៦ នោះ មិនទាន់​ឃើញ​នៅឡើយ​ទេ ហើយ​កងទ័ព​ថៃ ក៏បាន​ដាក់​កំលាំង​ការពារ​រួចជាស្រេច​ហើយដើម្បី​ទប់ទល់​នឹង​បាតុករអាវ​លឿង​ ទាំងអស់នោះ ។​
    ​ចំណែក​ពលករ​កម្ពុជា ដែល​ទៅ​ធ្វើការ​នៅ​ថៃ​បាន​វិល​មក​ស្រុកកំណើត​វិញជា​បន្តបន្ទាប់ ៕​

លោក​ឧ​ត្ត​ម​សេនីយ៍​ជា តារា​: កម្ពុជា​ប្រើ​សិទ្ធ​ស្វ័យការពារ​ទឹកដី បើ​កងទ័ព​ថៃ​រំលោភ​ឈ្លានពាន​

 ​នៅ​ថ្ងៃទី​៣១ ធ្នូ​នេះ​ស្ថានភាព​ព្រំដែន​ខ្មែរ​-​ថៃ​មាន​សភាព​ស្ងប់ស្ងាត់​ជាធម្មតា​ពុំមាន​អ្វី​តានតឹង​ទេ នេះ​បើតាម​ការអះអាង​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ជា តារា អគ្គមេបញ្ជាការ​រង​ក​ង​យោធពល​ខេ​មរ​ភូ​មិ្ទ​ប្រចាំការ​ទិស​តំបន់​ព្រះវិហារ ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ជា តារា បាន​ឲ្យ​ដឹងថា កងទ័ព​កម្ពុជា​រក្សា​ការពារ​បូរណភាព​ដែនដី​របស់ខ្លួន​មិន​ឲ្យ​បាត់បង់​សូម្បី​តែមួយ​មិលីម៉ែត្រ ហើយ​កងទ័ព​កម្ពុជា​គោរព​តាម​បទបញ្ជារ​សម្តេច​តេ​ជោ ហ៊ុន សែន ។​ លោកបន្តថា ប្រសិនបើ​មានការ​រំលោភ​បូរណភាព​ទឹកដី​កម្ពុជា ពី​សំណាក់​កងទ័ព​ថៃ​នោះ កងទ័ព​កម្ពុជា​ប្រើ​សិទ្ធ​ស្វ័យការពារ​ទឹកដី​របស់ខ្លួន ការពារ​ទឹកដី​មិន​ឲ្យ​ថៃ​ចូល​ឈ្លានពាន​ទេ​។​

​ជាមួយគ្នា​នោះដែរ លោក​កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ឲ្យ​ដឹងថា មកដល់​ថ្ងៃ​៣១​ធ្នូ​នេះ ពុំមាន​អន្តរា​គម​ណាមួយ​ពី​ភាគី​ថៃ​ជាថ្មីទៀត​ទេ។ លោក​បាន​បន្តថា តាមរយៈ​ជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ កាលពី​រសៀល​ថ្ងៃទី​៣០​ធ្នូ គឺ​ថៃ​គោរព​នូវ​អធិបតេយ្យភាព​ទឹកដី​កម្ពុជា ហើយ​មិន​ធ្វើ​ឲ្យ​មានការ​រាលដាល​ទៅ​បញ្ហា​ផ្សេង​ក្រៅពីនេះ បន្ទាប់ពី​កម្ពុជា​អនុវត្តន៍​បាន​ត្រឹមត្រូវ​តាមច្បាប់​តុលាការ​របស់ខ្លួន ចំពោះ​ប្រជាជន​ថៃ​ទាំង​៧​នាក់​ឆ្លងដែន​ចូល​ទឹកដី​កម្ពុជា​ខុសច្បាប់ ដែល​ត្រូវបាន​អាជ្ញាធរ​ខ្មែរ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៩​ធ្នូ​កន​ស្លង​ទៅនេះ​៕

ឧទ្ធម្ភាគចក្រ កង​ទ័ព​សៀម​៣​គ្រឿង​ហោះ​​ក្រឡឹង​បង្គោល​ព្រំដែន​លេខ​៤៦

ស្ថាន​ភាព​ព្រំដែន​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​៤៦ ក្នុង​ស្រុក​អូរ​ជ្រៅ សភាពការណ៍​​នៅ​ជា​ធម្មតា គ្រាន់​តែ​ភាគី​សៀម​បង្កើន​កង​កម្លាំង​បន្ថែម​ជាមួយ​នឹង​ឧទ្ធម្ភាគចក្រ​យោធា​​ចំនួន​៣​គ្រឿង​បាន​ហោះ​ក្រឡឹង​នៅ​តំបន់​នោះ​ទៅ​វិញ​ទៅ​មក។
កង​ទ័ព​នៅ​ជួរ​មុខ​បាន​ប្រាប់​ថា យើង​បាន​មើល​ឃើញ​ឧទ្ធម្ភាគចក្រ​យោធា របស់​កង​ទ័ព​សៀម ហោះ​ចុះ​ឡើង រួច​ហើយ​ចុះ​ចត​នៅ​ចំ​ពី​មុខ​ច្រក​ជោគ​ជ័យ ដែល​ជា​កន្លែង​បន្ទាយ​កង​ទ័ព​ឈុត​ខ្មៅ​របស់​សៀម។ ទី​នោះ​ជា​បន្ទាយ​កង​រយ​ទ័ព​ឈុត​ខ្មៅ​លេខ​១២៦។ ក្រៅ​ពី​ឧទ្ធម្ភាគចក្រ យើង​ក៏​បាន​ឃើញ​រថពាសដែក​ចំនួន​៤​គ្រឿង និង​រថយន្ត​ដឹក​កង​ទ័ព​៣​គ្រឿង​ផ្សេង​ទៀត បាន​បើក​ប្រ​ទ្រុយ​ចុះ​ឡើង​នៅ​ក្នុង​ទឹក​ដី​របស់​ពួក​គេ។

លោក​ឧត្ដមសេនីយ៍​ប៊ុន សេង មេ​បញ្ជា​ការ​ភូមិ​ភាគ​៥ បាន​ប្រាប់​កម្ពុជា​ថ្មី​ថា បើ​ទោះ​បី​ជា​គេ​ចល័ត​ទ័ព​ឬ​មាន​ឧទ្ធម្ភាគចក្រ​អម​ក៏​ដោយ សភាព​ការណ៍​មិន​តាន​តឹង​ទេ។ លោក​មេ​បញ្ជា​ការ​រូប​នេះ​ប្រាប់​ថា គេ​បន្ថែម​កង​ទ័ព​ដើម្បី​ទប់​កម្លាំង​បាតុករ ដែល​គ្រោង​មក​ចំណុច​ព្រំដែន​នេះ​តែ​ប៉ុណ្ណោះ។ លោក​ឧត្ដម​សេនីយ៍ ប៊ុន សេង បាន​បញ្ជាក់​ថា ខ្ញុំ​បាន​ជួប​ជាមួយ​មេ​បញ្ជា​ការ​​ភូមិ​ភាគ​១​របស់​ថៃ នៅ​ក្នុង​ខេត្ត​ស្រះ​កែវ កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ហើយ​យើង​បាន​សម្រួល​គ្នា​​ថា កង​ទ័ព​នៅ​តែ​សហការ​គ្នា​ល្អ រឿង​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​៧​នាក់ ទុក​លទ្ធភាព​ឲ្យ​ច្បាប់​ជា​អ្នក​​សម្រេច។

លោក​បាន​ប្រាប់​ទៀត​ថា ភាគី​ខាង​ទាហាន​ថៃ គេ​ស្នើ​សុំ​ឲ្យ​មាន​ការ​សម្រួល​ដោះ​លែង​ដល់​ជន ជាតិ​ថៃ​៧​រូប​នោះ​ដែរ តែ​ខ្ញុំ​ប្រាប់​ថា វា​ហួស​សមត្ថភាព​របស់​ខ្ញុំ​ហើយ ព្រោះ​រឿង​នោះ​វា​ឡើង​ដល់​ប្រ ព័ន្ធ​តុលាការ​ ចំណែក​​ខ្ញុំ​ជា​កង​ទ័ព។
ដោយ​ឡែក​ក្រុម​បាតុករ​អាវ​លឿង ដែល​គ្រោង​ជាង​១​ពាន់​នាក់ មក​តវ៉ា​នៅ​ចំណុច​ព្រំដែន ខាង​លើ មិន​ឃើញ​មាន​វត្តមាន​មក​ដល់​​ព្រំដែន​ទេ តែ​កង​ទ័ព​ថៃ បាន​បង្កើន​កម្លាំង​ជា​ច្រើន​ទប់​ស្កាត់​នៅ​ជួរ​ខាង​មុខ៕

ប្រជាពលរដ្ឋចំនួន៥៥០នាក់មកពីខេត្ត កំពង់ចាមនិងខេត្តកំពតមកទស្សនកិច្ច ស្វែងយល់ពីបេសកកម្មស្វែងរក យុត្តិធម៌របស់សាលាក្តីខ្មែរក្រហម


អង្គជំនុំជម្រះវិសាមញ្ញ សាលាក្តីខ្មែក្រហម កាលពីម្សិលមិញមាន ប្រជាពលរដ្ឋចំនួន ៥៥០នាក់មកពីខេត្ត កំពង់ចាមនិងខេត្ត កំពតបាន មកទស្សនកិច្ច ស្វែងយល់ពីបេសកកម្មស្វែងរក យុត្តិធម៌របស់ សាលាក្តី ខ្មែរក្រហម ។ លោក ក្រាញ់ តូនី ប្រធានរដ្ឋបាល ស្តីទីនៃអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា ក៏បាន ទទួលជួបប្រជាពលរដ្ឋ ទាំង ៥៥០នាក់ ព្រមទាំងពន្យល់អំពីនិតិវិធីរបស់តុលាការ ដែលបានបំណើរ ការកន្លងមក ក្នុងការស្វែងរក យុត្តិធម៌របស់អង្គជំនុំជម្រះ វិសាមញ្ញតុលាការខ្មែរក្រហម ។ គិតចាប់ ពីថ្ងៃទី ៣០ខែមិនា ឆ្នាំ ២០០៩ ដែលជា ថ្ងៃចាប់ផ្តើម សវនាការសាធារណៈកាត់ទោស សំណុំរឿង ០០១កាំង កេងអ៊ាវ ហៅ ឌុច រហូតមកដល់ថ្ងៃទី ៣០ ខែរធ្នូ ២០១០នេះ មានប្រជាពលរដ្ឋ បានចូល រួមទស្សនា សវនាការ និងទស្សនកិច្ចសិក្សាស្វែងយល់មានចំនួន ៦៧០០០នាក់ហើយ។

លោក ក្រាញ់ តូនី បានបញ្ជាក់បន្ថែមថា តួលេខនេះគឺជាចំនួនដច្រើនលើសលុប និងជាការបំបែក ឯកត្តកម្ម ពិភព លោកដែលគ្មានតុលាការអន្តរជាតិណា អាចធ្វើបានយ៉ាងដូច្នេះទេ ។ នេះគឺជាមោទនភាពជាតិមួយ ហើយក៏ដោយសារ តុលាការនេះ បានកើតឡើងនៅទឹកដីកម្ពុជា ដែលបទឧក្រិដ្ឋកើតមាននៅទីនេះ ហើយជន រងគ្រោះទាំងអស់ អាចចូលរួម ទស្សនាសវនាការ កាត់ទោសក៏ដូចជា ទស្សនកិច្ចសិក្សា។ ដោយយោងតាម ស្មារតីនៃសន្តិភាព ស្ថេរភាពនយោបាយ និងការបង្រួបបង្រួមជាតិ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តួល អង្កការចាត់តាំងខ្មែរក្រហមទាំងស្រុង នា ឆ្នាំ ១៩៩៨ និងបាននាំយកមេដឹកនាំមកកាត់ទោស ដោយតុលាការមួយ ដែលបង្កើតរួមគ្នា រវាងកម្ពុជា និងអង្កការ សហប្រជាជាតិ ។ ក្រុមការងារចរចារខាងកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី អ,វ,ត,ក ត្រូវបានបង្កើតឡើង នាខែ កុម្ភៈឆ្នាំ ២០០៦ ហើយសាល ក្រមកាត់ទោសឌុច កាលពី ២៦ខែកក្កដា ឆ្នាំ ២៩១០ ត្រូវបានទទួលស្គាល់ ដោយសហគមន៏ជាតិ និង អន្តរជាតិ។

សំណុំរឿង ០០១ អង្គជំនុំជម្រះតុលាការកំពូល នឹងបើកសវនាការ សាធារណៈនៅសប្តាហ៏ទី៤ នៃខែមិនា ឆ្នាំ្ ២០១១ បន្ទាប់ពីបណ្តឹងឧទ្ធរណ៏ ឬបណ្តឹងសាទុក្ខ របស់ភាគីព្រះរាជ្ញា មេធាវីការពារក្តី និងមេធាវីដើមបណ្តឹង ដែលមិនពេញ ចិត្តនិងការសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង ដែលបានកាត់ក្តីអោយជនជាប់ចោទ កាំង កេងអ៊ាវ អោយចាប់ ពន្ធនាគា៣៥ឆ្នាំ។

ក្នងករណី០០២ ដែលទាក់ទង នឹងករណីចោទប្រកាន់សម្លាប់រង្គាលរវាងពីឆ្នាំ១៩៧៥ដល់ដើមឆ្នាំ១៩៧៩ នឹង ចាប់ ផ្តើមនៅឆមាសទី១ឆ្នាំ២០១១នេះហើយ ប្រើរយៈពេល២ឆ្នាំ។ ជនរងគ្រោះកម្ពុជា តាំងពីឆ្នាំ១៩៧៩មក បាននិយាយ ថា មានមនុស្សជាង៣លាននាក់បានស្លាប់ ដោយរបប ខ្មែរក្រហម ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បើទោះបី ជាក្រុមអង្គការ អន្តរជាតិ បាននិយាយថា ការស្លាប់ មានតែចំនួន ជាងមួយលាននាក់នោះក៏ដោយ។ អតីត មេដឹកនាំខ្មែរក្រហម ៤រូបដែលនឹងត្រូវ រងនូវការចោទប្រកាន់ទាំងនេះរួមមាន អតីតប្រធានសភាជាតិ ខ្មែរ ក្រហម លោកនួនជា អតីត ប្រធានាធិបតីរបបខ្មែរក្រហម លោកខៀវសំផន អតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋ មន្ត្រីក្រសួងការបរទេសខ្មែរក្រហម លោកអៀងសារី និងអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោកស្រីអៀងធីរិទ្ធ។

សាលាក្រុង​ភ្នំពេញ​អនុញ្ញាត​ឲ្យ​អ្នកភូមិ​បឹងកក់ ​ធ្វើ​កូដកម្ម​មួយ​សប្តាហ៍​លើ​ទីលាន​ប្រជាធិបតេយ្យ​

កាលពី​ព្រឹក​ថ្ងៃទី​៣១​ធ្នូ​នេះ លោក​កើត ឆែ នាយករង​សាលា​រាជធានី​ភ្នំពេញ​បានអនុញ្ញាត​ឲ្យ​អ្នកភូមិ​បឹងកក់​ចំនួន ៧​ភូមិ ចូលជួប​ដើម្បី​ពិភាក្សា​ធ្វើ​កូដកម្ម​រយៈពេល​មួយ​សប្តាហ៍ គឺ​ពី​ថ្ងៃទី​៣​ដល់​៩​មករា ២០១១ នៅលើ​ទីលាន​ប្រជាធិបតេយ្យ ។​

​    ​បើតាម​ការអះអាង​ពី​អ្នកស្រី​លី មុំ តំណាង​ឲ្យ​អ្នកភូមិ​បឹងកក់ បាន​ឲ្យ​ដឹងថា គោលបំណង​របស់​អ្នកភូមិ​បឹងកក់​ធ្វើ​កូដកម្ម​នៅនឹងកន្លែង​លើ​ទីលាន​ ប្រជាធិបតេយ្យ​រយៈពេល​មួយ​សប្តាហ៍​ដោយមាន​អ្នកចូលរួម​ប្រមាណ​ជា ៣០០​នាក់ ក្នុង​គោលបំណង​បង្ហាញ​ពី​ការរំលោភ​សិទ្ធិ​លំនៅឋាន​អ្នកភូមិ​បឹងកក់​ពី​ សំណាក់​ក្រុមហ៊ុន​ស៊ូ​កា គូ​អ៊ី​ន និង​ទាមទារ​ឲ្យ​មាន​សំណង​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ​ត្រូវ​បណ្តេញចេញ រួមទាំង​ទាមទារ​ទំហំ​ដី ១៥ ហិច​តា សម្រាប់​អ្នកភូមិ​បឹងកក់​អភិវឌ្ឍន៍​នៅនឹងកន្លែង ។​

​    ​តាមរយៈ​ជំនួប​ពិភាក្សា​ជាមួយ​មន្ត្រី​សាលាក្រុង​រយៈពេល​ជាង​២​ម៉ោង​ កន្លងមក សាលាក្រុង​បានអនុញ្ញាត​ឲ្យ​អ្នកភូមិ​បឹងកក់​ធ្វើ​កូដកម្ម​នៅ​ទីលាន​ ប្រជាធិបតេយ្យ​រយៈពេល​មួយ​សប្តាហ៍ តែ​ត្រូវគោរព​នូវ​លក្ខខណ្ឌ​ចំនួន​៤ គឺ​:

​    ​១- ធ្វើ​កូដកម្ម​រយៈពេល​ចន្លោះ​ពី​ម៉ោង​៦​ព្រឹក​រហូតដល់​ម៉ោង​៦​ល្ងាច ការពារ​សន្តិសុខ​ផ្ទៃក្នុង ទទួលខុសត្រូវ​ខ្លួនឯង សមត្ថកិច្ច​ជា​អ្នកការពារ​ខាងក្រៅ ។​
​    ​២- ជៀសវាង​យក​វេទិការ​នេះ​បំរើ​ផង​ប្រយោជន៍​នយោបាយ ធ្វើការ​វាយប្រហារ​ធ្វើ​ឲ្យ​ប៉ះពាល់​កិត្តិយស សមាជិកសភា សមាជិក​ព្រឹទ្ធសភា និង​រាជរដ្ឋាភិបាល ។​
​    ​៣- ក្រោយពេល​បញ្ចប់​កូដកម្ម​នៅវេលា​ម៉ោង​៦​ល្ងាច​រៀងរាល់ថ្ងៃ ត្រូវធ្វើ​អនាម័យ​លើ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​ខ្លួនឯង ។​
​    ​៤- ក្នុងករណី​ធ្វើ​កូដកម្ម​មិន​ប្រព្រឹត្ត​តាមច្បាប់ អ្នកដឹកនាំ​ធ្វើ​កូដកម្ម​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​៕

អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប្រកាស​ឈ្មោះ​អ្នក​យក​លុយ​ពី​ឡាន​ដឹកឈើ​ក្រញូង​នៅ​កំពង់ធំ​

 អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុងការ​រកស៊ី​ដឹក​ឈើ​ក្រញូង​ខុសច្បាប់ និង​ឈ្មោះ​បុគ្គល​ព្រមទាំង​អង្គភាព​ដែល រាយ​បណ្តាក់​តាម​ថ្នល់​ចាំ​យក​លុយ​ពី​ឡាន​ដឹក​ឈើ​ក្នុង​ខេត្ត​កំពង់ធំ​ត្រូវបាន​ប្រកាស​ឈ្មោះ​ដោយ លោក​ឧិ​ម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រ​ឆឆាំង​អំពើពុករលួយ​។ ក្នុង​ចំណោម​អ្នក​ទាំងនោះ​ក៏មាន​ឈ្មោះ​និង​អង្គភាព​កាសែត​ មួយចំនួន​ព្រមទាំង​អង្គការ NGO ផងដែរ  ។​

​ការប្រកាស​នេះ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី ៣០ ធ្នូ ឆ្នាំ ២០១០ នៅ​សាលប្រជុំ​តូច​នៃ​សាលា​ខេត្តកំពង់ធំ​ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត​រហូត​ដល់​អ្នក មាន​ឈ្មោះ​ក្នុង ការប្រព្រឹត្ត​ខាង​លើ​។ តារាង​បញ្ជី​ឈ្មោះ​ត្រូវបាន​គេ​បញ្ចាំង​តាម​ស្លា​យ និង​អាន​ដោយ​លោក ឧិ​ម  យ៉ិនទៀង  ដែល​ក្នុងនោះ​មាន​អង្គភាព​ប្រមាណ​ជិត ៣០​ពាក់ ព័ន្ធ​ទៅនឹង​ការទទួល​សំណូក​ពី​ឡាន ដឹក​ក្រញូង ហើយក៏​មាន​តារាង​តំលៃ​ដែល​អង្គភាព​នីមួយៗ​ទទួល​បាន​សម្រាប់​ឡាន​នី​មួយៗ ទៀតផង  ។ 

​តារាង​ទាំងនោះ​គេ​សង្កេត​ឃើញ​អ្នក​ទទួល​សំណូក​ចាប់ពី​ថ្នាក់​អភិបាល​ខេត្ត រហូត​ដល់​អ្នកកាសែត និង​អង្គការ NGO  ដែល​អំពើ​ទទួល​សំណូក​នោះ​ហាក់ដូចជា​ប្រព័ន្ធ​ទៅ​ហើយ​ដោយ​លោក​និយាយ លេងសើច​ថា នៅសល់​តែ​ពេទ្យ គ្រូបង្រៀន និង​លោកសង្ឃ​តែប៉ុណ្ណោះ​។ លោក​ប្រធាន​អង្គភាព ប្រឆាំង​អំពើពុករលួយ​បាន​លើក ឡើង​ថា អង្គភាព​ដែល​ពាក់ព័ន្ធ​ធ្ងន់ធ្ងរ​ជាងគេ​គឺ​អង្គភាព​រដ្ឋបាល ព្រៃឈើ​ព្រោះ​ជា​អង្គភាព​ជំនាញ ក្រៅពី​នោះ​គឺជា​អង្គភាព​សហការ​។​

​សូមបញ្ជាក់​ថា អង្គភាព​ប្រ​ឆឆាំង​អំពើពុករលួយ ដឹកនាំ​ដោយ​លោក ឧិ​ម  យ៉ិនទៀង បាន​ចុះ​ទៅ​កាន់​ខេត្ត​កំពង់ធំ​កាលពី​ថ្ងៃ​ទី ៣០ ធ្នូ ឆ្នាំ ២០១០ ហើយ​បាន​កោះប្រជុំ​ ដល់​មន្ត្រីរាជការ​និង​កងកំលាំង ប្រដាប់​អាវុធ​ក្នុង​ខេត្ត​នៅ​សាលប្រជុំ​ធំ​សាលាខេត្ត​នា​ពេល​ព្រឹក​ដោយ​លោក​លើកឡើង​ជា​ទូទៅ ស្ដី​អំពី​ច្បាប់​ប្រឆាំង​អំពើពុករលួយ និង​លើក​ឡើង​ពី​របៀប​កត់ត្រា​ទ្រព្យសម្បត្តិ លុះដល់​ពេល រសៀល លោក​បាន​ជួបប្រជុំ​ដាច់​ដោយឡែក​ចំពោះ​អ្នក​ដែល​មានឈ្មោះ​ក្នុង​បញ្ជីខ្មៅ​នៅ​ក្នុង​សាល ប្រជុំ​តូច។ 

​នាពេលនោះ លោក​បាន​ព្រមាន​ដល់​បុគ្គល​កងកំលាំងប្រដាប់អាវុធ​និង​អង្គភាព​ពាក់ព័ន្ធ​ឲ្យ​បញ្ឈប់ សកម្មភាព​ដែល​ខុស​ច្បាប់​ទាំងនោះ​ជាបន្ទាន់ កុំឲ្យ​មាន​ទៀត តែបើ​មាន​ច្បាប់​នេះ​នឹង​មិន​លើក លែង​ឡើយ​។  លោក​ទុក​ឧិ​កាស​ឲ្យ​កែប្រែ​ដោយ​គ្រាន់តែ​ធ្វើការ​ព្រមាន​និង​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា ខេត្ត​ជា​អ្នក​ធ្វើ​ការអប់រំ​បន្ត​។  ប៉ុន្តែ ចំពោះ​អង្គភាព​ជំនាញ​មេព្រៃ​នឹង​ត្រូវ​ដាក់​វិន័យ​រដ្ឋបាល របស់​អង្គភាព​សាមី​។​

​លោក ឧិ​ម  យ៉ិនទៀង បាន​ថ្លែងថា ដោយសារ​តែ​ខេត្ត​កំពង់ធំ​ស្ថិតនៅ​កណ្តាល​គេ​ហើយ​ប្រភព​ឈើ​មិនមែន​ចេញពី​ទី​នេះ​ពោល​គឺ​គ្រាន់តែ​ឆ្លងកាត់​តែប៉ុណ្ណោះ ដូច្នេះ​ អាច​អនុគ្រោះ​ចាត់ទុកថា​ជាការ ព្រមាន​លើក​ទី ១ តែ​សុំ​កុំ​មាន​ជា​លើក​ទី ២ ឲ្យសោះ លោក​ក៏​បាន​ព្រមាន​ខ្លាំងៗ​ដល់​ខេត្ត​ដទៃ ដែល​ជា​ប្រភព​ចេញ​ឈើ​ថា​ឲ្យបាន​ការ​ ប្រុងប្រយ័​ត្នកុំបណ្តែតបណ្តោយបែបនេះ តទៅទៀត៕                 

ថៃ​ប្រកាសថា​នឹងដាក់​ទាហាន​ជាច្រើន​រយ​នាក់​នៅ​តំបន់​បង្គោល​សីមា​លេខ​៤៦

ខាង​ថៃ​ថា​បាន​អះអាង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​នេះ​ថា ពួកគេ​នឹង​ដាក់​ពង្រាយ​ទាហាន​ជាច្រើន​រយ​នាក់​នៅ​ក្បែរ​តំបន់​ព្រំដែន​ត្រង់​បង្គោល​សីមា​លេខ​៤៦ ដែល​ជា​ទីកន្លែង​កម្ពុជា​បាន​ចាប់​ជនជាតិ​ថៃ​៧​នាក់​នោះ​។​ប៉ុន្តែ​ថៃ​បានបញ្ជាក់​ថា នេះ​មិនមែន​ជា​ការ​គំរាម​ខាង​យោធា​ទេ តែ​ខ្លួន​ធ្វើ​នេះ​ដើម្បី​ត្រៀមទប់ទល់​ជាមួយ​បាតុករ​អាវ​លឿង​ដែល​គ្រោង​នឹង​មក​ទីនេះ​​(៣១​ធ្នូ​)​។​

​    ​ប្រភព​ពត៌មាន​ពី​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​បានឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​៣១​ធ្នូ​នេះ ខាង​ទាហាន​ថៃ​បាន​ជូន​ដំណឹង​មក​ខាង​កងទ័ព​និង​អាជ្ញាធរ​កម្ពុជាថា ពួកគេ​នឹង​ពង្រាយ​បន្ថែម​ទាហាន​ជាច្រើន​រយ​នាក់​ទៀត​នៅ​តំបន់​ព្រំដែន​នៃ​ភូមិ​ណង​ចាន់ ឃុំ ស្រុក​គោក​ធ្យូង ខេត្ត​ស្រះកែវ​(​ថៃ​) ដែល​ឈម​នឹង​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​។​គឺ​នៅ​តំបន់​បង្គោល​សីមា​លេខ​៤៦​។​ភាគី​ថៃ​បាន​ជូនដំនឹង​ថា សូម​កុំ​ឲ្យ​ខាង​កម្ពុជា​ភ្ញាក់ផ្អើល​ចំពោះ​វត្តមាន​ទាហាន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ ពី​ព្រោះ​ការ​ដាក់​ពង្រាយ​ទាហាន​បន្ថែម​នេះ​ក្នុង​គោលបំនង​ទប់ទល់​ជាមួយ​បាតុករ​អាវ​លឿង​ថៃ​ដែល​គ្រោង​ធ្វើ​ដំណើរ​មក​កាន់​ទី​នេះ​។​បាតុករ​នោះ​មាន​ចំនួន​ប្រមាណ​១០០០​នាក់​។​

​    ​កន្លែង​ដែល​ថៃ​បន្ថែម​ទព័នោះ​គឺជា​កន្លែង​ដែល​កម្ពុជា​បាន​ចាប់ខ្លួន​ជនជាតិ​ថៃ​៧​នាក់​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ ក្នុងនោះ​មាន​ទាំង​សមាជិក​សភា មេ​បាតុកម្ម​អាវ​លឿង​និង​អ្នកកាសែត​ផង ពីបទ​លួច​ចូល​ដោយ​ខុស​ច្បាប់​ក្នុង​បំនង​ទុច្ចរិត​។​

ប្រជាជន​កម្ពុជា​ជិត ៧ ម៉ឺន​នាក់ បាន​មក​មើល​សាលាក្តី​ខ្មែរក្រហម​ក្នុង​អំឡុង​ពេល​ជិត ២ ឆ្នាំ


យោង​តាម​ការបញ្ជាក់រ​បស់​សាលាក្តី​ខ្មែរក្រហម បាន​អះអាង​ថា ប្រជាជន​កម្ពុជា ៦ ម៉ឺន ៧ ពាន់​នាក់ បាន​មក​មើល​សាលាក្តី​ខ្មែរក្រហម ក្នុង​អំឡុង​ពេល​ជិត​២​ឆ្នាំ​ចុងក្រោយ​នេះ ។ តួលេខ​នេះ​បាន​ធ្វើឲ្យ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ក្លាយ​ជា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ទី​១ ដែល​ទទួលបាន​ការគាំទ្រ និង​ចូលរួម​ពី​ប្រជាជន​ក្នុង​ចំនួន​ដ៏​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ នៃ​ការបង្កើត​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​លើ​ពិភពលោក ។ 

​    ​តួលេខ​ខាងលើ​ត្រូវ​បាន​រាប់​ចាប់តាំងពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០០៩ ដល់​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១០ និង​រាប់បញ្ចូល​ទាំង​ប្រជាពលរដ្ឋ​សាមញ្ញ មកពី​តាម​បណ្តា​ខេត្ត​នានា​ជនជាតិភាគតិច មកពី​ខេត្ត​រតនគិរី និង​មណ្ឌលគិរី សិស្ស និស្សិត មន្ត្រីរាជការ អង្គទូត ដើម​បណ្តឹងរដ្ឋប្បវេណី និង​អ្នកសារព័ត៌មាន ។ 
​    ​នៅ​ក្នុង​ចំនួន​នេះ អ្នក​ដែល​បាន​ចូលរួម​កម្មវិធី​ទស្សនកិច្ច​សិក្សា​នៅ​ឆ្នាំ​២០០៩ មាន​ចំនួន ៣.០១៨ នាក់ និង​ឆ្នាំ​២០១០ ចំនួន ៣២.៦៣៣ នាក់ ហើយ ៣១.៣៤៩ នាក់​ទៀត បាន​មក​ចូលរួម​ស្តាប់​សវនាការ សាធារណៈ​ក្នុង​សំណុំរឿង ០០១ ប្រឆាំង​នឹង​អតីត​ប្រធាន​មន្ទី​រស​-២១ កាំ​ង ហ្គេក​អ៊ាវ ហៅ ឌុ​ច ដែល​ដំណើរការ​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ដល់​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០០៩ ។ 

​    ​ប្រភព​នេះ​បា​និយាយទៀតថា កម្មវិធី​ដំណើរ​ទស្សនកិច្ច​សិក្សា​របស់ អ​.​វ​.​ត​.​ក​. ចាប់ផ្តើម​សាកល្បង​ជា​លើកដំបូង​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០០៩ ហើយ​ខេត្ត​ដំបូងបង្អស់ ដែល​មាន​ប្រជាជន​មក​ចូលរួម គឺ​ខេត្ត​កំពង់ចាម ចំនួន ១០០ នាក់ ។ ខេត្ត​ចុងក្រោយបង្អស់​គឺ​ខេត្ត​មណ្ឌលគិរី ដែល​មាន​ប្រជាជន​ចំនួន ៣៩០ នាក់ មក​ចូលរួម​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១០ កន្លង​ទៅ​ថ្មីៗ​នេះ ។ ក្នុង​ចំណោម​ខេត្ត​ក្រុង​ទាំង​២៤ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខេត្ត​កណ្តាល គឺជា​ខេត្ត​ដែល​មាន​អ្នកចូលរួម ដំណើរ​ទស្សនកិច្ច​សិក្សា និង​ស្តាប់​សវនាការ​សាធារណៈ​ច្រើន​ជាង​គេ ដែល​មាន​អ្នកចូលរួម​ចំនួន ៨.១៤០ នាក់ ហើយ​ខេត្ត​ដែលមាន​អ្នកចូលរួម​តិចជាងគេ គឺ​ខេត្ត​កោះកុង ដែល​មាន​ចំនួន ២៧០ នាក់ ។ 

​    ​ដោយឡែក ដំណើ​រទស្ស​កិច្ច​សិក្សា​លើក​ចុងក្រោយ​បង្អស់​នៃ​ឆ្នាំ​២០១០ ដែល​ប្រព្រឹត្ត​ទៅ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​នេះ មាន​អ្នកចូលរួម​ចំនួន ៥៥០ នាក់ មកពី​ខេត្ត​ចំនួន​ពីរ​ក្នុងនោះ ៣០០ នាក់​មកពី​ខេត្ត​កំពង់ចាម និង ២៥០ នាក់​មកពី​ខេត្ត​កែប ។ ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សា​ថ្ងៃនេះ អ្នកចូលរួម​បាន​ទស្សនា​ខ្សែភាពយន្ត ឯកសារ ទស្សនា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង និង​មាន​ឱកាស​បាន​ជួប និង​ស្តាប់​ការ​សំណេះសំណាល​របស់ លោក ក្រាញ់ តូ​នី ប្រធានការិយាល័យ​រដ្ឋ​បាល​ស្តីទី និង​ថ្នាក់ដឹកនាំ​ដទៃ ទៀត​នៃ អ​.​វ​.​ត​.​ក​. ៕

សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារប្រឹក្សាយោបល់សង្គមកម្ពុជាស្តីពី ការវិត្តន៍សិទ្ធិសេរីភាពនៅកម្ពុជា

សេចក្តី​ថ្លែង​ការណ៍​របស់​ទី​ភ្នាក់​ងារ​ប្រឹក្សាយោបល់​សង្គម​កម្ពុជា​
​ស្តី​ពី​ ការវិត្តន៍សិទ្ធិ​សេរី​ភាព​នៅ​កម្ពុជា

            ផ្តើម​ចេញ​ពី​ស្ថេរភាព​នយោបាយ​ ការ​ផ្សះ​ផ្សាបង្រួប​បង្រួម​ជាតិ​ ឯកភាព​ទឹក​ដី​ បន្ទាប់ពី​​ប្រទេ​ស​​កម្ពុជា​​​​បាន​ឆ្លង​ផុត​ពី​របបប្រល័យ​ពូជ​សាសន៍​ប៉ុល​ ពត​ និង​បាន​រំ​ដោះឲ្យ​រួច​ផុត​ពី​មហាទុក្ខសោក​វិនាសកម្ម​នៃ​ការ​កាប់​សម្លាប់​ពល​រដ្ឋខ្មែរ​ នៅ​ថ្ងៃទី​៧​ ខែ​ មករា ឆ្នាំ ១៩៧៩​ មក​ ស្ថាន​ការ​ណ៍​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​វិវត្តន៍​កាន់​តែប្រសើ​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​គួ​ឲ្យ​កត់​សម្គាល់។

                យើង​ខ្ញុំ​ ជាទី​ភ្នាក់​ងារ​ប្រឹក្សា​យោបល់​សង្គម​កម្ពុជា​ សូម​ទាញ​ចំ​ណាប់​អារម្មណ៍​សាធារណៈ​មតិ ជាតិ​និង​​អន្តរជាតិ​ ថា​ នៅ​ក្នុង​ឆ្នាំ​២០១០នេះ​ ព្រះ​រាជាណាចក្រកម្ពុជា​ បាន​និង​កំ​ពុង​ធ្វើ​ដំ​ណើរយ៉ាង​លឿង​ឆ្ពោះ​ទៅ​កាន់​ផ្លូវ​នៃ​ការ​គោរព​និង​លើក​កម្ពស់​សិទ្ធិ​សេរី​ភាព​យ៉ាង​ទូ​លំ​ទូ​លាយ​ ស្រប​តាម​គោល​ការ​ណ៍​​​ប្រជាធិបតេយ្យ​ សេរី​ពហុ​បក្ស និង​ការ​ពង្រឹង​និតិ​រដ្ឋ។

                បន្ថែម​ពី​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ទស្សនៈ​វិស័យ​ដ៏ច្បាស់​លាស់​​រក្សាបាន​នូវ​សន្តិ​ភាព​ ស្ថេរ​ភាពនយោបាយ​ ​ និង​ការ​អភិ​វឌ្ឍសង្គម​ បាន​នាំឲ្យ​ប្រទេស​នេះមាន​នូវ​កិត្យានុភាព​ និង​ការ​ទំ​នាក់​ទំ​នង​កិច្ច​សហប្រតិបត្តិ​​ការណ៍បាន​យ៉ាង​ល្អ​ប្រសើ ។ លទ្ធ​ផល​វិជ្ជ​មាន​ទាំង​នេះ​​​​ផ្តើមចេញ​ពីការ​​បើកចំ​ហ នូវ​សិទ្ធិ​សេរី​ភាពជូន​​ប្រជា​ពល​រដ្ឋក្នុង​ការ​ធ្វើ​នយោបាយ​ សេដ្ឋកិច្ច សង្គម  ជំ​នឿ​សាសនា សិទ្ធិ​ក្នុង​ការ​បង្កើត​នូវ​អង្គការ សមាគម​ និង​សហជីព​នានា ជាពិ​សេសសិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​  គឺ​បាន​​បញ្ជាក់​ច្បាស់​ថា​ កម្ពុជា​បាន​និង​កំ​ពុង​គោរពយ៉ាង​ត្រឹម​ត្រូវ​តាម​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ សេចក្តី​ប្រកាសស្តី​ពី​សិទ្ធិ​មនុស្ស និង​កតិកាសញ្ញា ព្រម​ទាំង​អនុសញ្ញានានា​។

                ក្រៅ​ពី​នេះ​ ពល​រដ្ឋខ្មែរ​ទាំង​ពីរភេទ​មាន​សិទ្ធិ​គ្រប់​គ្រាន់​តាម​ច្បាប់​រដ្ឋធម្ម​នុញ្ញ​ ក្នុង​ការ​ធ្វើ​កូដកម្ម​ បាតុកម្ម​ដោយ​សន្តិ​វិធី​ និង​សិទ្ធិ​ក្នុង​ការ​ការ​ពារ​ខ្លួន​តាម​ប្រព័ន្ធ​តុលាការ​។​ ពិត​ណាស់​ថា​ បើ​ទោះ​ជា​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នៅ​មាន​កង្វះ​ខាត ខ្លះៗក៏​ពិត​មែន​​ ក៏​ប៉ុន្តែ យើង​បាន​កត់​សម្គាល់​ឃើញ​ថា​ រាជ​រដ្ឋាភិបាល​ រដ្ឋសភា ព្រឹទ្ធ​សភា  ដោយ​មាន​ការ​ចូល​រួម​ពី​អង្គការ​សមាគម​ផ្សេងៗ ជឿ​ជាក់​ថា​ ដំ​ណើរ​ការ​ប្រជា​ធិ​បតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្សនៅ​កម្ពុជា​និង​បាន​ប្រសើ​ជាង​នេះ​ថែម​ទៀត។ ​ផ្ទុយ​ពី​​ការអះ​អាង​របស់​អង្គការ​សមាគម​សិទ្ធិ​មនុស្ស​មួយ​ចំ​នួន​ ដែល​មិន​ស្ថិត​នៅ​ក្នុង​ភាព​ឯករាជ្យ​ បានធ្វើ​ការ​វាយ​តម្លៃ​ខុសពី​ការ​ពិត​ស្តី​ពី​ស្ថាន​ការ​ណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដោយ​ចោទថា​សិទ្ធិ​មនុស្ស​មាន​ការ​ធ្លាក់​ចុះ​ ។ ការ​ចោទ​ប្រកាន់​បែប​នេះ​ដោយ​សារ​ពួក​គេ​ ងប់​ជ្រុប​ និង​ប្រកាន់​យក​​និន្នាការ​គាំ​ទ្រ​គណបក្ស​ប្រឆាំង​ ហើយ​ពួក​គេ​រិះ​គន់​ដើម្បី​បំ​ពេញ​ចិត្តប្រទេស​​ម្ចាស់ជំ​នួយ​តែ​ប៉ុ​ណ្ណោះ​។

                ដើម្បី​បង្ហាញ​ពី​ការ​បើក​ទូ​លាយ​នូវ​សិទ្ធិ​សេរី​ភាព​នេះ​ យើង​ខ្ញុំ​សូម​បាន​ដឹង​ថា​ នៅ​កម្ពុជា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​ មាន​អង្គការ​សមាគម សហជីព​ ប្រមាណ​ជាង​៣ពាន់​ បាន​និង​កំ​ពុង​ធ្វើ​សកម្ម​ភាព​ដោយ​សេរី​នៅ​ទូទាំង​ប្រ​ទេស​ ក្រៅ​ពី​នេះ​មាន​ទាំង​សារព័ត៌មាន​  គេហទំ​ព័រ វិទ្យុ រាប់​រយ​ ថែម​ទាំង​មាន​វិទ្យុ​ និង​កាសែត​ប្រឆាំង​រដ្ឋាភិបាល​ទៀត​ផង​ ។​ ក្នុង​នោះ​ ការ​បញ្ចេញ​មតិ​យោបល់​ខ្លះ​ បាន​រំ​លោភ​ជ្រុល​ហួសព្រំ​ដែន​នៃ​ច្បាប់​ទើប​មាន​ការ​ប្តឹង​ផ្តល់​ឡើង​តុលាការ​ ដែល​សកម្ម​ភាព​ដោះ​ស្រាយ​តាម​និតិ​វិធី​ច្បាប់​ មិន​មែន​ជា​ការ​គាប​សង្កត់​ក្រុម​បរឆាំង​នោះ​ឡើយ​។

ដូច្នេះ​ យើង​ខ្ញុំ​ទាំង​អស់​គ្នា​តំណាង​ឲ្យ​ទី​ភ្នាក់​ងា​រ​ប្រឹក្សាយោបល់សង្គមកម្ពុជា សូម​ធ្វើ​ការ​​កត់​សម្គាល់​ពី​ដំ​ណើរការ​ប្រជា​ធិ​បតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ថា​ពិត​ជា​បាន​ប្រសើឡើង​ និង​សូម​សម្តែង​ការ​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​ក្នុង​ការចូល​រួម​លើក​ស្ទួយ​ការ​គោរព​សិទ្ធិ​មនុស្សជា​មួយ​រាជ​រដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​នានាដើម្បី​​​ សន្តិ​ភាព​ និង​ការ​អភិ​វឌ្ឍ​ប្រទេស​ប្រកប​ដោយ​ចី​រភាព​៕
​ធ្វើ​នៅ​រាជ​ធានី​ភ្នំ​ពេញ​ ថ្ងៃ​ទី  ៣១ ខែ​ ធ្នូ ឆ្នាំ​ ២០១០
ទី​ភ្នាក់​ងា​រប្រឹក្សា​យោបល់​សង្គម​កម្ពុជា​


          អ៊ឹង​ មល្លី​វណ្ណ

​​សេចក្តីថ្លែងការណ៏ របស់សហពន្ធ័សិទ្ធិមនុស្ស និងអភិវឌ្ឍន៏កម្ពុជា​ ស្តីពីស្ថានភាពសិទ្ធិមនុស្សឆ្នាំ ២០១០

ព្រះរាជាណាចក្រកម្ពុជា
ជាតិ ​​   សាសនា    ព្រះមហាក្សត្រ

​​សេចក្តីថ្លែងការណ៏របស់សហពន្ធ័សិទ្ធិមនុស្ស និងអភិវឌ្ឍន៏កម្ពុជា​ស្តីពីស្ថានភាពសិទ្ធិមនុស្សឆ្នាំ ២០១០      
                                                                                                              
សហពន្ធ័សិទ្ធិមនុស្ស និងអភិវឌ្ឍន៏កម្ពុជា ជាសម្ពន្ធ័អង្គការ-សមាគមក្នុងស្រុក មានអង្គការសមាគម ជាសមាជិកចំនួន ៣០ សូមធ្វើការកត់សំគាល់ស្ថានភាពសិទ្ធិមនុស្សឆ្នាំ​​​ ២០១០ នៅព្រះរាជា​ណាចក្រកម្ពុជា ដូចខាងក្រោម ។
          ស្ថានភាពសិទ្ធិមនុស្សឆ្នាំ ២០១០ នៅព្រះរាជាណាចក្រកម្ពុជា​ តាមរយៈការកត់​សំគាល់នូវ ជំហានវិជ្ជមានថ្មី ៗ ដែលបានលេចចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​​ រដ្ឋសភា ព្រឹទ្ធសភា អង្គការសង្គមស៊ីវិលជាតិ និង អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹង​អំពើរំលោភបំពានផ្នែក​​សិទ្ធិមនុស្ស​ ការ​រើស​​​​​​អើងប្រឆាំងនឹងស្ដ្រីភេទ អំពើជួញដូរ មនុស្ស អំពើធ្វើអាជីវកម្មផ្នែក​ពេស្យាកម្ម និង អំពើអាសអា​ភាស ដែលនាំអោយប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ស្រ្តីភេទ ។ ក្នុងនេះអាជ្ញាធរកម្ពុជាបានប្រឹងប្រែង ធានា​រ៉ាប់​​រងអោយមាន​ការគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងធម្មនុញ្ញ​នៃអង្គការសហប្រជាជាតិ សេចក្ដី​ប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា​​ ព្រមទាំងអនុសញ្ញា​ទាំងទ្បាយ​ទាក់ទងទៅ នឹង​សិទ្ធិមនុស្ស សិទ្ធិនារី និងសិទ្ធិកុមារ ។ ដោយបាន​ផ្តល់​ជូនប្រជាពលរដ្ឋខ្មែរ​គ្រប់រូបមាន​ភាព​ស្មើគ្នា  ចំពោះ​ មុខច្បាប់​​​ ។ ពលរដ្ឋខ្មែរមាន​សិទ្ធិការពារខ្លួន​តាមផ្លូវ​តុលាការមានសិទ្ធិសេរីភាព និង ករណី​កិច្ច ដូចគ្នាទាំងអស់ គ្មានការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការ នយោបាយ​ ដើមកំណើតជាតិ ឋានៈ សង្គម ធនធាន រឺស្ថានភាពឯទៀតទ្បើយ ។ ​

          យើងបានកត់សំគាល់ក្នុងជំហានរីកចំរើនថា ​​​ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិបោះឆ្នោត  និងមាន សិទ្ធិឈរឈ្មោះអោយ​គេបោះឆ្នោត ស្របតាមមាត្រាទី ៣៤ ថ្មី រដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រ កម្ពុជា និង ស្របតាម របបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ។ លើសពីនេះប្រជាពលរដ្ឋខ្មែរ  ទាំងពីរភេទមានសិទ្ធិ ចូលរួមយ៉ាង សកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ ស្របតាមមាត្រាទី ៣៥ ដែលមានចែងក្នុង រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ប្រជាពលរដ្ឋខ្មែរ ទាំងពីរភេទមានសេរីភាពបង្កើតគណបក្សនយោបាយ អង្គការមិនមែន រដ្ឋាភិបាល អង្គការសារពត័មាន  សហជីព និងចូលជាសមាជិកសហជីព ដោយទទួលបាននូវសិទ្ធិធ្វើកូដកម្ម និង បាតុកម្មដោយ​សន្ដិវិធី ដែលតម្រូវអនុវត្ដក្នុងក្របខ័ណ្ឌច្បាប់។

       ទន្ទឹមនឹងនេះ   យើងមានការផ្តោតអារម្មណ៏ខ្លាំងទៅលើការបាញ់សំលាប់ជនជាតិខ្មែរស្លូតត្រង់​ ក្រៅច្បាប់ ពីសំណាក់ទាហ៊ានសៀមក្នុងរយៈពេលកន្លងមក ដែលពួកគាត់បានចូលទៅក្នុងព្រៃក្បែរ​តំបន់ព្រំ​ដែនកម្ពុជា-ថៃ​​បណ្តាលអោយមានមនុស្សស្លាប់   និង រងរបួសជាច្រើនករណី  ទោះបីជាមាន កំណត់ទូតពី ក្រសួង ការ បរទេស  និង កិច្ចសហប្រតិបត្តិការអន្តរជាតិជាច្រើនលើក ជូនខាងភាគីថៃក៏ ដោយ ក៏ករណី​នេះបានកើត ឡើងជាបន្តបន្ទាប់គួរអោយសោគស្តាយ​ទង្វើព្រៃផ្សៃឃោរឃៅអមនុស្ស ធម៌ប្រព្រឹត្តិឡើងដោយ ទាហ៊ាន សៀមប្រឆាំងនឹងជនស្លូតត្រង់កម្ពុជាចាប់តាំងពីខែ កក្កដា ឆ្នាំ ២០០៨ រហូតដល់បច្ចុប្បន្ន ដូចជាករណីបាញ់ ប្រហារ ការធ្វើទារុណកម្ម និងការបាត់ខ្លួន។ល។ សកម្មភាពទាំង នេះជា​ទង្វើប្រឆំាងនឹង ៖
-   ធម្មនុញ្ញអង្គការសហប្រជាជាតិ ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ១៩៤៥ មាត្រា ៥៥ តំរូវអោយរដ្ឋជាភាគី គោរព និង លើកកំពស់សិទ្ធិជាសកល និង សេរីភាពជាមូលដ្ឋានរបស់មនុស្ស ។
-   សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សថ្ងៃទី ១០ ខែ ធ្នូ ឆ្នាំ ១៩៤៨ ត្រង់មាត្រា ៥ ចែងថា គ្មានជន ណាម្នាក់ត្រូវទទួលទារុណកម្ម ឬ ប្រព្រឹត្ដកម្មកាចសាហាវឥតមនុស្សធម៌ ឬ ថោកទាបបានឡើយ 
-  កតិកាសញ្ញាអន្ដរជាតិស្ដីពីសិទ្ធិពលរដ្ឋ និង នយោបាយ មាត្រា ៦ ត្រង់កថាខណ្ឌទី ០១ ចែងថាជន គ្រប់រូបមានសិទ្ធិមានជីវិតជាប់ពីកំណើត ។ សិទ្ធិនេះត្រូវការពារដោយច្បាប់ ។ គ្មានជនណាម្នាក់ត្រូវគេ ប្រហារជីវិតតាមអំពើចិត្ដបានឡើយ ។
-  ធម្មនុញ្ញអាស៊ានមាត្រា ១ មាត្រា ២ មាត្រា ១៥  ដែលតំរូវអោយរដ្នជាសមាជិកត្រូវគោរពសិទ្ធិមនុស្ស ជាមូលដ្ឋាន ដែលក្នុងនោះប្រទេសថៃក៏ជារដ្ឋភាគីហត្ថលេខីផងដែរ ។ 

  ទោះជាស្ថានភាពសិទ្ធិមនុស្សឆ្នាំ​​​២០១០ នៅមានចំនុចខ្វះខាតខ្លះៗ ក្តី ក៏សហពន្ឋ័សិទ្ឋិមនុស្ស និង អភិវឌ្ឍន៍កម្ពុជា សូមគាំទ្រលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងទាំងអស់​ ចំពោះរាជរដ្ឋាភិបាល រដ្ឋសភា និង ព្រឹទ្ធសភា អង្គការមិនមែនរដ្ឋាភិបាល និង ស្ថាប័នដ៏ទៃទៀតដែលកំពុងអនុវត្តការងារក្នុង បុព្វហេតុលើកស្ទួយ សិទ្ធិមនុស្ស នៅកម្ពុជា ។
                                                      ធ្វើនៅរាជធានីភ្នំពេញ.ថ្ងៃទី ៣០   ខែ   ធ្នូ  ឆ្នាំ  ២០១០
                                      សហពន្ឋ័សិទ្ឋិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា
                                       ប្រធាន

                                         ថៅ  វាសនា

អតីត​នាយក​រដ្ឋមន្រ្តី​ថៃ ប្រាប់​ស៊ូថេប ឲ្យ​មក​ជួប​សម្ដេច​តេជោ ដោះ​ស្រាយ​បញ្ហា​ជន​ជាតិ​ថៃ​ទាំង​៧​រូប មុន​ពេល​តុលាការ​កាត់​ក្ដី

ភ្នំពេញ លោក​បានហាន ស៊ីលប៉ាអាចារ្យ ប្រធាន​ក្រុម​ទីប្រឹក្សា​គណបក្ស​ឆាតឆៃ បាតាណា និង​ជា​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ បាន​ប្រាប់​លោក​ស៊ូថេប​ ថងស៊ូបាន ឧបនាយក​រដ្ឋមន្រ្តី​ថៃ ឲ្យ​មក​​កាន់​ប្រទេស​​កម្ពុជា​ឲ្យ​បាន​ឆាប់ ​​ដើម្បី​ចរចា​រក​ដំណោះ​ស្រាយ​​​​ដោះ​លែង​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​ ដែល​​ត្រូវ​បាន​​ឃុំ​​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ប្រទេស​កម្ពុជា។
លោក​ស៊ីលប៉ាអាចារ្យ បាន​លើក​ឡើង​ថា លោក​ស៊ូថេប គួរ​មក​កាន់​ប្រទេស​កម្ពុជា​ឲ្យ​បាន​ឆាប់​ដើម្បី​ជួប​ចរចា​ដោយ​ផ្ទាល់ជាមួយ​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​​នៃ​ព្រះ​​រា​ជា​ណា​ចក្រ កម្ពុជា អំពី​ករណី​ដោះ​លែង​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​នោះ។ លោក​ស៊ីលប៉ាអាចារ្យ បាន​ថ្លែង​ទៀត​ថា ការ​ជួប​ចរចា​នេះ គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ កាត់​ក្ដី​ករណី​ជន​ជាតិ​​​ថៃ​ទាំង​៧​រូប​​នោះ ហើយ​បើ​កាន់​តែ​ឆាប់​គឺ​កាន់​តែ​ប្រសើរ។

ជន​ជាតិ​ថៃ​ទាំង​៧​រូប​នោះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​ចូល​ដោយ​ទុច្ចរិត​ក្នុង​ទីលាន​យោធា និង​ពី​បទ​ឆ្លង​ដែន​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ច្បាប់ ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​នេះ។
លោក​កាស៊ីត ភិរម្យ រដ្ឋមន្រ្តី្ក​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ជួប​ចរចា​រក​ដំណោះ​ស្រាយ​ពី​បញ្ហា​នេះ​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​និង​កិច្ច​សហ ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ប៉ុន្តែ​មិន​មាន​ផល​វិជ្ជមាន​អ្វី​នោះ​ទេ គឺ​បាន​ត្រឹម​​តែ​ទុក​លទ្ធភាព​ឲ្យ​តុលា ការ​ជា​អ្នក​សម្រេច​តែ​ប៉ុណ្ណោះ ពីព្រោះ​កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ មិន​អាច​បុគ្គល​ណា​ម្នាក់​រំលោភ​ច្បាប់ កម្ពុជា​បាន​នោះ​ទេ៕

ថៃ​បន្ថែម​កម្លាំង​ក្រាស់ក្រែល​នៅ​ចំណុច​បង្គោល​លេខ​៤៦ ចាំ​ទប់​បាតុករ​អាវ​លឿង

ភ្នំពេញ ៖ មេ​បញ្ជា​កង​យោធពល​ខេមរ​ភូមិន្ទ ប្រចាំ​នៅ​ច្រក​ណង​ចាន់ បាន​ឲ្យ​ដឹង​ថា កង​ទ័ព​ថៃ​​បាន​​បន្ថែម​កម្លាំង​មក​ចំណុច​លេខ​៤៦ ដែល​ជា​ចំណុច​ទីតាំង​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​៧​រូប។ ការ​បន្ថែម កម្លាំង​របស់​ពួក​គេ ត្រូវ​បាន​មេ​ទ័ព​ថៃ​ប្រាប់​ថា ដើម្បី​ទប់​ស្កាត់​មេ​បាតុករ​អាវ​លឿង ដែល​គ្រោង​មក​តវ៉ា នៅ​ចំណុច​នេះ។
មេ​បញ្ជា​ការ​រូប​នេះ​​បាន​បន្ថែម​ទៀត​ថា កង​ទ័ព​ថៃ​បាន​ផ្ដល់​ព័ត៌មាន​ថា ក្រុម​បាតុករ​អាវ​លឿង គេ​គ្រោង​មក​តវ៉ា​គឺ​មាន​គ្នា​ប្រមាណ​ជាង​១​ពាន់​នាក់ ដើម្បី​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​បក្ខ​ពួក​របស់​គេ នៅ​ចំណុច​ខាង​លើ។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ កង​ទ័ព​ទាំង​ពីរ​បាន​សហការ​គ្នា​ល្អ​ថា សូម​កុំ​ឲ្យ​មាន​ការ​ប្រឈម​មុខ​គ្នា ព្រោះ​ការ​បន្ថែម​កម្លាំង​ទ័ព​ថៃ គឺ​ដើម្បី​ទប់​ស្កាត់​កម្លាំង​បាតុករ​តែ​ប៉ុណ្ណោះ។
ដោយ​ឡែក​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​មុន​នេះ មេ​បញ្ជា​ការ​ភូមិ​ភាគ​៥​របស់​កម្ពុជា និង​មេ បញ្ជា​ការ​ភូមិ​ភាគ​១​របស់​ថៃ បាន​ជួប​ប្រជុំ​គ្នា​នៅ​ចំណុច​ច្រក​ប៉ោយ​ប៉ែត បន្ទាប់​មក​ក៏​បាន​ឯកភាព​គ្នា ថា នឹង​ចុះ​ទៅ​ដល់​ចំណុច​នោះ​ទាំង​អស់​គ្នា។ រហូត​មក​ដល់​ម៉ោង​១១​និង​៣០​នាទី​នេះ ក្រុម​បាតុករ អាវ​លឿង​មិន​ទាន់​មក​ដល់​ចំណុច​ព្រំដែន​តាម​ការ​គ្រោង​ទុក​របស់​គេ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​តាម​ព័ត៌មាន គេ​បា្រប់​ថា ពួក​គេ​អាច​នឹង​មក​ដល់​នៅ​ចន្លោះ​ម៉ោង​១២​ថ្ងៃ​ត្រង់ ឬ​អាច​ដល់​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣១ ខែ​ធ្នូ​នេះ។
គួរ​បញ្ជាក់​ថា ចំណុច​ច្រក​ព្រំដែន​របៀង​ទាំង​៣ រវាង​កម្ពុជា-ថៃ នៅ​តែ​បន្ត​បិទ​ជា​ដដែល ដោយ មិន​ទាន់​មាន​ដំណើរ​ការ​ចេញ​ចូល​នៅ​ឡើយ​នោះ​ទេ៕

ទាហាន​ថៃ​បាន​​ដំឡើង​​សាច់ដុំ​​​កម្លា​​​បរិ​យាកាស​នៅក្នុងទឹកដី​​របស់គេ ខេត្តស្រះ​កែវ ទល់មុខ​កន្លែង​​ចាប់ពលរដ្ឋ​​ថៃ​៧​នាក់

​​ខេត្តបន្ទាយមានជ័យ​ ៖ ​ស្ថានភាព​យោធា​នៅ​​​តាម​តំបន់ព្រំដែន​​​ក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ​មានការ​ប្រែប្រួល​​បន្តិច ដោយ​សារ​​​កង​ទ័ព​ថៃ ​នៅក្នុង​​បន្ទាយ​​របស់គេ​​មាន​ការហ្វឹកហាត់​​​ទាហាន​ញឹកញាប់​​ និង​បើក​​រថពាសដែក រថ​ក្រោះ​ចេញ-ចូល រោទិ៍​បង្កើន​​សម្លេង​ខ្លាំងៗ កំដៅ​សាច់​ដុំ ​ហាក់​​កម្លា​បរិយាកាស​កាលពីថ្ងៃទី​​៣០ ធ្នូ ​​២០១០ កន្លង​មក​នេះ ប៉ុន្តែ​​​សំរាប់​​កង​ទ័ព​កម្ពុជា​​ដែល​ស្ថិត​នៅ​​ទល់មុខ​គ្នា​​​​ក្នុងខេត្ត​បន្ទាយ​មានជ័យ គិត​ថា នេះជារឿង​​ធម្មតា​...​​អ្នក​ឯង​​ធ្វើ​អ្វី​​ធ្វើ​ទៅ​នៅក្នុងទឹក​ដីរបស់អ្នក​ឯង​ ។​
​មន្ត្រីជាន់់ខ្ពស់​​យោធាកម្ពុជា លោក​ជា តារា ​អគ្គមេ​បញ្ជា​​ការរង​នៃ​កង​យោ​ធពលខេមរ​ភូមិន្ទ បាន​មាន​​ប្រសាសន៍​​ថា លោកទទួលដំណឹង​​​ថា កង​ទ័ព​ថៃ​​បាន​ចល័ត​ទ័ព​នៅ​ក្នុងទឹកដី​​របស់គេ​ពិត​មែន ប៉ុន្តែ​​នៅតាម​បណ្តោយ​ព្រំដែន​​ខេត្ត​ព្រះ​វិហារ​​មាន​ស​ភាពធម្មតា​ទេ យើងតែង​តែ​ធ្វើការ​​ទំនាក់ទំនង​គ្នាទៅវិញ​ទៅមក ហើយ​​បើ​និយាយ​​ពី​កាតព្វ​កិច្ច​ការពារ​ទឹកដី​​វិញ ​យើង​មិន​​​​ធ្វេស​ប្រហែស​ទេ ។
លោកឈូក អាង​​ មេបញ្ជា​ការ​​ប៉ូលិស​​ការ​ពារ​ព្រំដែន​គោក​វរសេនាតូច​លេខ​៩១១ បាន​ឱ្យ​​ដឹង​ថា ​ខាង​កង​ទ័ព​ថៃ​មិន​មានការ​បង្កើន​​កំលាំង​​អ្វីទ ​ចាប់​ពី​​ខ្សែ​បន្ទាត់ព្រំដែន​​ទល់មុខ​​ប៉ោយប៉ែត​​រហូត​ដល់ច្រក​​ទ្វារ​បឹង​ត្រកួន​ ស្រុក​ថ្មពួក ​គ្រាន់​តែ​​មានការ​​ផ្លាស់ប្តូរ​ទ័ព​​ខ្លះៗ និង​ធ្វើការ​ហ្វឹក​​ហាត់​​ញឹកញាប់​​ក្នុងទឹកដី​របស់​គ ដោយ​មាន​​ប្រើ​​រថ​ពាស​ដែក​ និង​រថ​ក្រោះ​ខ្វាត់​ខ្វែង​ផងដែរ​ ​រីឯ​កំលាំង​​ទ័ព​​ខាងកម្ពុជាវិញ​ នៅ​តែការពារ​ទឹក​ដី​​​ម៉ឺង​​ម៉ាត់​​​ដដែល ។​
លោកអនុសេនីយ៍​​​ជិន សុផល ​នាយ​រង​​ប៉ុស្តិ៍​​ការពារព្រំដែន វរសេនាតូច​​លេខ​​៩១១ ​បាន​និយាយ​ថា ​ម្សិល​មិញ​​​ឃើញនៅក្នុងទឹកដី​ថៃ ​ក្រុម​ទាហាន​​ថៃ​​បានបើក​​រថ​ពាស​ដែក​​៣គ្រឿង ​​​មក​កាន់​​ខ្សែ​ត្រៀម​​​ជួរ​មុខ​​​នៃបន្ទាត់​​​ព្រំដែន ប៉ុន្តែ​​​ថ្ងៃ​នេះ​​ឃើញ​​ដក​ទៅវិញ​​១គ្រឿង​​ហើយ ។ ​
ចំណែក​​លោក​នាក់ វង្ស ​មេ​បញ្ជា​ការ​​រង និង​​នាយសេនាធិការ​​កង​ពល​តូចថ្មើរ​​ជើង​លេខ​៤២ បាន​ឱ្យ​​ដឹង​ថា ​​នៅ​តាម​ខ្សែ​បន្ទាត់ព្រំដែន​ខេត្ត​ឧត្តរ​មានជ័យ​​ឯណោះ​វិញ ​ចាប់ពី​តំបន់​មុំ​៣ រហូត​​ដល់​ប្រាសាទ​​តា​មាន់ធំ ជួរ​ភ្នំដង​រែក ស្ថាន​ភាពយោធារវាង​កម្ពុជា​-​​ថៃ ​មិនមាន​ភាពតានតឹង​​កើតឡើង​ទេ បន្ទាប់ពីមាន​ការ​ចាប់ខ្លួន​ពលរដ្ឋថៃ​៧​នាក់​​បញ្ជូន​​​មកកាន់រាជធានី​ភ្នំពេញ​រួចមក ​ពោល​គឺ​​ការ​ទំនាក់​ទំនង​​នៅល្អ​​ធម្មតា ៕

Thursday, December 30, 2010

កាស៊ីត ភិរម្យ ​​​​បរាជ័យ​ក្នុង​បេសកកម្ម​ដោះលែង​​​ពលរដ្ឋ​ថៃ​​ ខណៈ​រដ្ឋាភិបាល​​មិនលូកដៃ​​ក្នុងកិច្ច​ការ​​តុលាការ

លទ្ធ​ផល​​​ពិភាក្សា​​​បន្ទាន់​​មួយ​​រវាង​លោក​​កាស៊ីត ​ភិរម្យ ​និង​លោក​ឧប​នាយករដ្ឋ​​មន្ត្រី​ហោ​ ណាំ​ហុង ​កាលពី​វេលាម៉ោង​​​៤​រសៀលថ្ងៃទី​​៣០ ធ្នូ ២០១០ ដោយ​ប្រើ​ពេល​អស់ជាង​​១ម៉ោង​នោះ បានបង្ហាញ​​ថា ការជួយរំដោះ​​ពលរដ្ឋ​ថៃ​​៧​នាក់ ​ឱ្យរួច​ផុតពី​ដៃ​តុលាការ​​កម្ពុជា​របស់​​ប្រមុខ​​ការទូត​ថៃត្រូវ​ទទួល​បរាជ័យ​​ហើយ ដោ​យសារ​ថា ​រឿង​នេះ​ជា​​ធ្លាក់ទៅក្នុងដៃ​​តុលាការ ដូច្នេះ​​ទុក​ឱ្យ​​តុលាការ​​ជាអ្នក​​ចាត់ការ​តាមនីតិវិធី​ចុះ ។ ​លោក​ឧបនាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង ​បាន​មាន​ប្រសាសន៍​​​​ក្រោយ​ជំនួបជាមួយ​លោកកា​ស៊ីត ​ភិរម្យ ​រដ្ឋ​មន្ត្រី​​ការបរទេស​​ថៃថា លោក​កា​ស៊ីត​​ ភិរម្យ​​​ ពិតជា​បាន​​ពិភាក្សា​បន្ទាន់​​ជា​មួយ​រូប​​លោក​ស្តី​ពីមធ្យោបាយ​​ដោះលែង​​ពលរដ្ឋ​​ថៃទាំង​៧​នាក់នោះប្រាកដមែន​​ ប៉ុន្តែ​​ទោះជាយ៉ាង​ណា រដ្ឋាភិបាល​​​កម្ពុជា​មិនអាច​​ជួយបានទេ​ ​ដោយសា​រ​តែ​​សំណុំរឿង​នោះ​​បានធ្លាក់​​ដល់ដៃ​​តុលាការ​​បាត់​ទៅហើយ ​រដ្ឋាភិបាល​​មិនអាច​លូកដៃ​​ចូល​ក្នុង​​កិច្ចការ​​តុលាការ​បានទេ​...​​ តុលាការ​ថៃ​ឯក​រាជ្យ ​រីឯ​​តុលាការ​កម្ពុជា​ក៏ឯករាជ្យ​ដែរ ។​
លោក​ឧបនាយករដ្ឋ​មន្ត្រី​​​ហោ ណាំហុង បញ្ជាក់​ថា ភាគីទាំង​​២​កម្ពុជា​-ថៃ​បាន​​យល់​ឃើញ​​ដូចគ្នា​ថា កិច្ច​ការ​នេះ​គួរ​ទុក​ឱ្យ​​​តុលា​ការ​​ចាត់​ការ​​ទៅ​តាម​នីតិវិធី​​របស់គេ​មួយរយៈ​​ចុះ រង់ចាំ​​មើល​ថា តើ​​វា​ដល់​ដំណាក់​កាល​​ណា​ខ្លះ​? មិនតែ​ប៉ុណ្ណោះ​​លោក​ឧប​នាយករដ្ឋ​មន្ត្រី​​​បានប្រាប់​​លោក​កាស៊ីត ភិរម្យ​ ថា ជនជាតិថៃ​​ទាំង​៧​នាក់ ដែលកំលាំងការពារព្រំដែន​​កម្ពុជា​ចាប់ខ្លួន​នោះ គឺ​ចាប់នៅក្នុងទឹកដី​កម្ពុជា ក្នុង​ភូ​មិ​​ជោគជ័យ ​ឃុំ​អូរបីជាន់ ស្រុក​​អូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ ​ខណៈ​ដែលពួកគេ​​​ចូល​ដោយគ្មាន​​ការ​អនុញ្ញាត​​ និង​ខុសច្បាប់ ។
លោកកាស៊ីត ភិរម្យ ​បានសំដែង​ការ​សោក​ស្តាយ​​ថា រូប​​លោក​ក៏​មិន​​​បានដឹង​ថា ពលរដ្ឋថៃ​​ទាំង​៧​នាក់​នោះ​ចូលមក​ក្នុងទឹកដីកម្ពុជា​នោះដែរ​ហើយ​​ប្រសិន​បើ​​ពួកគេ​​បានចូល​មក​ក្នុង​ទឹកដី​កម្ពុជា ដោយ​​ខុស​ច្បាប់​​ គ្មាន​​ការអនុញ្ញាត​​មែន​នោះ​​ គឺវា​ពិបាក​ហើយ​។​ ​គេ​បាន​ដឹង​តាំង​ពី​ដំបូង​មក​ម៉្លេះ​ថា ដំណើរ​​ប្រញាប់​មកកាន់ប្រទេស​កម្ពុជា​​របស់​លោក​​កាស៊ីត ភិរម្យ បែបនេះ ​ត្រូវបាន​អ្នក​តាម​ដាន​​ក្នុង​​ប្រទេស​កម្ពុជា​​យល់ឃើញ​ថា គ្មានអ្វីក្រៅ​​​ពី​មក​​ពិភាក្សា​​សំរួល​សុំ​ឱ្យ​មានការ​ដោះលែងពលរដ្ឋ​​ថៃ​៧​នាក់ ​ដែលអាជ្ញាធរ​​កម្ពុជា​​ចាប់ឃាត់ខ្លួននោះ​ទេ ​ព្រោះនេះ​ជា​ព្រឹត្តិការណ៍​​ដ៏ក្តៅ​​កក្រើក​​រវាង​​កម្ពុជា​-ថៃ ដែលទើប​​កើតឡើង​ថ្មី​ៗ​នេះ ប៉ុន្តែ​ទំនង​​កាស៊ីត ភិរម្យ ​មិនទទួល​​បានជោគជ័យ​​​ទេ ក្នុង​បេសកកម្ម​​រំដោះ​​មនុស្ស​​ថៃ​៧​នាក់​នេះ ព្រោះ​​វីរៈ​​ ខ្វាម​​ឃីត ក្នុង​ចំណោម​​៧​នាក់​​នោះ ធ្វើខុស​​ម្តង​ហើយ​​​ម្តង​ទៀត និងអ្នក​​​ខ្លះ​​សមាជិក​​សភា ​តែ​បែរ​​ជា​មិនយល់​​ច្បាប់​...ឥឡូវ​ពួកគេ​​បរាជ័យ​មែន ៕​

កម្ពុជា​មិន​ព្រម​ដោះលែង​ជនជាតិ​ថៃ ៧ រូប​ទេ​

Zdc4zdviot Zwriyzdjnz
ជនជាតិ​ថៃ​៧​នាក់​ ​ក្នុងនោះ​មាន​សមាជិក​សភា​២​នាក់​ផង​ដែល​អាជ្ញាធរ​ខ្មែរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ម្សិលមិញ​មិន​ត្រូវបាន​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ​ទេ​។ 

លោក ហោ ណាំហុង បានប្រកាស​ក្រោយពីជំនួប​រវាង​លោក កា​ស៊ីត ភារម្យ រដ្ឋមន្ត្រី​ការបរទេស​ថៃ​នៅ​មុន​នេះ​បន្តិច​ថា រដ្ឋាភិបាល​កម្ពុជា ទុកឲ្យ​តុលាការ​ជា​អ្នក​ចាត់ការ​តាមច្បាប់​ ពី​ព្រោះ​បញ្ហា​នេះ​ហួស​ពី​ដៃ​របស់​រដ្ឋាភិបាល​ហើយ​។ 

​លោក ហោ ណាំហុង ​បាន​ជួប​ជាមួយ​លោក​កា​ស៊ីត ភារម្យ​ នៅ​រសៀល​ថ្ងៃ​៣០​ធ្នូ​នេះ​នៅឯ​ទីស្តីការក្រសួងការបរទេស​ភ្នំពេញ​។ ចំណែក​លោក​កា​ស៊ី​ត ភារ​ម្យ វិញ បាន​អះអាង​ថា​ លោក​គោរព​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា​ហើយ​លោក​មក​នេះ​ គឺ​ដើម្បី​ស្វែងយល់​ពី​បញ្ហា​ដែល​ជនជាតិ​ថៃ​ទាំងនោះ​ត្រូវបានចាប់ខ្លួន​ដោយ​អាជ្ញាធរ​កម្ពុជា​។ ប្រមុខ​ការទូត​ថៃ​បាន​ដើរចេញ​ពី​តុលាការ​ដោយ​ទឹក​មុខមាំ​។

​ជនជាតិ​ថៃ​ទាំង​៧​រូប​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឆ្លងដែន​ចូល​ទឹកដី​ខ្មែរ​ ដោយ​ខុសច្បាប់ និង​ចូល​ក្នុងតំបន់​យោធា​ដោយ​ទុច្ចរិត​ពី​សំណាក់​តុលាការ​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​៣០​ធ្នូ​នេះ​។ បទល្មើស​ទាំងពីរ​អាច​ឲ្យ​ពួកគេ​ប្រឈមមុខ​នឹង​ទោស​ជាប់ពន្ធនាគារលើស​ពី​មួយ​ឆ្នាំ​។

 យ៉ាងណាក៏ដោយ​រដ្ឋមន្ត្រី​ការបរទេស​ថៃ​លោក​កា​ស៊ីត ​ភារម្យ ​បាន​មក​ដល់​កម្ពុជាកា​ល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​៣០​ធ្នូ​នេះ​ ដើម្បី​ស្វះស្វែង​រក​ការដោះលែង​សមាជិកសភា​២​រូប ​និង ​ជនជាតិ​ថៃ​៥​រូប​ផ្សេង​ទៀត​ដែល​អាជ្ញាធរ​ខ្មែរ​ចាប់ខ្លួន​ពី​បទ​ចូល​ក្នុង​ទឹកដី​ខ្មែរ​ខុសច្បាប់​។​

​កាលពី​ថ្ងៃ​ម្សិលមិញ សម្តេចតេជោ​ ហ៊ុន សែន ​បាន​មានប្រសាសន៍ថា ​មាន​ការ​អន្តរាគមន៍ឲ្យ​ដោះលែង​ជនជាតិ​ថៃ​ទាំង​៧​រូប ​ប៉ុន្តែ​មិន​អាច​ទៅរួច​ទេ​៕
Zwjmmzkzzj Yzljzmixyt
ដោយ : រតនា

គណបក្ស នរោត្តម រណឫទ្ធិ ដាក់​សំណើ​ជា​ថ្មី​ទៅកាន់ ហ្វ៊ុន​ស៊ិនប៉ិច​

ដោយ​មិន​អស់​ចិត្ត​នឹង​ជំហរ​របស់​ហ្វ៊ុនស៊ិនប៉ិច លោក ឈឹម សៀកឡេង ព្រឹទ្ធបុរស​គណបក្ស នរោត្តម រណឫទ្ធិ និង​ជា​អ្នក​ស្មោះស្ម័គ្រ​នឹង សម្តេចក្រុមព្រះ បាន​ដាក់​លិខិត​មួយ​ថ្មី​ទៀត​ទៅ​កាន់ លោក កែវ ពុទ្ធ​រស្មី ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ដើម្បី​ឲ្យមាន​ការបង្រួប​បង្រួ​ម​អ្នករាជានិយម បង្កើត​ជា​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច ៨១ តាម​សេណា​រី​យ៉ូ របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ​។​

​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១០ ដែល​ទើបតែ​ចែកចាយ​ដល់​អ្នកកាសែត នា​ថ្ងៃ ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១០ លោក ឈឹម សៀកឡេង បាន​ជម្រាប​លោក កែវ ពុទ្ធ​រស្មី ថា​លោក​នៅតែ​មាន សុទិដ្ឋិនិយម​ក្នុង​ការបន្ត​ការចរចា​បង្កើត​គណបក្ស​រាជានិយម​ថ្មី​មួយ​គឺ ហ្វ៊ុន​ស៊ិនប៉ិច ៨១​។​

​លោក ឈឹម សៀកឡេង បាន​គូសបញ្ជាក់ថា ការលើក​ឡើង​ដូច្នេះ ដោយ លោក​យោងតាម​ស្មារតី នៃ​ជំនួប​រវាង​លោក​ប្រធាន កែវ ពុទ្ធ​រស្មី និង​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ​ហើយ​នឹង​ជាមួយ ថ្នាក់ដឹកនាំ​មួយចំនួន​ទៀត នា​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១០ និង​សមាជ​វិសាមញ្ញ នា​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១០ ដែល​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ គាំទ្រ​សំណើ​របស់​សម្តេច​ក្រុមព្រះ​ដើម្បី​បង្កើត​គណបក្ស រាជានិយម​ថ្មី​មួយ ដែល​មានឈ្មោះ​ថា ហ្វ៊ុន​ស៊ិនប៉ិច ៨១ ដែល​មាន​ព្រះអង្គ​ជា​ព្រះប្រធាន​។ 

​ជាថ្មី​ម្តងទៀត ព្រឹទ្ធបុរស​គណបក្ស នរោត្តម រណឫទ្ធិ លោក ឈឹម សៀកឡេង បាន​គូស បញ្ជាក់បន្ថែម​ថា លោក​នៅតែ​មាន​សង្ឃឹម​ដ៏​មុតមាំ​ក្នុង​ការបង្រួបបង្រួម​អ្នករាជានិយម​អ្នក សីហនុ​និយម ក្រោម​ដំបូល​គណបក្ស​រាជានិយម​តែមួយ​ដូច​ដែល​មូលដ្ឋាន​រាជានិយម​ប្រាថ្នា ចង់បាន​។​

​សូមបញ្ជាក់​ថា លិខិត​របស់​លោក ឈឹម សៀកឡេង​ខាងលើនេះ បាន​ធ្វើឡើង​ក្រោយ​ពី​គណបក្ស ហ្វ៊ុន​ស៊ិនប៉ិច បាន​ច្រានចោល​បំណង​របស់​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ​ក្នុង​ការបង្រួបបង្រួម គណបក្ស​រាជានិយម​បងប្អូន​សត្រូវ​រវាង​គ​ណ​បក្ស​ហ្វ៊ុន​ស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ កាលពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១០​។ គឺ​មួយ​ថ្ងៃ​ក្រោយ​ពី​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ​វិលត្រឡប់ ចូល​ឆាកនយោបាយ​ជា​ថ្មី​ឡើងវិញ​។​

​លោក​ញ៉ឹក ប៊ុនឆៃ អគ្គលេខាធិការ​ហ្វ៊ុនស៊ិនប៉ិច​ធ្លាប់​មានប្រសាសន៍ថា​លោក​គ្មាន​ជំនឿ​លើ សមត្ថភាព បង្រួបបង្រួម​របស់​ស​ម្តេច ក្រុមព្រះ​ទេ ហើយក៏​មិន​គាំទ្រ​ឲ្យមាន​ការបង្កើត គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៨១​អ្វី​នោះ​ដែរ​៕ 

ជនជាតិ​ថៃ​៧​នាក់​​​ត្រូវ​​តុលាការ​សំរេច​​ឃុំខ្លួនបណ្តោះអាសន្ន​​នៅគុក​ព្រៃ.ស

Mjvmn2vhzm Odfjnzy2y2
រាជធានីភ្នំពេញ​ ៖ ​​ជនជាតិថៃ​​៧​នាក់​ ដែល​ត្រូវ​​បាន​បញ្ជូន​​ទៅ​កាន់​តុលាការ​​រាជធានី​​កាលពីវេលាម៉ោង​​១០ព្រឹក​​​ថ្ងៃទី​​៣០ ធ្នូ ២០១០ នោះ ​​ត្រូវ​បាន​​​សំរេ​ចបញ្ជូន​​ទៅ​ដាក់គុក​ព្រៃ.ស​​​ដោយគ្មាន​​ការ​ទើសទាល់​ បន្ទាប់ពី​​បែងចែក​​ពួកគេ ទៅកាន់​បន្ទប់​សាក​សួរ​​ ដោយមាន​​ព្រះ​រាជអាជ្ញា​​រង​​ជា​ច្រើននាក់​ធ្វើការ​​សាកសួរជុំវិញ​​ការ​ចូល​លុក​លុយ​​ទឹក​ដីកម្ពុជា​​ដោយខុសច្បាប់ ។​ ​នៅ​ក្នុង​​បន្ទប់​សាកសួរដាច់ដោយ​ឡែក​ពី​គ្នា​គេសង្កេត​ឃើញ​មាន​​ព្រះ​រាជ​អាជ្ញា​រងម្នាក់ ជន​​ជាប់​ចោទ​​ជាតិ​ថៃ​២​នាក់ ​និង​អ្នក​​​បកប្រែ​​ម្នាក់​ ​សំរាប់​ឆ្លើយ​តប​និង​បំភ្លឺ ​ជុំវិញការ​ចោទសួរ​របស់​ព្រះ​រាជ​អាជ្ញា​​រង ។​ អង្គ​ភាព​ដែលគ្រប់គ្រង​​ជន​ជាតិថៃ​​៧​នាក់​នេះ ​បាន​សហការ​​គ្នា​រហូត​ដល់​ទៅ​៣ អង្គ​ភាព​ឯ​ណោះ គឺនាយកដ្ឋាន​​អន្តោ​ប្រវេសន៍ នាយកដ្ឋាន​​សន្តិសុខផ្ទៃក្នុង ​និង​នាយកដ្ឋាន​​តម្រួត​បទបញ្ជា។​

ពួកថៃ​​ទាំង​​៧​នាក់​​នោះ​ត្រូវបាន​ព្រះរាជ​​អាជ្ញា​​រង​សុខ រឿន ​ធ្វើការ​​ចោទប្រកាន់​​រួចហើយ ​និង​បាន​ប្រគល់​​ទៅ​ឱ្យ​​ចៅក្រម​​លោក​ស្រី​​ចាំង​ ស៊ី ​ណាត ចាត់​​ការ​បន្ត ហើយ​បន្ទាប់​មក​​លោកស្រី​ចៅក្រម​ បានចេញ​​ដីកា​ឃុំ​ខ្លួន​​ជា​បណ្តោះអាសន្ន​​​នៅគុកព្រៃ.ស​ ។ ពួកថៃ​​ទាំង​​៧​នាក់ត្រូវ​បាន​ចោទ​ប្រកាន់​​​​បទល្មើស​​២ករណី​គឺ​​ទី​១-​ឆ្លង​ចូល​​​ដែន​ដី​​ទីតាំង​​យោធា​តាម​​មាត្រា​​៤៧៣ និងទី​២-​​អន្តោប្រវេសន៍​​ខុសច្បាប់​​តាម​មាត្រា​ទី​​២៩ ។ ពួក​គេ​​អាច​ជាប់ឃុំ​នៅគុកព្រៃ.ស​​ អ្នកខ្លះ​​ពី​៦ខែ​​ទៅ​​១​ឆ្នាំ ​និងអ្នក​ខ្លះ​​ពី​៣​ទៅ​៦ខែ ព្រមទាំង​​ពិន័យ​​ជា​​ប្រាក់​​​ពី​១លានទៅ​​២លានរៀល មុន​ពេល​បណ្តេញ​​​ចេញពីប្រទេស​​កម្ពុជា ។​
Yjjlmdu1md M2uzyjrlzm
​អ្នក​នាំ​ពាក្យ​​ក្រសួង​មហា​ផ្ទៃ​ លោក​ឧត្តម​សេនីយ៍​ឯក​​ខៀវ សុភ័គ ​បាន​ឱ្យ​​​ដឹង​ផងដែរ​ថា ​បន្ទាប់​​ពីចាប់ខ្លួន​​ជនជាតិថៃ​​៧​នាក់​​​កាលពី​ព្រឹកថ្ងៃទី​​២៩ ​ធ្នូ ២០១០ នៅ​ឯ​ព្រំ​ដែន​​​អូរបីជាន់​ ក្នុងទឹក​​ដីកម្ពុជា​រួចមក ​ពួកគេ​ត្រូវ​​បាន​បញ្ជូន​​​មក​ឃុំខ្លួន​នៅ​នាយកដ្ឋាន​​អន្តោប្រវេសន៍​​​ក្រសួង​មហា​ផ្ទៃ​​​កាលពីវេលាជិតពាក់​កណ្តាល​​​អធ្រាត្រ​...​​ហើយ​ព្រឹកនេះ​​ (ថ្ងៃទី​​៣០ ធ្នូ ២០១០) ​​​ត្រូវ​បញ្ជូន​​ទៅកាន់​តុលា​ការ​​ដើម្បី​​សំរេច​ទៅ​តាម​​នីតិ​វិធី ។​ នៅឯ​សាលា​ដំបូង​​រាជធានីភ្នំពេញឯ​ណោះ​វិញ ​ព្រឹកថ្ងៃទី​​​៣០ ធ្នូ ​២០១០ នេះដែរ គេ​ឃើញ​​ក្រុម​អ្នកកាសែត​​ច្រើនកុះករ​​រង់ចាំ​​​ជា​ស្រេច​​ ដើម្បី​ថត​​រូបជនជាតិថៃ​​៧​នាក់ និងស្តាប់​​ការ​សំរេច​របស់​តុលាការ ​ខណៈ​សមត្ថ​កិច្ច​​បាន​​​​បញ្ជូន​ពួក​​ថៃ​​៧​នាក់នោះ ទៅដល់​តុលាការ​​ភ្លាមៗ។​
 សូម​បញ្ជាក់​ថា ក្រុមជ្រុល​និយម​អាវលឿង ​សៀម​៧​នាក់​​នេះមាន​ស្រី​២ ប្រុស​៥ ត្រូវបាន​​កំលាំង​​សមត្ថកិច្ច​​ជួរមុខបន្ទាត់ព្រំដែន​​ភូមិសាស្ត្រ​​​​ឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ​​ធ្វើការ​​ឃាត់ខ្លួន​​ ខណៈ​ពេល​​គេបាន​​ចូលមក​ធ្វើការ​​វាស់វែង​ក្នុង​​
ទឹ​កដី​​កម្ពុជា​​​​ដោយខុសច្បាប់​​​កាលពីវេលាម៉ោង​​១០​និង​​៣០​​នាទីព្រឹក​ថ្ងៃទី​​២៩ ធ្នូ ​២០១០។ ក្រៅពី​​ការឃាត់ខ្លួន​ក្រុមជ្រុល​​និយម​​មួយ​ក្រុមនេះ កំលាំង​​ការពារ​ព្រំដែន​​ជួរ​មុខ ​ដក​ហូត​បាន​ម៉ាស៊ីន​ថត​ចំនួន​​​៤គ្រឿង និង​​សំភារ​មួយ​ចំនួន ។ ​ពួកគេ​​ទាំង​​៧​នាក់​​បាន​លួច​ចូលមក​ទឹកដីកម្ពុជា នៅ​ចំណុច​បង្គោល​ឡាក់​​លេខ​៤៦​ ស្ថិត​​​​ក្នុង​ភូមិ​​​ជោគជ័យ​​​ ឃុំ​អូរបីជាន់ ស្រុកអូរ​ជ្រៅ ​​ខេត្ត​​បន្ទាយមានជ័យ គឺ​ឆ្លង​​ហួស​​ចូល​មក​ទឹកដីកម្ពុជា ​​ដោយ​គ្មាន​ការ​​អនុញ្ញាត​​​ និង​ផ្តល់​​ព័ត៌​មាន​​ឱ្យស​មត្ថ​កិច្ច​​ ឬអាជ្ញាធរ​​ខ្មែរឡើយ ៕
Mtk0ztyxnz 

ជនជាតិ​ថៃ​៧​នាក់​​​ត្រូវ​​តុលាការ​សំរេច​​ឃុំខ្លួនបណ្តោះអាសន្ន​​នៅគុក​ព្រៃ.ស

Mjvmn2vhzm

រាជធានីភ្នំពេញ​ ៖ ​​ជនជាតិថៃ​​៧​នាក់​ ដែល​ត្រូវ​​បាន​បញ្ជូន​​ទៅ​កាន់​តុលាការ​​រាជធានី​​កាលពីវេលាម៉ោង​​១០ព្រឹក​​​ថ្ងៃទី​​៣០ ធ្នូ ២០១០ នោះ ​​ត្រូវ​បាន​​​សំរេ​ចបញ្ជូន​​ទៅ​ដាក់គុក​ព្រៃ.ស​​​ដោយគ្មាន​​ការ​ទើសទាល់​ បន្ទាប់ពី​​បែងចែក​​ពួកគេ ទៅកាន់​បន្ទប់​សាក​សួរ​​ ដោយមាន​​ព្រះ​រាជអាជ្ញា​​រង​​ជា​ច្រើននាក់​ធ្វើការ​​សាកសួរជុំវិញ​​ការ​ចូល​លុក​លុយ​​ទឹក​ដីកម្ពុជា​​ដោយខុសច្បាប់ ។​ ​នៅ​ក្នុង​​បន្ទប់​សាកសួរដាច់ដោយ​ឡែក​ពី​គ្នា​គេសង្កេត​ឃើញ​មាន​​ព្រះ​រាជ​អាជ្ញា​រងម្នាក់ ជន​​ជាប់​ចោទ​​ជាតិ​ថៃ​២​នាក់ ​និង​អ្នក​​​បកប្រែ​​ម្នាក់​ ​សំរាប់​ឆ្លើយ​តប​និង​បំភ្លឺ ​ជុំវិញការ​ចោទសួរ​របស់​ព្រះ​រាជ​អាជ្ញា​​រង ។​ អង្គ​ភាព​ដែលគ្រប់គ្រង​​ជន​ជាតិថៃ​​៧​នាក់​នេះ ​បាន​សហការ​​គ្នា​រហូត​ដល់​ទៅ​៣ អង្គ​ភាព​ឯ​ណោះ គឺនាយកដ្ឋាន​​អន្តោ​ប្រវេសន៍ នាយកដ្ឋាន​​សន្តិសុខផ្ទៃក្នុង ​និង​នាយកដ្ឋាន​​តម្រួត​បទបញ្ជា។​
ពួកថៃ​​ទាំង​​៧​នាក់​​នោះ​ត្រូវបាន​ព្រះរាជ​​អាជ្ញា​​រង​សុខ រឿន ​ធ្វើការ​​ចោទប្រកាន់​​រួចហើយ ​និង​បាន​ប្រគល់​​ទៅ​ឱ្យ​​ចៅក្រម​​លោក​ស្រី​​ចាំង​ ស៊ី ​ណាត ចាត់​​ការ​បន្ត ហើយ​បន្ទាប់​មក​​លោកស្រី​ចៅក្រម​ បានចេញ​​ដីកា​ឃុំ​ខ្លួន​​ជា​បណ្តោះអាសន្ន​​​នៅគុកព្រៃ.ស​ ។ ពួកថៃ​​ទាំង​​៧​នាក់ត្រូវ​បាន​ចោទ​ប្រកាន់​​​​បទល្មើស​​២ករណី​គឺ​​ទី​១-​ឆ្លង​ចូល​​​ដែន​ដី​​ទីតាំង​​យោធា​តាម​​មាត្រា​​៤៧៣ និងទី​២-​​អន្តោប្រវេសន៍​​ខុសច្បាប់​​តាម​មាត្រា​ទី​​២៩ ។ ពួក​គេ​​អាច​ជាប់ឃុំ​នៅគុកព្រៃ.ស​​ អ្នកខ្លះ​​ពី​៦ខែ​​ទៅ​​១​ឆ្នាំ ​និងអ្នក​ខ្លះ​​ពី​៣​ទៅ​៦ខែ ព្រមទាំង​​ពិន័យ​​ជា​​ប្រាក់​​​ពី​១លានទៅ​​២លានរៀល មុន​ពេល​បណ្តេញ​​​ចេញពីប្រទេស​​កម្ពុជា ។​
អ្នក​នាំ​ពាក្យ​​ក្រសួង​មហា​ផ្ទៃ​ លោក​ឧត្តម​សេនីយ៍​ឯក​​ខៀវ សុភ័គ ​បាន​ឱ្យ​​​ដឹង​ផងដែរ​ថា ​បន្ទាប់​​ពីចាប់ខ្លួន​​ជនជាតិថៃ​​៧​នាក់​​​កាលពី​ព្រឹកថ្ងៃទី​​២៩ ​ធ្នូ ២០១០ នៅ​ឯ​ព្រំ​ដែន​​​អូរបីជាន់​ ក្នុងទឹក​​ដីកម្ពុជា​រួចមក ​ពួកគេ​ត្រូវ​​បាន​បញ្ជូន​​​មក​ឃុំខ្លួន​នៅ​នាយកដ្ឋាន​​អន្តោប្រវេសន៍​​​ក្រសួង​មហា​ផ្ទៃ​​​កាលពីវេលាជិតពាក់​កណ្តាល​​​អធ្រាត្រ​...​​ហើយ​ព្រឹកនេះ​​ (ថ្ងៃទី​​៣០ ធ្នូ ២០១០) ​​​ត្រូវ​បញ្ជូន​​ទៅកាន់​តុលា​ការ​​ដើម្បី​​សំរេច​ទៅ​តាម​​នីតិ​វិធី ។​ នៅឯ​សាលា​ដំបូង​​រាជធានីភ្នំពេញឯ​ណោះ​វិញ ​ព្រឹកថ្ងៃទី​​​៣០ ធ្នូ ​២០១០ នេះដែរ គេ​ឃើញ​​ក្រុម​អ្នកកាសែត​​ច្រើនកុះករ​​រង់ចាំ​​​ជា​ស្រេច​​ ដើម្បី​ថត​​រូបជនជាតិថៃ​​៧​នាក់ និងស្តាប់​​ការ​សំរេច​របស់​តុលាការ ​ខណៈ​សមត្ថ​កិច្ច​​បាន​​​​បញ្ជូន​ពួក​​ថៃ​​៧​នាក់នោះ ទៅដល់​តុលាការ​​ភ្លាមៗ។​
សូម​បញ្ជាក់​ថា ក្រុមជ្រុល​និយម​អាវលឿង ​សៀម​៧​នាក់​​នេះមាន​ស្រី​២ ប្រុស​៥ ត្រូវបាន​​កំលាំង​​សមត្ថកិច្ច​​ជួរមុខបន្ទាត់ព្រំដែន​​ភូមិសាស្ត្រ​​​​ឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ​​ធ្វើការ​​ឃាត់ខ្លួន​​ ខណៈ​ពេល​​គេបាន​​ចូលមក​ធ្វើការ​​វាស់វែង​ក្នុង​​
ទឹ​កដី​​កម្ពុជា​​​​ដោយខុសច្បាប់​​​កាលពីវេលាម៉ោង​​១០​និង​​៣០​​នាទីព្រឹក​ថ្ងៃទី​​២៩ ធ្នូ ​២០១០។ ក្រៅពី​​ការឃាត់ខ្លួន​ក្រុមជ្រុល​​និយម​​មួយ​ក្រុមនេះ កំលាំង​​ការពារ​ព្រំដែន​​ជួរ​មុខ ​ដក​ហូត​បាន​ម៉ាស៊ីន​ថត​ចំនួន​​​៤គ្រឿង និង​​សំភារ​មួយ​ចំនួន ។ ​ពួកគេ​​ទាំង​​៧​នាក់​​បាន​លួច​ចូលមក​ទឹកដីកម្ពុជា នៅ​ចំណុច​បង្គោល​ឡាក់​​លេខ​៤៦​ ស្ថិត​​​​ក្នុង​ភូមិ​​​ជោគជ័យ​​​ ឃុំ​អូរបីជាន់ ស្រុកអូរ​ជ្រៅ ​​ខេត្ត​​បន្ទាយមានជ័យ គឺ​ឆ្លង​​ហួស​​ចូល​មក​ទឹកដីកម្ពុជា ​​ដោយ​គ្មាន​ការ​​អនុញ្ញាត​​​ និង​ផ្តល់​​ព័ត៌​មាន​​ឱ្យស​មត្ថ​កិច្ច​​ ឬអាជ្ញាធរ​​ខ្មែរឡើយ ៕

បទអត្ថាធិប្បាយ៖ កាដូធំ៣របស់​សម្តេច​តេជោ

កាដូធំៗចំ​នួន​៣ ​បាន​ផុសឡើង​នៅ​លើដែន​ដីសុវណ្ណភូមិ គឺ​ជាចំ​ណង​ដៃ​របស់​រាជ​រដ្ឋាភិបា​ល​កម្ពុជាចំ​ពោះ​ប្រជា ពល​រដ្ឋខ្មែរប្រមាណ១៤លាន​នាក់​ ត្រូវ​បាន​ប្រកាស​ឲ្យដឹង​ដោយ​សម្តេច​អគ្គ​មហាសេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា ដែល​កាដូធំ​ទាំង​៣​នោះ​ គឺ​​ ផ្លូវ ស្ពាន​ និង​ទំ​នប់​វារី​អគ្គីសនី​។

          ពិត​មែន​ថា​ រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន​ប្រកាន់​យក​គោល​នយោបាយ​តាម​របៀប​ «យុទ្ធសាស្ត្រ​ជំ​ហាន​គីង្គក់»​ ដែល​ក្រុម​ប្រឆាំង​តែង​តែ​ប្រមាថ​ថា​ យឺត​ រខេក​រខាក មិន​លឿន​រហ័ស​មែន​ពិត​ ប៉ុន្តែ ក្នុងការ​បោះ​​ មួយជំ​ហាន​ៗរបស់​សម្តេច​តេជោ​ គឺមាន​ទម្ងន់​មហាសាល ពោរពេញ​ដោយ​​ថាម​ពល​និង​បាន​នាំមក​នូវ​សារៈ​​​ប្រយោ​​ជន៍​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ ក្នុង​ន័យ​ជំ​ហាន​គីង្គក់ក្នុង​សម័យ​តេ​ជោ​ គឺ​ប្រដូច​ទៅ​នឹង​ជំ​ហាននៃ​​ការរីក​ចំ​រើន​ និង​ការអភិ​វឌ្ឍដែល​ប្រកប​ដោយ​ចីរភាព។

ពល​រដ្ឋខ្មែរដែល​បាន​ហែល​ឆ្លង​នូវ​មហាសោកនាដ្ឋកម្ម​​នៃ​ការកាប់​សម្លាប់ ធ្វើ​ការ​ធ្ងន់​​ បង្អត់​អាហារ ដោយ​បនប្រល័យ​ពូជ​សាសន៍ ​ប៉ុល​ ពត​   គឺមិន​អាច​បំ​ភ្លេច​បាន​ឡើយ​ពី​ទុក្ខ​លំ​បាក​​វេទនា​ នៃ​​​​របបវាល​ពិ​ឃាតនោះ ពី​ព្រោះក្រុម​ទមិឡអត់​សាសនាទាំង​នោះបាន​​បំ​ផ្លាញ​​អស់​គ្ម​ាន​សល់នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ ផ្លូវ​ ស្ពាន​ សាលារៀន​ ផ្សារ មន្ទីរពេទ្យ វត្ត​អារាម​ សំ​ណង់​អាគារ សហគ្រាស និងមន្ទីរ​​ស្ថាប័ន​ជាតិ​ធំ​ៗ រួម​ទាំង​ស្ថាប័ន​ព្រះ​មហាក្សត្រ​ផង(​និយាយ​​ដោយ​ឡែក​ គ្រាន់​តែ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ គឺ​ស្ងាត់​ជ្រងំដូច​ទី​រហោស្ថាន​)។

ប៉ុន្តែ ក្រោម​ការដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិត​របស់​សម្តេចតេជោ​​ ហ៊ុន សែន ក្រោយ​ថ្ងៃ​រំ​ដោះ​​៧មករា ឆ្នាំ ១៩៧៩ ​កម្ពុជា​​បាន​ចាប់​ផ្តើម​ពីចំ​នុចសូន្យនិង​បាន​ខិត​ខំ​ស្តារ កសាង​ អភិ​វឌ្ឍ​ប្រទេស ការផ្សះ​ផ្សាបង្រួប​បង្រួម​ជាតិ ឯក​ភាព​ទឹក​ដី​​​ បំ​ផ្លាញ​អស់​នូ​វ​អង្គការចាត់​តាំង​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៩៨ ក្រោម​នយោបាយ​ឈ្នះ​‑ឈ្នះ​ រហូត​ធានាបាន​នូវ​ស្ថេរភាព​នយោបាយ​ សុខសន្តិ​ភាព និងមាន​ឱកាសគ្រប់​គ្រាន់​ដើម្បីការ​​អភិ​វឌ្ឍលើគ្រប់​វិស័យ​​។ សមិទ្ធ​ផលជាច្រើន​ដែល​បាន​កើត​ឡើង​​នៅ​ក្រោយ​សង្រ្គាមវិនាសកម្ម​​នាទសវត្ស​ឆ្នាំ​១៩៧០ បាន​នាំ​ឲ្យ​កម្ពុជាប្រែ​មុខមាត់​​​ថ្មី និង​បាន​ស្ទុះទៅ​មុខយ៉ាង​លឿន​ ជាជំ​នួស​កន្លែង​ដែល​រងការ​​ខ្ទេច​ខ្ទាំ​​ វិនាស​ហិន​ហោច មក​ជា​មាន​ស្ពាន​ ផ្លូវ​ សាលារៀន​ ផ្សារទំ​នើប​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សំ​ណង់​អាគារ​ខ្ពស់​ៗ នៅ​តាម​ទី​ក្រុង​ និងរហូត​ដល់​ជន​បទ​ ក៏ដូច​ជា​អាគារ​ពាណិជ្ជកម្ម​ បច្ចេកវិទ្យាថ្មី​ៗ អ្នក​វិនិយោគ​មក​បណ្តាក់​ទុន​ និង​ភ្ញៀវ​ទេចរណ៍​រាប់​លាន​នាក់​ចូល​មក​ទស្សនាក្នុង​មួយ​ឆ្នាំ​ៗ ដោយ​បាននាំ​មក​នូវ​ថវិកាយ៉ាង​ច្រើន​សម្រាប់កំ​ណើន​សេដ្ឋកិច្ច​ជាតិ​។

ក្រៅ​ពី​នេះ​ ប្រជា​ពល​រដ្ឋខ្មែរគ្រប់​រូប​និង​បរទេស​​មាន​ឱកាស​ប្រកប​របរ​ទទួល​ទាន​តាម​របៀ​ប​​ទី​ផ្សា​រ​សេរី​​ប្រកប​ដោយ​ភាព​សុខដុម​នី​យកម្ម​ពេញ​លេញ​ ។បន្ថែម​ពី​លើ​នេះ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ទំ​នាក់​ទំ​នងជា​មួយ​​បណ្តាប្រទេស​នានា និង​បាន​នាំមក​នូវ​ទំ​នុក​ចិត្ត​ជា​មួយ​និង​ការ​ផ្តល់​នូវ​ប្រាក់​កម្ចី​សម្រាប់​ការ​អភិ​ឌ្ឍរាប់​លាន​ដុល្លារកើន​ឡើងជារៀង​​រាល់​ឆ្នាំ​ ។​

ជា​ភស្តុតាង ​​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រមុខនៃ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​នូវ​សំ​ណង់​អាគារ​ ការដ្ឋាន​សាង​សង់ ​ផ្លូវ​ ស្ពាន​ សាលារៀន​ មន្ទី​រពេទ្យ​ វត្ត​អារាម​ ប្រពន្ធ័​ធារាស្ត្រ ជារួម​ហេដ្ឋារចនាសម្ព័ន្ធ​យ៉ាង​ច្រើន​​ ​ទាំង​នេះ​គឺ​កើត​ចេញ​ពី​« ទស្សនៈសាមគ្គី​ជាតិ​ជាធ្លុង​មួយ​» និង​បាន​ខិត​ខំ​ពង្រឹងនិតិរដ្ឋ ដោយ​​ការ​គោរព​ និង​អនុវត្ត​ច្បាប់​ ស្រប​តាម​គោល​ការណ៏​ប្រជាធិ​បតេយ្យ​សេរី​ពហុ​បក្ស​​ ។  ដូច្នេះ​   កាដូធំ​ទាំង​៣ របស់​រាជ​រដ្ឋាភិបាល​ មាន​ ផ្លូវ​ ស្ពាន​ និង​បណ្តាញ​អគ្គីសនី​សម្រាប់​ឆ្នាំ​២០១១ គឺជាកាដូ​នៃ​ក្តី​សង្ឃឹម​ ជាកាដូដែល​​នឹង​ជួយសម្រួល​ដល់​ការ​លើក​កម្ពស់​ជី​វភាពគ្រួសារ​​របស់​ប្រជា​ពល​រដ្ឋឲ្យ​បាន​ប្រ​សើ​រ​ឡើង​ថែមមួយកម្រិត​​ទៀត ផ្ទុយ​ពី​​ការរិះ​គន់​របស់​ពួក​​បក្ស​ប្រឆាំង​ជ្រុល​និយម​មួយក្រុមតូច​​ដែល​មាន​ជំនាញពូ​កែ​ខាង​ថា ខាង​នាំ​គ្នា​ប្រព្រឹត្ត​បំ​ពាន​ច្បាប់​ ហើយ​ទម្លាក់​កំ​ហុ​​​​សមកឲ្យ​រាជ​រដ្ឋាភិបាល​នៅ​ពេល​មាន​ពួក​គេរង​នូវ​ចំ​ណាត់​ការ​តាម​ប្រព័ន្ធ​តុលាការ​ ។​ ដូច្នេះ​ គណ​បក្ស​ប្រឆាំង​ពុំ​មាន​កាដូអ្វី​ជូន​ប្រជាពល​រដ្ឋខ្មែរ​នោះ​ឡើយ​ គឺពួក​គេពុំ​បាន​ប្រើប្រាស់​ឱកាសសម្រាប់​រួម​ចំ​ណែក​កសាង​ និង​អភិ​វឌ្ឍប្រទេសជាតិទេ​ ។ ផ្ទុយ​ទៅ​វិញ​សម្តេច​តេជោ​​ នាយក​រដ្ឋមន្ត្រីកម្ពុជា​ បាន​បង្ហាញ​នូវ​មោទនភាព​ជូន​ជាតិ​ដោយ​ផ្តល់​នូវ​កាដូ​ដែល​អតី​តកាលពុំ​ធ្លាប់​មាន​ ដែល​កាដូទី​១ គឺ​ ការស្ថាបនាផ្លូវ​ក្រាល​កៅ​ស៊ូថ្មី​នៅ​ស្រុក​បន្ទាយ​អំ​ពិល​ទៅ​កាន់​ប្រាសាទ​តា​មាន់​​នាជើង​ភ្នំ​ដង​រែក​ ដែល​ទី​នោះ​ធ្លាប់​តែ​ជា​តំ​បន់​ស្នូរគ្រាប់​កាំ​ភ្លើង​ ឥឡូវ​ក្លាយ​ជាតំ​បន់​សន្តិ​ភា​ព​យ៉ាង​ពេញ​លេញ​។​ កាដូ​ទី​២ គឺ​ ការបើក​ការដ្ឋាន​សាង​សង់​ទំ​នប់វារី​អគ្គីសនី​កម្លាំង​ថាម​ពល​ ៣៣៨ ម៉េហ្គាវ៉ាត់​ នៅ​ស្រុក​មណ្ឌលសី​មា​ ខេត្ត​កោះ​កុង​ ក្នុង​ទឹកប្រាក់​ជិត​៥០០លាន​ដុល្លារ បន្ថែម​ពី​លើ​គម្រោង​វារី​អគ្គីសនី​ចំនួន​៧កន្លែង​​ផ្សេង​ទៀត​ និង​អគ្គីសនី១កន្លែង​ដែល​ដើរដោយ​ធ្យូង​ថ្ម ក្រៅ​ពី​នេះ​វារី​អគ្គីសនី​១២គម្រោង​ទៀត​កំ​ពុង​សិក្សា និង​កាដូទី​៣   គឺ​ការបើក​ការដ្ឋាន​សង់​ស្ពាន​អាកាសទី​២ ស្ថិត​នៅ​ចំ​នុចប្រសព្វ​ស្តុប​ពេទ្យ​លោកសង្ឃ ដែល​មាន​ទឹក​ប្រាក់​ជិត​៩លាន​ដុល្លារស​ហរដ្ឋ​អាមេរិក ក្រៅ​ពី​នេះ​ សម្តេច​តេជោ​ ក៏​បាន​ប្រកាស​អំ​ពី​គម្រោង​សាង​សង់​ស្ពាន​អាកាសទី​៣នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ផងដែរ​​​។ ជារួម​ កាដូ​របស់​សម្តេច​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ គឺបាន​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រមុខនៃ​រាជ​រដ្ឋាភិបាលដែល​មាន​នូវ​ឆន្ទៈខ្ពស់​ ​ការទទួល​ខុសត្រូវ​ឆ្លើយ​តប​ទៅ​នឹង​ការគាំ​ទ្រ​របស់​ប្រជាពល​រដ្ឋដែល​បាន​ផ្តល់​ទំ​នុក​ចិត្ត​តាម​រយៈ​សម្លេង​ឆ្នោតគាំទ្រ​​ក្នុង​អណត្តិ​ទី​៤នេះ​​ ។ ដូច្នេះ​ នៅ​​ឆ្នាំ​២០១១ ខាង​មុខ​ តាម​រយៈ​សមិទ្ធ​ផល​ថ្មីនៃ​កាដូការទាំង​៣ បន្ថែម​ពី​លើ​សមិទ្ធ​ផល​ដែលមានដ៏​ច្រើន​សន្ធឹក​សន្ធាប់ គឺនឹង​ត្រូវ​បាន​លើក​កម្ពស់​នូវ​កិត្យានុភាព​ជាតិ​លើឆាក​អន្តរជាតិ​ ​ ដែល​ចាត់​ទុក​ថា​ជាកាដូ​លើដែន​ដី​សន្តិភាព​ក្នុង​សម័យ​តេជោ​ ដ៏មាន​អត្ថន័យ​បំ​ផុត​៕

អានន្ទ

លោក​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង​ កំពុង​​ជួប​​ចរចា​​ជាមួយ​លោក​កាស៊ីត ភីរម្យយ៉ា រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​​ថៃ

នៅ​វេលា​ម៉ោង ៤​និង​១០​នាទី ល្ងាច​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១០ លោក​កាស៊ីត ភីរម្យ យ៉ា រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ថៃ កំពុង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយករដ្ឋមន្រ្តី​ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ទីស្ដីការ​ក្រសួង​ការ​បរទេស​ ដើម្បី​ចរចា​រក​ដំណោះ​ស្រាយ​អំពី​បញ្ហា​ចាប់​ខ្លួន​ជន​ជាតិ​ថៃ​ទាំង​៧​រូប ដែល​បាន​ឆ្លង​ដែន​ចូល​ក្នុង​ដី​ខ្មែរ​ដោយ​ខុស​ច្បាប់។
លទ្ធផល​ជំនួប​នោះ​កម្ពុជា​ថ្មី​នឹង​ធ្វើ​ការ​តាម​ដាន​នា​ពេល​បន្តិច​ទៀត​នេះ៕

ជនជាតិ​ថៃ​៧​នាក់​ត្រូវបាន​ចោទប្រកាន់​ពី​តុលាការ​ខ្មែរ​

ជន​ជ្រុលនិយម​ថៃ​ដែល​សមត្ថកិច្ច​ព្រំដែន​ខ្មែរ​ចាប់​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ​ម្សិលមិញ​ត្រូវបាន​ចោទប្រកាន់ ដោយ​ព្រះរាជអាជ្ញា​តុលាការ​រាជធានី​ភ្នំពេញ​ពិរ​ករណី​គឺ ទី​១​ពី​បទ​ចូលក្នុង​ដី​ខ្មែរ​ខុសច្បាប់ និង​ទី​២ ពី​បទ​ចូលក្នុង​តំបន់​យោធា​ក្នុង​បំណង​ទុច្ចរិត​។ 

​នេះ​បើ​តាម​ឲ្យដឹង​ពី​លោកសុក រឿន ព្រះរាជអាជ្ញារងអមតុលាកា​ររាជធានី​ភ្នំពេញ​។ បើ​យោង​តាម​ច្បាប់​កម្ពុជា​បទ​ចោទប្រកាន់​ទី​១ អាច​ប្រឈម​នឹង​ការកាត់ទោស​ពី​៣​ខែ​ទៅ​៦​ខែ រីឯ​បទ​ចោទ​ទី​២​ប្រឈម​នឹង​ការផ្តន្ទាទោស​ពី​៦​ខែ ទៅ​មួយ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​ទៅ​២​លាន​រៀល​។ 

​ជនជាតិ​ថៃ​ទាំង​៧​នាក់​នេះ​ត្រូវបាន​ប៉ូលិស​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​បញ្ជូនទៅ​តុលាការ​នៅ ព្រឹក​ថ្ងៃ​ទី​៣០​ធ្នូ​នេះ​ដើម្បី​សាកសួរ​និង​ចោទប្រកាន់​។​

​ប្រភព​ពី​តុលាការ​ឲ្យដឹងថា ពេល​មក​ដល់​តុលាការ​ជន​ទាំង​៧​នាក់​មិន​ព្រម​ឆ្លើយ​នឹង​សំណួរ របស់​តុលាការ​ទេ រហូត​ទាល់តែ​ឯកអគ្គរាជទូត​ថៃ​មក​ដល់​បាន​ព្រម​និយាយ​។ នេះ​ជា​មូលហេតុ ដែល​នាំឲ្យ​ការសាកសួរ​បានអូសបន្លា​យ​ពេល​យ៉ាង​យូរ​។ 

​ជនជាតិ​ថៃ​ទាំង​៧​នាក់​នោះ​ដែល​ក្នុងនោះ​មាន​ស្រី​ពីរ​នាក់​រួមមាន​១.​លោក​ផាន់​លី​ត វី​ឃី​ត​សេត ​អាយុ ៤៧​ឆ្នាំ ជា​សមាជិក​សភា​, ២.​លោក​កាត់​ផុន​ថាក់ ឈឺ​ឆាក់​សា​វី អាយុ​៤១​ឆ្នាំ​ជា​សមាជិក​សភា (​ក្រុម​អាវ​លឿង​), ៣.​លោក​ចាយ​ណៃ អាយុ​៣៤ ជា​អ្នក​ថតរូប​, ៤.​លោកស្រី សារ៉ាក់​លី​ត អាយុ​៤៨ ឆ្នាំ​, ៥.​លោកស្រី​ទ្រី​សែន​ឌិន​ឡឺត​អាយុ​៥៧​ឆ្នាំ​ជា​លេខា​បក្ស (​ក្រុម​អាវ​លឿង​),៦.​លោក​វីរ​:​ស៊ុម ខ្លា​ម​ឃិត អាយុ​៥៣​ឆ្នាំ (​ខាង​ក្រុម​អាវ​លឿង​),​និង​៧, លោកណូ​ទ្រី​កិន​ផា​ណា​សាប៊ូ​ន​អាយុ​៥០​ឆ្នាំ​។​
​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​រាជធានី​ភ្នំពេញ​លោក ប្រាសាទ ប្រាសាទ វិនិច្ឆ័យ ក៏​បាន​មក​ចូល​អង្កេត​មើល​ដំណើរការ​សាកសួរ​ជនជាតិ​ថៃ​ទាំងនោះ​នៅ​ឯ​តុលាការ​ផង​ដែរ​នៅ​ព្រឹក​មិញ​នេះ​។ 

​គួររំលឹកថា កងការពារ​ព្រំដែន​កម្ពុជា​លេខ​៥០៣​ប្រចាំ​ស្រុក​អូជ្រៅ​ខេត្ត​បន្ទាយមានជ័យ​បាន​ចាប់​ឃាត់​ជនជាតិ​ថៃ​៧​នាក់ ដែល​ក្នុងនោះ​រួមមាន​សមាជិក​សភា​២​រូប​ផង បន្ទាប់​ពី​កង​យោធា កម្ពុជា​បាន​ចាត់ទុកថា ជនជាតិ​ថៃ​ទាំង​នោះ​កំពុង​ធ្វើ​សកម្មភាព​នៅ​លើ​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​។ 

​ប្រភព​ពី​ព្រំដែន​ស្រុក​អូជ្រៅ​បាន​បញ្ជាក់​អោយដឹងថា​ការចាប់ខ្លួន​នោះ​ត្រូវបាន​ធ្វើ​នៅ​ម៉ោង​១០​ព្រឹក ថ្ងៃ​ពុធ​ទី​២៩​ធ្នូ នៅពេល​ដែល​ជនជាតិ​ថៃ​ទាំង​៧​នាក់​នោះ កំពុង​ថត​វីដេអូ​និង​ផ្តិត​រូបថត​នៅ​ចំនុច បង្គោល​ព្រំដែន​លេខ​៤៦ នៅក្នុង​ភូមិ​ជោគជ័យ ឃុំ​អូ​បី​ជាន់ ស្រុក​អូជ្រៅ ខេត្ត​បន្ទាយមានជ័យ​។ 

​ទីតាំង​នេះ នៅ​ទល់មុខ​ភូមិ​ណង​ចាន់ ស្រុក​គោក​ធ្យូង ខេត្ត​ស្រះកែវ​។ ជនជាតិ​ថៃ​ទាំងនោះ​ត្រូវបាន បញ្ជូន​មក​ភ្នំពេញ​កាលពី​ថ្ងៃ​ម្សិលមិញ​៕