លោកបានបញ្ជាយ៉ាងដាច់ណាត់ទៅលោកយ៉ា គឹមអ៊ី មេបញ្ជាការប៉េអឹមក្រុងឱ្យចាប់បញ្ជូនខ្លួនប៉េអឹមរូបនេះមកតុលាការជាបន្ទាន់ដោយមិនអាចអត់ឱនឡើយ។ មុននេះបន្តិចជនរងគ្រោះដោយការបាញ់បោះរបស់ប៉េអឹមក្រុងម្នាក់ត្រូវបានសម្របសម្រួលត្រឹមសងលុយ។ គ្រួសារជនរងគ្រោះបានសុខចិត្តដកពាក្យបណ្តឹងដោយសុំមិនឱ្យតុលាការផ្តន្ទាទោសជនល្មើសឡើយបន្ទាប់ពីទទួលបានសំណង៥០០០ដុល្លារ។ ប៉ុន្តែ លោក សៅ សុខា មិនព្រមឱ្យមានការសប្របសម្រួលទេ។
សូមរំលឹកថា ជនល្មើសបានបាញ់ទៅលើស្ត្រីម្នាក់ ដែលជាអ្នកលក់ដូរគ្រឿងក្រអូប គ្រឿងប្រាក់ និងគ្រឿងកាលៃ នៅផ្សារចាស់ បណ្តាលឲ្យរបួសជើងឆ្វេង កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៨ មករា ២០១១។
ស្ត្រីដែលរងគ្រោះ ដោយការបាញ់ឲ្យបាក់ជើងឆ្វេងឈ្មោះ ស្រី និច អាយុ ១៨ឆ្នាំ លក់គ្រឿងក្រអូប និងគ្រឿងកាលៃ តូបលេខ១៦ផ្សារចាស់ ។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកេតុមាលា។ ជនល្មើស សំបូរ ចន្ទ័វណ្ណា ហៅសិលាមានអាយុ២៤ឆ្នាំ៕
ដោយ : រតនា CEN
No comments:
Post a Comment