អ្នកជាប់ពាក់ព័ន្ធក្នុងការរកស៊ីដឹកឈើក្រញូងខុសច្បាប់ និងឈ្មោះបុគ្គលព្រមទាំងអង្គភាពដែល រាយបណ្តាក់តាមថ្នល់ចាំយកលុយពីឡានដឹកឈើក្នុងខេត្តកំពង់ធំត្រូវបានប្រកាសឈ្មោះដោយ លោកឧិម យ៉ិនទៀងប្រធានអង្គភាពប្រឆឆាំងអំពើពុករលួយ។ ក្នុងចំណោមអ្នកទាំងនោះក៏មានឈ្មោះនិងអង្គភាពកាសែត មួយចំនួនព្រមទាំងអង្គការ NGO ផងដែរ ។
ការប្រកាសនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី ៣០ ធ្នូ ឆ្នាំ ២០១០ នៅសាលប្រជុំតូចនៃសាលាខេត្តកំពង់ធំដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តរហូតដល់អ្នក មានឈ្មោះក្នុង ការប្រព្រឹត្តខាងលើ។ តារាងបញ្ជីឈ្មោះត្រូវបានគេបញ្ចាំងតាមស្លាយ និងអានដោយលោក ឧិម យ៉ិនទៀង ដែលក្នុងនោះមានអង្គភាពប្រមាណជិត ៣០ពាក់ ព័ន្ធទៅនឹងការទទួលសំណូកពីឡាន ដឹកក្រញូង ហើយក៏មានតារាងតំលៃដែលអង្គភាពនីមួយៗទទួលបានសម្រាប់ឡាននីមួយៗ ទៀតផង ។
តារាងទាំងនោះគេសង្កេតឃើញអ្នកទទួលសំណូកចាប់ពីថ្នាក់អភិបាលខេត្ត រហូតដល់អ្នកកាសែត និងអង្គការ NGO ដែលអំពើទទួលសំណូកនោះហាក់ដូចជាប្រព័ន្ធទៅហើយដោយលោកនិយាយ លេងសើចថា នៅសល់តែពេទ្យ គ្រូបង្រៀន និងលោកសង្ឃតែប៉ុណ្ណោះ។ លោកប្រធានអង្គភាព ប្រឆាំងអំពើពុករលួយបានលើក ឡើងថា អង្គភាពដែលពាក់ព័ន្ធធ្ងន់ធ្ងរជាងគេគឺអង្គភាពរដ្ឋបាល ព្រៃឈើព្រោះជាអង្គភាពជំនាញ ក្រៅពីនោះគឺជាអង្គភាពសហការ។
សូមបញ្ជាក់ថា អង្គភាពប្រឆឆាំងអំពើពុករលួយ ដឹកនាំដោយលោក ឧិម យ៉ិនទៀង បានចុះទៅកាន់ខេត្តកំពង់ធំកាលពីថ្ងៃទី ៣០ ធ្នូ ឆ្នាំ ២០១០ ហើយបានកោះប្រជុំ ដល់មន្ត្រីរាជការនិងកងកំលាំង ប្រដាប់អាវុធក្នុងខេត្តនៅសាលប្រជុំធំសាលាខេត្តនាពេលព្រឹកដោយលោកលើកឡើងជាទូទៅ ស្ដីអំពីច្បាប់ប្រឆាំងអំពើពុករលួយ និងលើកឡើងពីរបៀបកត់ត្រាទ្រព្យសម្បត្តិ លុះដល់ពេល រសៀល លោកបានជួបប្រជុំដាច់ដោយឡែកចំពោះអ្នកដែលមានឈ្មោះក្នុងបញ្ជីខ្មៅនៅក្នុងសាល ប្រជុំតូច។
នាពេលនោះ លោកបានព្រមានដល់បុគ្គលកងកំលាំងប្រដាប់អាវុធនិងអង្គភាពពាក់ព័ន្ធឲ្យបញ្ឈប់ សកម្មភាពដែលខុសច្បាប់ទាំងនោះជាបន្ទាន់ កុំឲ្យមានទៀត តែបើមានច្បាប់នេះនឹងមិនលើក លែងឡើយ។ លោកទុកឧិកាសឲ្យកែប្រែដោយគ្រាន់តែធ្វើការព្រមាននិងឲ្យប្រធានក្រុមប្រឹក្សា ខេត្តជាអ្នកធ្វើការអប់រំបន្ត។ ប៉ុន្តែ ចំពោះអង្គភាពជំនាញមេព្រៃនឹងត្រូវដាក់វិន័យរដ្ឋបាល របស់អង្គភាពសាមី។
លោក ឧិម យ៉ិនទៀង បានថ្លែងថា ដោយសារតែខេត្តកំពង់ធំស្ថិតនៅកណ្តាលគេហើយប្រភពឈើមិនមែនចេញពីទីនេះពោលគឺគ្រាន់តែឆ្លងកាត់តែប៉ុណ្ណោះ ដូច្នេះ អាចអនុគ្រោះចាត់ទុកថាជាការ ព្រមានលើកទី ១ តែសុំកុំមានជាលើកទី ២ ឲ្យសោះ លោកក៏បានព្រមានខ្លាំងៗដល់ខេត្តដទៃ ដែលជាប្រភពចេញឈើថាឲ្យបានការ ប្រុងប្រយ័ត្នកុំបណ្តែតបណ្តោយបែបនេះ តទៅទៀត៕

No comments:
Post a Comment