ជនជាតិថៃ៧នាក់ ក្នុងនោះមានសមាជិកសភា២នាក់ផងដែលអាជ្ញាធរខ្មែរចាប់ខ្លួនកាលពីថ្ងៃម្សិលមិញមិនត្រូវបានដោះលែងឲ្យមានសេរីភាពវិញទេ។
លោក ហោ ណាំហុង បានប្រកាសក្រោយពីជំនួបរវាងលោក កាស៊ីត ភារម្យ រដ្ឋមន្ត្រីការបរទេសថៃនៅមុននេះបន្តិចថា រដ្ឋាភិបាលកម្ពុជា ទុកឲ្យតុលាការជាអ្នកចាត់ការតាមច្បាប់ ពីព្រោះបញ្ហានេះហួសពីដៃរបស់រដ្ឋាភិបាលហើយ។
លោក ហោ ណាំហុង បានជួបជាមួយលោកកាស៊ីត ភារម្យ នៅរសៀលថ្ងៃ៣០ធ្នូនេះនៅឯទីស្តីការក្រសួងការបរទេសភ្នំពេញ។ ចំណែកលោកកាស៊ីត ភារម្យ វិញ បានអះអាងថា លោកគោរពប្រព័ន្ធយុត្តិធម៌នៅកម្ពុជាហើយលោកមកនេះ គឺដើម្បីស្វែងយល់ពីបញ្ហាដែលជនជាតិថៃទាំងនោះត្រូវបានចាប់ខ្លួនដោយអាជ្ញាធរកម្ពុជា។ ប្រមុខការទូតថៃបានដើរចេញពីតុលាការដោយទឹកមុខមាំ។
ជនជាតិថៃទាំង៧រូបត្រូវបានចោទប្រកាន់ពីបទឆ្លងដែនចូលទឹកដីខ្មែរ ដោយខុសច្បាប់ និងចូលក្នុងតំបន់យោធាដោយទុច្ចរិតពីសំណាក់តុលាការរាជធានីភ្នំពេញនៅរសៀលថ្ងៃទី៣០ធ្នូនេះ។ បទល្មើសទាំងពីរអាចឲ្យពួកគេប្រឈមមុខនឹងទោសជាប់ពន្ធនាគារលើសពីមួយឆ្នាំ។
យ៉ាងណាក៏ដោយរដ្ឋមន្ត្រីការបរទេសថៃលោកកាស៊ីត ភារម្យ បានមកដល់កម្ពុជាកាលពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី៣០ធ្នូនេះ ដើម្បីស្វះស្វែងរកការដោះលែងសមាជិកសភា២រូប និង ជនជាតិថៃ៥រូបផ្សេងទៀតដែលអាជ្ញាធរខ្មែរចាប់ខ្លួនពីបទចូលក្នុងទឹកដីខ្មែរខុសច្បាប់។
កាលពីថ្ងៃម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានការអន្តរាគមន៍ឲ្យដោះលែងជនជាតិថៃទាំង៧រូប ប៉ុន្តែមិនអាចទៅរួចទេ៕

ដោយ : រតនា
No comments:
Post a Comment