ភ្នំពេញ: សហភាពអឺរ៉ុបបានសម្រេចផ្តល់ទឹកប្រាក់បន្ថែមចំនួន ២ លានអឺរ៉ូ ស្មើនឹង ២,៦ លាន ដុល្លារអាមេរិកជួយដល់គម្រោងសន្តិសុខស្បៀងថ្មីចំនួន ២ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រនិងភាពខ្វះស្បៀងនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាចេញផ្សាយថ្ងៃទី ២០ ខែ មករានេះបានឱ្យដឹងថា នៅខែ មករា ឆ្នាំ ២០១១ នេះ សហភាពអឺរ៉ុបបានពង្រីកបន្ថែម លើការប្តេជ្ញាចិត្តដែលមានស្រាប់របស់ខ្លួនដើម្បីជួយដល់កិច្ចខិតខំរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាព ក្រីក្រ និងភាពខ្វះខាតស្បៀងនៅកម្ពុជា។
ក្នុងគោលដៅនេះ បានផ្តល់នូវជំនួយឥតសំណង ដល់គម្រោងចំនួនពីរដែល មានទឹកប្រាក់ ១ លានអឺរ៉ូ (ត្រូវជា ១,៣ លានដុល្លាសហរដ្ឋអាមេរិក) សំរាប់ម្រោងនីមួយៗដល់អង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) និងអង្គការអភិវឌ្ឍន៍ កសិកម្មដាណឺម៉ាក-អាស៊ី (ADDA) ។
ជំនួយឥតសំណងនេះ នឹងយកទៅអនុវត្តលើគម្រោងសន្តិសុខ ស្បៀងថ្មីចំនួនពីរដើម្បីជួយដល់ ប្រជាជនក្រីក្ររស់នៅតំបន់ក្រុង និងជាយក្រុងនៃរាជធានីភ្នំពេញ និងក្រុង សៀមរាប ។ តាមរយៈជំនួននេះ សហភាពអឺរ៉ុប បានដើរតួនាទីជាម្ចាស់ជំនួយដ៏ធំមួយលើវិស័យសន្តិសុខ ស្បៀងនៅកម្ពុជា ។
គម្រោងថ្មីទាំងពីរនេះបង្ហាញអំពីយុទ្ធសាស្ត្រប្រកបដោយភាពច្នៃប្រឌិតខ្ពស់សម្រាប់ដោះស្រាយ បញ្ហាសន្តិសុខស្បៀង ដោយផ្តោតជាសំខាន់ទៅលើប្រជាជនទីក្រុង និងទេសន្តរប្រវេសន៍ ដែលមាន លទ្ធភាពមានកំរិត ក្នុងការផលិត និង/ឬទិញស្បៀងដែលជាតម្រូវការចាំបាច់សម្រាប់ គ្រួសាររបស់ពួកគេ។
សេចក្តីប្រកាសព័ត៌មានដដែលនោះបានបន្តថាគម្រោងទីមួយដែលត្រូវអនុវត្តដោយអង្គការ អភិវឌ្ឍន៍ កសិកម្មដាណឺម៉ាក-អាស៊ីមានគោលបំណងបង្កើនលទ្ធភាពទទួលបានស្បៀងប្រកប ដោយនិរន្តរភាពដល់គ្រួសារក្រីក្រនៅជាយក្រុងនិងក្រុងសៀមរាប តាមរយៈ (១) ការបង្កើនប្រាក់ចំណូលទូទៅដល់គ្រួសារក្រីក្រ (២) ការកាត់បន្ថយចំណាយទៅលើស្បៀង និងការកែលម្អគុណភាពស្បៀង តាមរយៈការផលិតស្បៀងជា លក្ខណៈគ្រួសារ និង (៣) ការបង្កើន សមត្ថភាពដល់ជនងាយរងគ្រោះ ដើម្បីជួយដោះស្រាយបញ្ហា វិបត្តិសេដ្ឋកិច្ច តាមរយៈ យន្តការសមាហរណកម្ម និងការពារផ្នែកសង្គមកិច្ចឱ្យបានកាន់តែប្រសើរឡើង។
គម្រោងនេះនឹងត្រូវអនុវត្ត ចាប់ពីខែ មករា ឆ្នាំ ២០១១ រហូតដល់ខែ មិថុនា ឆ្នាំ ២០១៤ ដោយ សហការជាមួយនឹង សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ (ជហានតិរេស ចែលៀសេ ដេ ធៀរមាតិនៀ ភរៀថសេសិនៀនលេលេ) និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខេត្តសៀមរាប ។
គម្រោងទីពីរដែលត្រូវអនុវត្តដោយអង្គការ FAO មានគោលបំណងលើកកម្ពស់សន្តិសុខស្បៀង សុវត្ថិភាពស្បៀង និងអាហារូបត្ថម្ភ ដល់ប្រជាជនក្រីក្រ និងជនងាយទទួលរងគ្រោះ ដែលរស់នៅរាជធានីភ្នំពេញ និងនៅតំបន់ជាយក្រុង នៅតាមដងទន្លេជាប់នឹងរាជធានីភ្នំពេញ តាមរយៈ ការជួយដល់ សហគ្រាសខ្នាត មធ្យម និង តូច ដោយភាគច្រើនផ្តោតទៅលើវារីវប្បកម្ម និងការកែច្នៃស្បៀង ដែលនឹង បង្កើតប្រាក់ចំណូលសម្រាប់ទិញស្បៀងដែលមានសុវត្ថិភាព និងគុណភាពខ្ពស់ ហើយនិង តាមរយៈការ បញ្ជ្រាបអន្តរាគមន៍ស្តីពីសុវត្ថិភាពស្បៀង ចាប់ពីដំណើរការផលិតរហូតពាណិជ្ជភាវូបនីយកម្ម ។
គម្រោង នេះនឹងត្រូវអនុវត្ត ចាប់ពីខែ មករា ឆ្នាំ ២០១១ រហូតដល់ខែ មករា ឆ្នាំ ២០១៤ ដោយសហការជាមួយនឹង រដ្ឋបាលជលផល មន្ទីរកសិកម្មរុក្ខាម្រាញ់ និងនេសាទរាជធានីភ្នំពេញ និងទីស្នាក់ការរដ្ឋបាល ជលផលរាជធានីភ្នំពេញ៕
ដោយ : សម្បត្តិCEN
No comments:
Post a Comment