ព្រំដែនកម្ពុជា-សៀម: យន្តហោះប្រភេទ ស៊ើបការណ៏ របស់សៀម បានហោះកាត់តំបន់ហាមឃាត់ លើបន្ទាត់ព្រំដែន នៅស្រុកអន្លង់វែង ហោះហើរ ពីកើតទៅលិច ដោយហោះកាត់ពីលើប៉ុស្តិ៍ ត្រល់ នៅម៉ោង១២ ថ្ងៃត្រង់ និងហោះកាត់ប៉ុស្តិ៍ ជាំ នៅម៉ោង១២ និង ០៤នាទី ហើយបានហោះកាត់ប៉ុស្តិ៍ តាទុំ នៅម៉ោង១២ និង ១០នាទី កាលពីរសៀលថ្ងៃទី ២០ មករា ២០១១នេះ ។
សំរាប់ដើមឆ្នាំ២០១១នេះ មន្ត្រីយោធានៅព្រំដែនកម្ពុជា-សៀម ស្ថិតក្នុងតំបន់អន្លង់វែង បានចាត់ទុកថា នេះជាលើកទី១ ដែលមានយន្តហោះប្រភេទ ស៊ើបការណ៏ បានហោះកាត់តំបន់ហាមឃាត់ លើបន្ទាត់ព្រំដែន នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឈមនិងស្រុកភូស៊ីន ខេត្តសុរិន្ទ ប្រទេសសៀម ។
ក្រុមមន្ត្រីយោធានៅទីនោះបានហៅការ ហោះហើរយន្តហោះបែបស៊ើបការណ៏លើបន្ទាត់ព្រំដែនខាងលើ គឺជាការរំលោភបំពាន ជាថ្មីសំរាប់ដើមឆ្នាំ២០១១នេះ ។ ករណីនេះ មន្ត្រីកម្ពុជាក៏បានសំដែងការខកចិត្តផងដែរ ចំពោះទង្វើរ របស់សៀម ថាធ្វើអ្វីៗ មិនបានប្រាប់កម្ពុជា ឲ្យបានដឹងជាមុន ។ ជាទូទៅបើតំបន់ណាមិនច្បាស់លាស់ ភាគីនៃប្រទេសទាំងពីរត្រូវប្រាប់ ភាគីម្ខាងទៀតដែលខ្លួនចង់ចូលមក ឬ ដើរល្បាតនៅ តំបន់ណាមួយ នេះគឺជាច្បាប់ និងជាការសន្យាគ្នា រួចហើយរវាងភាគីទាំងពីរ ដែលបានអនុវត្តន៏តាំងពីដើមរៀងមក ៕
ដោយ : បាយ័ន CEN
No comments:
Post a Comment