ភ្នំពេញ ៖ លោកបានហាន ស៊ីលប៉ាអាចារ្យ ប្រធានក្រុមទីប្រឹក្សាគណបក្សឆាតឆៃ បាតាណា និងជាអតីតនាយករដ្ឋមន្រ្តីថៃ បានប្រាប់លោកស៊ូថេប ថងស៊ូបាន ឧបនាយករដ្ឋមន្រ្តីថៃ ឲ្យមកកាន់ប្រទេសកម្ពុជាឲ្យបានឆាប់ ដើម្បីចរចារកដំណោះស្រាយដោះលែងជនជាតិថៃទាំង៧នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារប្រទេសកម្ពុជា។
លោកស៊ីលប៉ាអាចារ្យ បានលើកឡើងថា លោកស៊ូថេប គួរមកកាន់ប្រទេសកម្ពុជាឲ្យបានឆាប់ដើម្បីជួបចរចាដោយផ្ទាល់ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជា អំពីករណីដោះលែងជនជាតិថៃទាំង៧នាក់នោះ។ លោកស៊ីលប៉ាអាចារ្យ បានថ្លែងទៀតថា ការជួបចរចានេះ គួរតែត្រូវបានធ្វើឡើងមុនពេលដែលតុលាការក្រុងភ្នំពេញ កាត់ក្ដីករណីជនជាតិថៃទាំង៧រូបនោះ ហើយបើកាន់តែឆាប់គឺកាន់តែប្រសើរ។
ជនជាតិថៃទាំង៧រូបនោះ ត្រូវបានតុលាការក្រុងភ្នំពេញ ចោទប្រកាន់ពីបទឆ្លងដែនចូលដោយទុច្ចរិតក្នុងទីលានយោធា និងពីបទឆ្លងដែនចូលមកប្រទេសកម្ពុជាដោយគ្មានច្បាប់ ហើយត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃសនៅថ្ងៃទី៣០ ខែធ្នូនេះ។
លោកកាស៊ីត ភិរម្យ រដ្ឋមន្រ្តី្កក្រសួងការបរទេសកម្ពុជា បានជួបចរចារកដំណោះស្រាយពីបញ្ហានេះជាមួយលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសនិងកិច្ចសហ ប្រតិបត្តិការអន្តរជាតិកម្ពុជា ប៉ុន្តែមិនមានផលវិជ្ជមានអ្វីនោះទេ គឺបានត្រឹមតែទុកលទ្ធភាពឲ្យតុលា ការជាអ្នកសម្រេចតែប៉ុណ្ណោះ ពីព្រោះកម្ពុជាជាប្រទេសនីតិរដ្ឋ មិនអាចបុគ្គលណាម្នាក់រំលោភច្បាប់ កម្ពុជាបាននោះទេ៕
No comments:
Post a Comment