នៅថ្ងៃទី៣១ ធ្នូនេះស្ថានភាពព្រំដែនខ្មែរ-ថៃមានសភាពស្ងប់ស្ងាត់ជាធម្មតាពុំមានអ្វីតានតឹងទេ នេះបើតាមការអះអាងពីលោកនាយឧត្តមសេនីយ៍ជា តារា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិ្ទប្រចាំការទិសតំបន់ព្រះវិហារ ។
លោកនាយឧត្តមសេនីយ៍ជា តារា បានឲ្យដឹងថា កងទ័ពកម្ពុជារក្សាការពារបូរណភាពដែនដីរបស់ខ្លួនមិនឲ្យបាត់បង់សូម្បីតែមួយមិលីម៉ែត្រ ហើយកងទ័ពកម្ពុជាគោរពតាមបទបញ្ជារសម្តេចតេជោ ហ៊ុន សែន ។ លោកបន្តថា ប្រសិនបើមានការរំលោភបូរណភាពទឹកដីកម្ពុជា ពីសំណាក់កងទ័ពថៃនោះ កងទ័ពកម្ពុជាប្រើសិទ្ធស្វ័យការពារទឹកដីរបស់ខ្លួន ការពារទឹកដីមិនឲ្យថៃចូលឈ្លានពានទេ។
ជាមួយគ្នានោះដែរ លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា មកដល់ថ្ងៃ៣១ធ្នូនេះ ពុំមានអន្តរាគមណាមួយពីភាគីថៃជាថ្មីទៀតទេ។ លោកបានបន្តថា តាមរយៈជំនួបរវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ កាលពីរសៀលថ្ងៃទី៣០ធ្នូ គឺថៃគោរពនូវអធិបតេយ្យភាពទឹកដីកម្ពុជា ហើយមិនធ្វើឲ្យមានការរាលដាលទៅបញ្ហាផ្សេងក្រៅពីនេះ បន្ទាប់ពីកម្ពុជាអនុវត្តន៍បានត្រឹមត្រូវតាមច្បាប់តុលាការរបស់ខ្លួន ចំពោះប្រជាជនថៃទាំង៧នាក់ឆ្លងដែនចូលទឹកដីកម្ពុជាខុសច្បាប់ ដែលត្រូវបានអាជ្ញាធរខ្មែរចាប់ខ្លួនកាលពីថ្ងៃទី២៩ធ្នូកនស្លងទៅនេះ៕
No comments:
Post a Comment