Friday, December 31, 2010

ប្រជាពលរដ្ឋចំនួន៥៥០នាក់មកពីខេត្ត កំពង់ចាមនិងខេត្តកំពតមកទស្សនកិច្ច ស្វែងយល់ពីបេសកកម្មស្វែងរក យុត្តិធម៌របស់សាលាក្តីខ្មែរក្រហម


អង្គជំនុំជម្រះវិសាមញ្ញ សាលាក្តីខ្មែក្រហម កាលពីម្សិលមិញមាន ប្រជាពលរដ្ឋចំនួន ៥៥០នាក់មកពីខេត្ត កំពង់ចាមនិងខេត្ត កំពតបាន មកទស្សនកិច្ច ស្វែងយល់ពីបេសកកម្មស្វែងរក យុត្តិធម៌របស់ សាលាក្តី ខ្មែរក្រហម ។ លោក ក្រាញ់ តូនី ប្រធានរដ្ឋបាល ស្តីទីនៃអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា ក៏បាន ទទួលជួបប្រជាពលរដ្ឋ ទាំង ៥៥០នាក់ ព្រមទាំងពន្យល់អំពីនិតិវិធីរបស់តុលាការ ដែលបានបំណើរ ការកន្លងមក ក្នុងការស្វែងរក យុត្តិធម៌របស់អង្គជំនុំជម្រះ វិសាមញ្ញតុលាការខ្មែរក្រហម ។ គិតចាប់ ពីថ្ងៃទី ៣០ខែមិនា ឆ្នាំ ២០០៩ ដែលជា ថ្ងៃចាប់ផ្តើម សវនាការសាធារណៈកាត់ទោស សំណុំរឿង ០០១កាំង កេងអ៊ាវ ហៅ ឌុច រហូតមកដល់ថ្ងៃទី ៣០ ខែរធ្នូ ២០១០នេះ មានប្រជាពលរដ្ឋ បានចូល រួមទស្សនា សវនាការ និងទស្សនកិច្ចសិក្សាស្វែងយល់មានចំនួន ៦៧០០០នាក់ហើយ។

លោក ក្រាញ់ តូនី បានបញ្ជាក់បន្ថែមថា តួលេខនេះគឺជាចំនួនដច្រើនលើសលុប និងជាការបំបែក ឯកត្តកម្ម ពិភព លោកដែលគ្មានតុលាការអន្តរជាតិណា អាចធ្វើបានយ៉ាងដូច្នេះទេ ។ នេះគឺជាមោទនភាពជាតិមួយ ហើយក៏ដោយសារ តុលាការនេះ បានកើតឡើងនៅទឹកដីកម្ពុជា ដែលបទឧក្រិដ្ឋកើតមាននៅទីនេះ ហើយជន រងគ្រោះទាំងអស់ អាចចូលរួម ទស្សនាសវនាការ កាត់ទោសក៏ដូចជា ទស្សនកិច្ចសិក្សា។ ដោយយោងតាម ស្មារតីនៃសន្តិភាព ស្ថេរភាពនយោបាយ និងការបង្រួបបង្រួមជាតិ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តួល អង្កការចាត់តាំងខ្មែរក្រហមទាំងស្រុង នា ឆ្នាំ ១៩៩៨ និងបាននាំយកមេដឹកនាំមកកាត់ទោស ដោយតុលាការមួយ ដែលបង្កើតរួមគ្នា រវាងកម្ពុជា និងអង្កការ សហប្រជាជាតិ ។ ក្រុមការងារចរចារខាងកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី អ,វ,ត,ក ត្រូវបានបង្កើតឡើង នាខែ កុម្ភៈឆ្នាំ ២០០៦ ហើយសាល ក្រមកាត់ទោសឌុច កាលពី ២៦ខែកក្កដា ឆ្នាំ ២៩១០ ត្រូវបានទទួលស្គាល់ ដោយសហគមន៏ជាតិ និង អន្តរជាតិ។

សំណុំរឿង ០០១ អង្គជំនុំជម្រះតុលាការកំពូល នឹងបើកសវនាការ សាធារណៈនៅសប្តាហ៏ទី៤ នៃខែមិនា ឆ្នាំ្ ២០១១ បន្ទាប់ពីបណ្តឹងឧទ្ធរណ៏ ឬបណ្តឹងសាទុក្ខ របស់ភាគីព្រះរាជ្ញា មេធាវីការពារក្តី និងមេធាវីដើមបណ្តឹង ដែលមិនពេញ ចិត្តនិងការសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូង ដែលបានកាត់ក្តីអោយជនជាប់ចោទ កាំង កេងអ៊ាវ អោយចាប់ ពន្ធនាគា៣៥ឆ្នាំ។

ក្នងករណី០០២ ដែលទាក់ទង នឹងករណីចោទប្រកាន់សម្លាប់រង្គាលរវាងពីឆ្នាំ១៩៧៥ដល់ដើមឆ្នាំ១៩៧៩ នឹង ចាប់ ផ្តើមនៅឆមាសទី១ឆ្នាំ២០១១នេះហើយ ប្រើរយៈពេល២ឆ្នាំ។ ជនរងគ្រោះកម្ពុជា តាំងពីឆ្នាំ១៩៧៩មក បាននិយាយ ថា មានមនុស្សជាង៣លាននាក់បានស្លាប់ ដោយរបប ខ្មែរក្រហម ៣ឆ្នាំ ៨ខែ ២០ថ្ងៃ បើទោះបី ជាក្រុមអង្គការ អន្តរជាតិ បាននិយាយថា ការស្លាប់ មានតែចំនួន ជាងមួយលាននាក់នោះក៏ដោយ។ អតីត មេដឹកនាំខ្មែរក្រហម ៤រូបដែលនឹងត្រូវ រងនូវការចោទប្រកាន់ទាំងនេះរួមមាន អតីតប្រធានសភាជាតិ ខ្មែរ ក្រហម លោកនួនជា អតីត ប្រធានាធិបតីរបបខ្មែរក្រហម លោកខៀវសំផន អតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋ មន្ត្រីក្រសួងការបរទេសខ្មែរក្រហម លោកអៀងសារី និងអតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោកស្រីអៀងធីរិទ្ធ។

No comments:

Post a Comment