Thursday, January 20, 2011
វិមានឯករាជ្យខេត្តព្រះសីហនុ នឹងមានរូបព្រះពុទ្ធបដិមាដ៏ធំមួយដើម្បីគោរពបូជា
ព្រះសីហនុ: ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ មានការភ្ញាក់ផ្អើល និងសប្បាយចិត្តយ៉ាងខ្លាំង ដែលអាជ្ញាធរខេត្តបានជាវរូបព្រះពុទ្ធបដិមាដ៏ធំមួយ មកតម្កល់នៅវិមានឯករាជ្យខេត្តព្រះសីហនុ ដែលពួកគាត់ចង់បានកន្លែងនេះជាកន្លែងគោរពសក្ការៈបូជា ។ ការតម្កល់ព្រះបដិមាដ៏ធំនេះ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១១ នេះ ។
មន្ត្រីខេត្តព្រះសីហនុឲ្យដឹងថា រូបបដិមានេះអាជ្ញាធរខេត្តបានជាវមកពីខេត្តកំពង់ធំមានកម្ពស់ ១១ ម៉ែត្រ ព្រះភ្នែន ៣,៩ ម៉ែត្រ គិតជាទឹកប្រាក់អស់ចំនួន ២៦០០០ ដុល្លារអាមេរិក ជាមួយគ្នានោះដែរក៏មានជាវរូបបដិមាជាព្រះសង្ឃឈរចំនួន ១៦ អង្គបន្ថែមទៀត ដោយចំណាយជាទឹកប្រាក់ក្នុងមួយអង្គ ៧៥០ ដុលា្លរអាមេរិក ដូចនេះសរុបជាទឹកប្រាក់ក្នុងការជាវរូបបដិមា និងការចំណាយការដឹកជញ្ជូនផងទាំងអស់មានចំនួនជាងបួនម៉ឺនដុល្លារអាមេរិក ។
លោក ស្បោង សារ៉ាត អភិបាលខេត្តព្រះសីហនុបានថ្លែងថា នេះជាមោទនភាពណាស់ ដែលមានសប្បុរសជនជួយក៏សាង និងអភិវឌ្ឍន៍ខេត្តឲ្យរីកចំរើន ៕
ដោយ : សមុទ្រ CEN
Subscribe to:
Post Comments (Atom)
No comments:
Post a Comment