ភ្នំពេញ: នៅក្នុងជំនួបពិភ្សាកាលពីថ្ងៃម្សិលមិញ សាលារាជធានីភ្នំពេញបានអនុញ្ញាតឲ្យលោកជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាដង្ហែរក្បួនមួយដើម្បីដាក់
កម្រងផ្កានៅ កន្លែងតូបកាសែតក្បែរវត្តលង្ការដែលជា វិជ្ជាត្រូវបានឃាតករបាញ់សម្លាប់ កាលពីថ្ងៃទី២២មករាឆ្នាំ២០០៤។
លោកជា មុនីបានដាក់សំណើរនេះទៅសាលាក្រុងដើម្បីរៀបចំពិធីមួយរំលឹកខួបបងប្រុសរបស់ខ្លួននៅថ្ងៃទី២២មករាខាងមុខនេះ។ សាលារាជធានីបានអនុញ្ញាតហើយតែអះអាង ថាត្រូវចាំជូនដំណឹងទៅក្រសួងមហាផ្ទៃសិន។ ក្រៅពីនោះ សាលារាជធានីក៏បានដាក់លក្ខខណ្ឌមួយចំនួនឲ្យសហជីពគោរពដែរដូចជាត្រូវការពារសន្តិសុខខាងក្នុងក្បួន ដោយខ្លួនឯព្រោះសមត្ថកិច្ចការពារតែ ខាងក្រៅប៉ុណ្ណោះ មិនឲ្យមានមនុស្សលើសពី២៥០នាក់ មិនត្រូវឆ្លៀតឱកាសដើម្បីធ្វើសកម្មភាពបម្រើឲ្យនយោបាយ ឬលើកបដាផ្សេងៗទេ៕
ដោយ : រតនា CEN
No comments:
Post a Comment