Thursday, December 30, 2010

ជនជាតិ​ថៃ​៧​នាក់​​​ត្រូវ​​តុលាការ​សំរេច​​ឃុំខ្លួនបណ្តោះអាសន្ន​​នៅគុក​ព្រៃ.ស

Mjvmn2vhzm Odfjnzy2y2
រាជធានីភ្នំពេញ​ ៖ ​​ជនជាតិថៃ​​៧​នាក់​ ដែល​ត្រូវ​​បាន​បញ្ជូន​​ទៅ​កាន់​តុលាការ​​រាជធានី​​កាលពីវេលាម៉ោង​​១០ព្រឹក​​​ថ្ងៃទី​​៣០ ធ្នូ ២០១០ នោះ ​​ត្រូវ​បាន​​​សំរេ​ចបញ្ជូន​​ទៅ​ដាក់គុក​ព្រៃ.ស​​​ដោយគ្មាន​​ការ​ទើសទាល់​ បន្ទាប់ពី​​បែងចែក​​ពួកគេ ទៅកាន់​បន្ទប់​សាក​សួរ​​ ដោយមាន​​ព្រះ​រាជអាជ្ញា​​រង​​ជា​ច្រើននាក់​ធ្វើការ​​សាកសួរជុំវិញ​​ការ​ចូល​លុក​លុយ​​ទឹក​ដីកម្ពុជា​​ដោយខុសច្បាប់ ។​ ​នៅ​ក្នុង​​បន្ទប់​សាកសួរដាច់ដោយ​ឡែក​ពី​គ្នា​គេសង្កេត​ឃើញ​មាន​​ព្រះ​រាជ​អាជ្ញា​រងម្នាក់ ជន​​ជាប់​ចោទ​​ជាតិ​ថៃ​២​នាក់ ​និង​អ្នក​​​បកប្រែ​​ម្នាក់​ ​សំរាប់​ឆ្លើយ​តប​និង​បំភ្លឺ ​ជុំវិញការ​ចោទសួរ​របស់​ព្រះ​រាជ​អាជ្ញា​​រង ។​ អង្គ​ភាព​ដែលគ្រប់គ្រង​​ជន​ជាតិថៃ​​៧​នាក់​នេះ ​បាន​សហការ​​គ្នា​រហូត​ដល់​ទៅ​៣ អង្គ​ភាព​ឯ​ណោះ គឺនាយកដ្ឋាន​​អន្តោ​ប្រវេសន៍ នាយកដ្ឋាន​​សន្តិសុខផ្ទៃក្នុង ​និង​នាយកដ្ឋាន​​តម្រួត​បទបញ្ជា។​

ពួកថៃ​​ទាំង​​៧​នាក់​​នោះ​ត្រូវបាន​ព្រះរាជ​​អាជ្ញា​​រង​សុខ រឿន ​ធ្វើការ​​ចោទប្រកាន់​​រួចហើយ ​និង​បាន​ប្រគល់​​ទៅ​ឱ្យ​​ចៅក្រម​​លោក​ស្រី​​ចាំង​ ស៊ី ​ណាត ចាត់​​ការ​បន្ត ហើយ​បន្ទាប់​មក​​លោកស្រី​ចៅក្រម​ បានចេញ​​ដីកា​ឃុំ​ខ្លួន​​ជា​បណ្តោះអាសន្ន​​​នៅគុកព្រៃ.ស​ ។ ពួកថៃ​​ទាំង​​៧​នាក់ត្រូវ​បាន​ចោទ​ប្រកាន់​​​​បទល្មើស​​២ករណី​គឺ​​ទី​១-​ឆ្លង​ចូល​​​ដែន​ដី​​ទីតាំង​​យោធា​តាម​​មាត្រា​​៤៧៣ និងទី​២-​​អន្តោប្រវេសន៍​​ខុសច្បាប់​​តាម​មាត្រា​ទី​​២៩ ។ ពួក​គេ​​អាច​ជាប់ឃុំ​នៅគុកព្រៃ.ស​​ អ្នកខ្លះ​​ពី​៦ខែ​​ទៅ​​១​ឆ្នាំ ​និងអ្នក​ខ្លះ​​ពី​៣​ទៅ​៦ខែ ព្រមទាំង​​ពិន័យ​​ជា​​ប្រាក់​​​ពី​១លានទៅ​​២លានរៀល មុន​ពេល​បណ្តេញ​​​ចេញពីប្រទេស​​កម្ពុជា ។​
Yjjlmdu1md M2uzyjrlzm
​អ្នក​នាំ​ពាក្យ​​ក្រសួង​មហា​ផ្ទៃ​ លោក​ឧត្តម​សេនីយ៍​ឯក​​ខៀវ សុភ័គ ​បាន​ឱ្យ​​​ដឹង​ផងដែរ​ថា ​បន្ទាប់​​ពីចាប់ខ្លួន​​ជនជាតិថៃ​​៧​នាក់​​​កាលពី​ព្រឹកថ្ងៃទី​​២៩ ​ធ្នូ ២០១០ នៅ​ឯ​ព្រំ​ដែន​​​អូរបីជាន់​ ក្នុងទឹក​​ដីកម្ពុជា​រួចមក ​ពួកគេ​ត្រូវ​​បាន​បញ្ជូន​​​មក​ឃុំខ្លួន​នៅ​នាយកដ្ឋាន​​អន្តោប្រវេសន៍​​​ក្រសួង​មហា​ផ្ទៃ​​​កាលពីវេលាជិតពាក់​កណ្តាល​​​អធ្រាត្រ​...​​ហើយ​ព្រឹកនេះ​​ (ថ្ងៃទី​​៣០ ធ្នូ ២០១០) ​​​ត្រូវ​បញ្ជូន​​ទៅកាន់​តុលា​ការ​​ដើម្បី​​សំរេច​ទៅ​តាម​​នីតិ​វិធី ។​ នៅឯ​សាលា​ដំបូង​​រាជធានីភ្នំពេញឯ​ណោះ​វិញ ​ព្រឹកថ្ងៃទី​​​៣០ ធ្នូ ​២០១០ នេះដែរ គេ​ឃើញ​​ក្រុម​អ្នកកាសែត​​ច្រើនកុះករ​​រង់ចាំ​​​ជា​ស្រេច​​ ដើម្បី​ថត​​រូបជនជាតិថៃ​​៧​នាក់ និងស្តាប់​​ការ​សំរេច​របស់​តុលាការ ​ខណៈ​សមត្ថ​កិច្ច​​បាន​​​​បញ្ជូន​ពួក​​ថៃ​​៧​នាក់នោះ ទៅដល់​តុលាការ​​ភ្លាមៗ។​
 សូម​បញ្ជាក់​ថា ក្រុមជ្រុល​និយម​អាវលឿង ​សៀម​៧​នាក់​​នេះមាន​ស្រី​២ ប្រុស​៥ ត្រូវបាន​​កំលាំង​​សមត្ថកិច្ច​​ជួរមុខបន្ទាត់ព្រំដែន​​ភូមិសាស្ត្រ​​​​ឃុំ​អូរបីជាន់ ស្រុកអូរជ្រៅ​​ធ្វើការ​​ឃាត់ខ្លួន​​ ខណៈ​ពេល​​គេបាន​​ចូលមក​ធ្វើការ​​វាស់វែង​ក្នុង​​
ទឹ​កដី​​កម្ពុជា​​​​ដោយខុសច្បាប់​​​កាលពីវេលាម៉ោង​​១០​និង​​៣០​​នាទីព្រឹក​ថ្ងៃទី​​២៩ ធ្នូ ​២០១០។ ក្រៅពី​​ការឃាត់ខ្លួន​ក្រុមជ្រុល​​និយម​​មួយ​ក្រុមនេះ កំលាំង​​ការពារ​ព្រំដែន​​ជួរ​មុខ ​ដក​ហូត​បាន​ម៉ាស៊ីន​ថត​ចំនួន​​​៤គ្រឿង និង​​សំភារ​មួយ​ចំនួន ។ ​ពួកគេ​​ទាំង​​៧​នាក់​​បាន​លួច​ចូលមក​ទឹកដីកម្ពុជា នៅ​ចំណុច​បង្គោល​ឡាក់​​លេខ​៤៦​ ស្ថិត​​​​ក្នុង​ភូមិ​​​ជោគជ័យ​​​ ឃុំ​អូរបីជាន់ ស្រុកអូរ​ជ្រៅ ​​ខេត្ត​​បន្ទាយមានជ័យ គឺ​ឆ្លង​​ហួស​​ចូល​មក​ទឹកដីកម្ពុជា ​​ដោយ​គ្មាន​ការ​​អនុញ្ញាត​​​ និង​ផ្តល់​​ព័ត៌​មាន​​ឱ្យស​មត្ថ​កិច្ច​​ ឬអាជ្ញាធរ​​ខ្មែរឡើយ ៕
Mtk0ztyxnz 

No comments:

Post a Comment