ភ្នំពេញ: សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើញទស្សនាការតាំង ពិព័រណ៍ទេសចរណ៍ ២០១១ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ នៅល្ងាចថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១១ នេះ។
ពិព័រណ៍ទេសចរណ៍ដែលបានរៀបចំធ្វើរយៈពេល ៣ ថ្ងៃ បានចាប់ផ្ដើមនៅថ្ងៃទី១៩ ខែមករា ដោយមានការចូលរួមពី អ្នកលក់ អ្នកទិញ ចំនួន១,៥០០នាក់ និងមានស្ដង់ពិព័រណ៍ចំនួន៥១២ មកពីប្រទេសអាស៊ានទាំង ១០ ក្នុងនោះមកពីប្រទេសថៃមានជាង ១០០ ស្តង់ កម្ពុជា ប្រមាណ ៩០ ស្តង់ មកពីម៉ាឡេស៊ី និង មកពី វៀតណាម ក៏ច្រើន ។ នៅក្នុងនោះក៏មានអ្នកទិញមកពី ៥៤ ប្រទេស គឺពីគ្រប់ជ្រុងទាំងអស់នៃពិភពលោក។
ពិព័រណ៍ទេសចរណ៍នេះមានគោលដៅទាក់ទាញភ្ញៀវទេសចរមកកាន់កម្ពុជា ក៏ដូចជាមក កាន់ប្រទេសអាស៊ានទាំងមូល៕
ដោយ : បញ្ញវ CEN
No comments:
Post a Comment