ព្រំដែនកម្ពុជា-សៀម: មានឈ្មួញឈើក្រញូងម្នាក់ ជាទាហាននៅប្រចាំតំបន់អូរស្វាយ បាននាំប្រជាពលរដ្ឋចំនួន ៥ នាក់ខាងលើឲ្យទៅអូសយកឈើក្រញូង ដែលកាប់រួចវេលាព្រឹកថ្ងៃទី ១៨ មករា ប៉ុន្តែនៅម៉ោងប្រមាណ ១៦ និង ៣០ នាទី ថ្ងៃដដែល ពលរដ្ឋកម្ពុជាទាំង ៥ នាក់ ត្រូវទាហានសៀមដេញបាញ់ ហើយចាប់សំរេចចាប់ខ្លួនបានចំនួន ៤ នាក់ និងម្នាក់ទៀត បានបាត់ខ្លួនមិនដឹងថា មានជីវិត ឬស្លាប់នោះឡើយ ។
ពលរដ្ឋទាំង ៥ ដែលត្រូវទាហានសៀមចាប់ខ្លួននិងបានខ្លួនមានឈ្មោះ ទី១: យឿន គឿន អាយុ ២៣ ឆ្នាំ, ទី២: ហ៊ន ពៅ អាយុ ២៧ ឆ្នាំ, ទី៣: ដួង សារ៉េត អាយុ ២៦ ឆ្នាំ, ទី៤: វង់ ប្រុស អាយុ ២១ ឆ្នាំ និងទី៥: ឈ្មោះ ជឹង ផាន អាយុ ២១ ឆ្នាំ ។ ប៉ុន្តែក្នុងចំណោមបុរសទាំង ៥នាក់នោះ គេដឹងថា មាន៤នាក់ ត្រូវទាហានថៃចាប់ ហើយម្នាក់បានបាត់ខ្លួន ។
នេះជារឿងថ្មីមួយបន្ថែមទៀត ព្រោះវាមានប្រជាពលរដ្ឋកម្ពុជាចំនួន ៤ នាក់ ត្រូវទាហានចាប់ខ្លួន និងពលរដ្ឋកម្ពុជាម្នាក់ បានបាត់ខ្លួនពេលចូលទៅធ្វើសកម្មភាពអូសឈើក្រញូងក្នុងទឹកដីសៀម ។
ព័ត៌មានរាយការណ៍ខាងលើបានបញ្ជាក់ថា ពលរដ្ឋកម្ពុជាទាំង ៥ នាក់នោះ បានចូលទៅអូសឈើក្រញូងដែលមានមេក្លោងជាយោធា នៅចំណុចទឹកដីសៀមត្រង់ភូមិអូរត្រាវ ឃុំកន្ត្រាម ស្រុកសុនហាន ខេត្តស៊ីសាកេត ប្រទេសសៀម ចំណុះដែលទាហានសៀមសៀម ចាប់ពលរដ្ឋខ្មែរ ខាងលើគឺ ឈមគ្នានិងចំណុចភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា ៕
ដោយ : បាយ័ន CEN
No comments:
Post a Comment