ភ្នំពេញ ៖ ឯកឧត្ដម អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានប្រាប់អ្នករាយការណ៍ព័ត៌មាន កាលពីព្រឹកថ្ងៃទី២០ ខែមករា នេះថា ក្រសួងយុត្តិធម៌កំពុងរង់ចាំលិខិតពីរដ្ឋសភា ដើម្បីផ្ដល់ អភ័យឯកសិទ្ធិឲ្យលោកស្រីមូរ សុខហួរ ឡើងវិញ។
លោកស្រីមូរ សុខហួរ ត្រូវបានតុលាការចោទប្រកាន់ថាបានបរិហារកេរ ក្នុងបណ្ដឹងជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយតុលាការបានសម្រេចឲ្យលោកស្រីបង់ប្រាក់ពិន័យ ជាថ្នូរ នឹងការចាញ់ក្ដី។ ឥឡូវលោកស្រីត្រូវបានសភាកាត់ប្រាក់គ្រប់ចំនួនហើយ ដូច្នេះរដ្ឋសភានឹងធ្វើ លិខិតទៅក្រសួងយុត្តិធម៌ ដើម្បីផ្ដល់អភ័យឯកសិទ្ធិដល់លោកស្រីឡើងវិញ៕
កោះកែវ
No comments:
Post a Comment