ខាងថៃថាបានអះអាងនៅព្រឹកថ្ងៃទី៣១ខែធ្នូនេះថា ពួកគេនឹងដាក់ពង្រាយទាហានជាច្រើនរយនាក់នៅក្បែរតំបន់ព្រំដែនត្រង់បង្គោលសីមាលេខ៤៦ ដែលជាទីកន្លែងកម្ពុជាបានចាប់ជនជាតិថៃ៧នាក់នោះ។ប៉ុន្តែថៃបានបញ្ជាក់ថា នេះមិនមែនជាការគំរាមខាងយោធាទេ តែខ្លួនធ្វើនេះដើម្បីត្រៀមទប់ទល់ជាមួយបាតុករអាវលឿងដែលគ្រោងនឹងមកទីនេះ(៣១ធ្នូ)។
ប្រភពពត៌មានពីព្រំដែនខេត្តបន្ទាយមានជ័យបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣១ធ្នូនេះ ខាងទាហានថៃបានជូនដំណឹងមកខាងកងទ័ពនិងអាជ្ញាធរកម្ពុជាថា ពួកគេនឹងពង្រាយបន្ថែមទាហានជាច្រើនរយនាក់ទៀតនៅតំបន់ព្រំដែននៃភូមិណងចាន់ ឃុំ ស្រុកគោកធ្យូង ខេត្តស្រះកែវ(ថៃ) ដែលឈមនឹងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមាន។គឺនៅតំបន់បង្គោលសីមាលេខ៤៦។ភាគីថៃបានជូនដំនឹងថា សូមកុំឲ្យខាងកម្ពុជាភ្ញាក់ផ្អើលចំពោះវត្តមានទាហានដ៏ច្រើនសន្ធឹកសន្ធាប់នេះ ពីព្រោះការដាក់ពង្រាយទាហានបន្ថែមនេះក្នុងគោលបំនងទប់ទល់ជាមួយបាតុករអាវលឿងថៃដែលគ្រោងធ្វើដំណើរមកកាន់ទីនេះ។បាតុករនោះមានចំនួនប្រមាណ១០០០នាក់។
កន្លែងដែលថៃបន្ថែមទព័នោះគឺជាកន្លែងដែលកម្ពុជាបានចាប់ខ្លួនជនជាតិថៃ៧នាក់កាលពីថ្ងៃទី២៩ធ្នូ ក្នុងនោះមានទាំងសមាជិកសភា មេបាតុកម្មអាវលឿងនិងអ្នកកាសែតផង ពីបទលួចចូលដោយខុសច្បាប់ក្នុងបំនងទុច្ចរិត។
No comments:
Post a Comment